en     km
en     km

មន្ត្រី​រដ្ឋាភិបាល​បដិសេធ​របាយការណ៍​ CCHR​ ដែល​ថា​បញ្ហា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​

Share

ភ្នំពេញ៖ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​ចេញ​របាយការណ៍​កាលពី​ថ្មី​នេះ​ ដោយ​មើលឃើញ​ថា​ សេរីភាព​ជា​មូលដ្ឋាន​បញ្ចេញមតិ​ និង​ការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​រឹតត្បិត​ខ្លាំង​ទៅៗ​។​ ប៉ុន្តែ​ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ទៅ​នឹង​របាយការណ៍​នេះ​ថា​ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។​

ក្រុមស្រ្តីបឹងកក់ដែលចេញតវ៉ានាពេលកន្លងទៅ។
ក្រុមស្រ្តីបឹងកក់ដែលចេញតវ៉ានាពេលកន្លងទៅ។

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​ចេញ​របាយការណ៍​ប្រចាំ​ខែសីហា​ ដោយ​បាន​បង្ហាញ​ពី​ស្ថានភាព​ធ្លាក់​ចុះ​នៃ​សិទ្ធិ​មនុស្ស​ ដែល​របាយការណ៍​នេះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​។​ របាយការណ៍​នេះ​ ប្រាប់​អំពី​ទិដ្ឋភាព​មួយ​ចំនួន​ ដែល​ទាក់ទង​ទៅ​នឹង​ការ​បង្ក្រាប​ក្រុម​អ្នក​ប្រមូល​ប្រ​ផ្តុំ​ តវ៉ា​ បញ្ចេញមតិ​ ដូច​ជា​ការ​បង្ក្រាប​លើ​អ្នក​ធ្វើ​ "​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​"​ ដោយ​មានការ​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន​ជា​បន្តបន្ទាប់​ តែ​ត្រូវ​បាន​ដោះ​លែង​មក​វិញ​។​ ក្នុង​នោះ​ក៏​មាន​ឃាត់ខ្លួន​ជនបរទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ផង​ដែរ​។

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បដិសេធ​របាយការណ៍​របស់​ម​ជ្ឈ​ មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ថា​មិន​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ការ​ពិត​នៅ​កម្ពុជា​ឡើយ​។​

​នៅ​ក្នុង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​បង្ហាញ​អំពី​ការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ផង​ដែរ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ចាត់​ទុក​ថា​ ករណី​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ប្រព្រឹត្តិ​ល្មើសច្បាប់​របស់​មេ​បក្ស​ប្រឆាំង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​ ​លោក​ សុខ​ ឥ​សាន្ត​៖«​ពាក់ព័ន្ធ​និង​លោក​ សម​ រ​ង្ស៊ី​ និង​ កឹ​ម​ សុខា​ តើ​គាត់​អត់​ប្រព្រឹត្តិ​ខុស​គេ​ទៅ​រំលោភ​គាត់​ឬ​មួយ​យ៉ាង​ម្ត៉េ​ច​។​ ជាក់ស្តែង​គឺ​គាត់​អ្នក​ល្មើសច្បាប់​ បញ្ហា​សំខាន់​ត្រង់​សម័យ​ជន​ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​មិន​ទទួលខុសត្រូវ​មុខ​ច្បាប់​»​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ CHRAC​ យល់​ឃើញ​ថា​ ពិតជា​មានការ​រំលោភសិទ្ធិ​មនុស្ស​ដូច​ទៅ​និង​របាយការណ៍​នេះ​មែន​ ព្រោះ​លោក​អង្កេត​ឃើញ​ថា​ ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​រអាក់រអួល​ច្រើន​ដែល​នាំ​ឲ្យ​មានការ​រឹត​ត្បឹ​ត​សេរីភាព​បញ្ចេញមតិ​។​ ​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​៖«​ខ្ញុំ​ឃើញ​តាំងពី​ដើម​គឺ​អាជ្ញាធរ​តែងតែ​បដិសេធ​អ​ញ្ចឹ​ង​ តាម​ពិត​ទៅ​ជា​ប្រការ​ល្អ​ក្នុង​បំពេ​ញក​ត្តប្ប​កិច្ច​ផ្នែក​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាល​គោល​គួរ​និយាយ​ថា​ ខ្ញុំ​និង​យក​មក​ពិចារណា​ និង​ធ្វើការ​ស្រាវជ្រាវ​ យើង​គួរ​និយាយ​ថា​ យ៉ាងនេះ​ទៅ​វិញ​ ប្រសើរ​ជាង​យើង​ទាត់​ចោ​ស​ទាំងស្រុង​»​។​

របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ ១៥​ លើក​នៃ​"​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​"​ ត្រឹម​ថ្ងៃ​ទី​១៥​ ខែសីហា​ មានការ​ចាប់ខ្លួន​សកម្មជន​បឹង​កក់​ពីរ​នាក់​ គឺ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ បូ​វ​ សោភា​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៦​ថ្ងៃ​ ពី​បទ​ញុះញង់​ និង​ប្រមាថ​៕

Share

Image
Image
Image