en     km
en     km

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​១​ បាន​ចំនួន​ជិត​១៣​ម៉ឺន​នាក់​

Share

ភ្នំពេញ៖ ក្រោយ​ពី​ដំណើរការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ចាប់ផ្តើម​បាន​មួយ​ថ្ងៃ​កាលពី​ ថ្ងៃ​ទី​ ០១​ កញ្ញា​ ឆ្នាំ​ ២០១៦​ម្សិល​ម៉ិ​ញ​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ការ​បូក​សរុប​ អ្នក​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដល់​ម៉ោង​៥​រសៀល​មាន​ ចំនួន​ជិត​១៣​ម៉ឺន​អ្នក​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

លោក​បន្ត​ថា​ការិយាល័យ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ មិន​ទាន់​បាន​ផ្ញើរ​ទិន្នន័យ​មក​ កាន់​គ​.​ជ​.​ប​ បាន​ទេ​ដោយសារ​ប្រព័ន្ធ​ អ៊ី​ន​ធ័​រ​ណែ​ត​ មិន​ដំណើរការ​។​

​លោក​ ហង្ស​ ពុទ្ធា​ ក៏​បាន​បញ្ជាក់​ថា​ដំណើរការ​ រយៈពេល​មួយ​ថ្ងៃនេះ​ មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹងតវ៉ា​នៅឡើយ​នោះ​ទេ​។​

​ទោះជា​យ៉ាងណា​លោក​ថា​កុំព្យូទ័រ​មួយ​ចំនួន​ ដំណើរការ​មិនល្អ​ប៉ុន្តែ​តែ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ​ហើយ​ ទិន្នន័យ​ក៏​ មិន​មានការ​បាត់បង់​ដែរ​។​

​ការិយាល័យ​ចាប់ផ្តើម​ បើកទ្វារ​ចាប់ពី​ម៉ោង​ ៧​ ដល់​ម៉ោង​ ១១:៣០​ព្រឹក​ ចំណែក​ពេល​រសៀល​ ចាប់ពី​ម៉ោង​ ២​ រសៀល​ដល់​ម៉ោង​៥:៣០​ នាទី​។​

​ប្រជាពលរដ្ឋ​អាច​ទៅ​ចុះ​ឈ្មោះ​ នៅ​តាម​ឃុំ​សង្កាត់​ ដែល​ខ្លួន​កំពុង​រស់នៅ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ ដល់​ ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៦​ ដោយ​មាន​រយៈពេល​៩០​ថ្ងៃ​។​

​ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ប្រជាពលរដ្ឋ​ ត្រូវ​បំពេញ​លក្ខខណ្ឌ​ មួយ​ចំនួន​គឺ​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​។​ មាន​លំនៅ​ឋាន​ ឬ​ទី​សំណាក់​ក្នុង​ឃុំ​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​មិន​ត្រូវ​សិ្ថ​ត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ ឬ​មិន​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​និង​ពុំ​មែន​ជា​ជន​វិកលចរិត​។​
​ទាក់ទិន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​ថ្មី​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​អ្នក​សង្កេតការណ៍​ ៣០០០​នាក់​ ហើយ​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ ឈ្មោះ​ថា​ខុមហ្វ្រែល​ បាន​ដាក់​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ជាង​ ១០០០​នាក់​៕

Share

Image
Image
Image