en     km
en     km

មន្ត្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ថា​ខ្លួន​គ្មាន​ជំនឿ​ចិត្តបាន​នៅ​ក្រៅ​ឃុំ​ឡើយ

Share

ភ្នំពេញ៖ ប្រធាន​ស៊ើបអង្កេត​នៃ​សមាគម​ អា​ដ​ហុ​ក​ លោក​ នី​ សុខា​ បាន​ថ្លែង​ថា​ លោក​ គ្មាន​សង្ឃឹម​ លើ​ប្រព័ន្ធ​តុលាការ​ ឱ្យ​ពួក​គាត់​អាច​នៅ​ក្រៅ​ឃុំ​បាន​នោះ​ទេ​។​

ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក លោក នី សុខា
ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក លោក នី សុខា

​ការ​ថ្លែង​របស់​លោក​ដូចនេះ​បន្ទាប់​ពី​ រូប​លោក​ និង​មន្ត្រី​អា​ដ​ហុ​ក​ ៣​ រូប​ផ្សេង​ទៀត​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ សម្រេច​ច្រានចោល​ បណ្ដឹង​មោឃភាព​ ដែល​ប្ដឹង​ ជំទាស់​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​ឃុំខ្លួន​ ហួស​ម៉ោង​រដ្ឋបាល​ និង​រំលោភ​នីតិវិធី​។​

​ការ​លើក​ទ្បើ​ង​របស់​មន្ត្រី​ អា​ដ​ហុ​ក​ ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ នៅ​សាលាឧទ្ធរណ៍​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​ដោយ​ស្លៀក​សំលៀក​បំពាក់​ពណ៌​ស្លា​ទុំ​ និង​ដៃ​ជាប់​ខ្នោះ​ ប្រធាន​ស៊ើបអង្កេត​ នៃ​សមាគម​ អា​ដ​ហុ​ក​ លោក​ នី​ សុខា​ បាន​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា​ លោក​មិន​ទាន់​អាច​ប្រាប់​បាន​ថា​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​ឬ​យ៉ាងនោះ​ទេ​។​ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ថា​ ទោះបីជា​លោក​ប្តឹង​ក៏​គ្មាន​សង្ឃឹម​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នោះ​ដែរ​។​

​ចំណែក​មន្ត្រី​អា​ដ​ហុ​ក​ មួយ​រូប​ទៀត​គឺ​ លោក​ ណៃ​ វង់​ដា​ វិញ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។​

​ទាំង​លោក​ នី​ សុខា​ និង​ លោក​ ណៃ​ វង់​ដា​ មាន​ប្រសាសន៍​ដូចនេះ​ថា​៖«​យើង​មិន​សង្ឃឹម​នោះ​ទេ​ ទោះបី​តុលាការ​កំពូល​ក៏​ដោយ​ តុលាការ​កម្ពុជា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​គ្នា​ទាំង​ខ្មែរ​ក្នុង​ប្រទេស​ និង​ខ្មែរ​ក្រៅប្រទេស​»​។​

​ទាក់ទង​នឹង​សេចក្តីសម្រេច​ របស់​ សាលាឧទ្ធរណ៍​ កាលពី​ព្រឹក​មិ​ញ​នេះ​ដែរ​ ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​ របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ដែល​បាន​ឃ្លាំមើល​នៅ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃនេះ​ដែរ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ដោយ​បដិសេធ​ ឬ​ការ​ច្រានចោល​របស់​សាលាឧទ្ធរណ៍​ ទាក់ទង​នឹង​ការ​សុំ​មោឃភាព​នីតិវិធី​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពាក់​នឹង​បណ្តឹង​មេធាវី​របស់​មន្ត្រី​អា​ដ​ហុ​ក​។

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ

លោក​ អំ​ សំអាត​ បន្ត​ទៀត​ថា​ ប្រសិនបើ​តុលាការ​ មិន​បាន​សម្រេច​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេវា​នឹង​ធ្វើ​ ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​។​ លោក​ អំ​ សំអាត​៖​ «​បើ​យើង​មើលទៅ​ក្នុង​បញ្ហា​ច្បាប់​វា​មាន​បញ្ហា​ ចន្លោះ​ប្រហោង​ ហើយ​ហេតុ​ដូច្នេះ​ហើយ​ការ​ឃាត់ខ្លួន​នៅ​ ACU​ ហ្នឹង​បើ​យើង​មើល​តាម​ផ្លូវច្បាប់​វា​លើស​ការ​កំណត់​ ហើយ​ប្រសិនបើជា​យើង​មិន​បាន​សម្រេច​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​ វា​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ជា​របស់​បុគ្គល​ធ្ងន់ធ្ងរ​ ពីព្រោះ​ក្នុង​ផ្លូវច្បាប់​គេ​តំរូវ​ឱ្យ​ការ​ឃុំខ្លួន​បាន​តែ​ ៤៨​ ម៉ោង​ ហើយ​បើ​ បទឧក្រិដ្ឋ​៧២​ម៉ោង​ ប៉ុន្តែ​បើ​នៅ​ ACU​នេះ​យើង​ឃើញ​ថា​ការ​ ដែល​គេ​ប្រកាស​សម្រេច​ថា​ ឃាត់ខ្លួន​ ទាល់តែ​គេ​ចាប់ផ្តើម​ប្រកាស​ ACU​ ប្រកាស​ថា​ឃាត់ខ្លួន​បាន​រាប់​ទៅ​ អ​ញ្ចឹ​ង​ចុះ​អា​ពេល​ដែល​សួរ​មុន​ មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​ដែល​មិន​ទាន់​បាន​ប្រកាស​ថា​ឃាត់ខ្លួន​ ប៉ុន្តែ​គេ​គ្មាន​សិទ្ធិ​សេរីភាព​ តើ​អាហ្នឹង​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សិទ្ធិ​សេរីភាព​របស់​បុគ្គល​មួយៗ​»​។​

​មន្ត្រី​ឃ្លាំមើល​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ រូប​នេះ​ ស្នើ​ឱ្យ​តុលាការ​គ្រប់​ជាន់ថ្នាក់​ ក៏​ដូច​ជា​ក្រសួងយុត្តិធម៌​ពិចារណា​ ទ្បើ​ង​វិញ​ ចំពោះ​ចន្លោះ​ប្រហោង​ នៃ​នីតិវិធី​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​សិទ្ធិ​របស់​បុគ្គល​។​

​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ ឆ្លើយ​តប​ពី​មេធាវី​របស់​មន្ត្រី​អា​ដ​ហុ​ក​ ទាំង​០៤​ នាក់​បាន​នៅ​ទ្បើ​យ​នោះ​ទេ​ នៅ​ថ្ងៃនេះ​ ដោយ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន​។​

​សូម​ជំរាប​ថា​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ទាំង​បួន​រូប​ ដែល​ត្រូវ​បាន​នាំ​ខ្លួន​ចូល​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃនេះ​ គឺ​ មាន​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ នី​ សុខា​។​ អ្នក​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ក្នុង​សំណុំរឿង​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​មាន​ស្នេហា​លួចលាក់​ ពាក់ព័ន្ធ​និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​៕

Share

Image
Image
Image