en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​០១​កញ្ញា​

Share

ភ្នំពេញ៖ ខណៈ​អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ ឱ្យទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​បាន​គ្រប់​គ្នា​ នៅ​រសៀល​ថ្ងៃ​ទី​ ០១​ កញ្ញា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ភរិយា​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​  នៅ​សាលាសង្កាត់​តា​ខ្មៅ​ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានទៅចុះឈ្មោះបោះឆ្នោត  នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​មណ្ឌល​នីមួយៗ​គេ​សង្កេត​ឃើញ​ មាន​ប្រជា​ពល​យ៉ាងច្រើន​បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ នៅ​ថ្ងៃនេះ​ដែរ​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ​ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​រៀងៗ​ខ្លួន​ផង​ដែរ​។​

​ក្រៅពី​នេះ​ តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង​រួម​មាន​ លោក​ យឹ​ម​ សុវណ្ណ​ ជាដើម​ ក៏​បាន​ទៅ​ចុះ​ឈ្មោះ​រួចរាល់​ផង​ដែរ​។​ ចំណែក​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ មិនដឹង​ថា​លោក​ នឹង​ទៅ​ចុះ​ឈ្មោះ​ពេល​ណា​ ព្រោះ​លោក​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ សម្ងំ​ជ្រកកោន​ ករណី​ក្ដី​ក្ដាំង​នៅ​ តុលាការ​។​

​សូម​ជម្រាប​ថា​ យុទ្ធនាការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ មាន​រយៈ​៩០​ថ្ងៃ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ សម្រាប់​អ្នក​ដែល​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​មិន​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ឡើយ​៕

Image
Image
Image