en     km
en     km

លោក​ Donald​ Trump​ ទៅ​ទស្សនកិច្ច​ ម៉ិចស៊ិក​

Share

បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ Donald​ Trump​ នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ ម៉ិចស៊ិក​ នៅ​ថ្ងៃនេះ​គឺ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​ថ្លែង​សុន្ទរកថា​ លម្អិត​មួយ​អំពី​វិធានការ​ប្រឆាំង​ នឹង​អន្តោប្រវេសន៍​ខុសច្បាប់​។​ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​ BBC​។​

​បេក្ខជន​ប្រ​ធា​ធិ​បតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​ មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ ត្រាំ​
​បេក្ខជន​ប្រ​ធា​ធិ​បតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​ មហាសេដ្ឋី​អចលនៈទ្រព្យ​ ដូ​ណា​ល់​ ត្រាំ​

លោក​ Trump​ បាន​និយាយ​ថា​លោក​និង​លោកស្រី​ Hillary​ Clinton​ ត្រូវ​ទៅ​កាន់​ ប្រទេស​ ម៉ិចស៊ិក​ តាម​ការ​អញ្ជើញ​ របស់​ប្រ​ធា​ធិ​បតី​ លោក​ Enrique​ Pena​ Nieto​ ។​

​លោក​ Pena​ Nieto​ បាន​និយាយ​ ថា​ ត្រូវ​តែ​ជួយ​ការពារ​ប្រជាជន​របស់​លោក​ ដែល​ពួក​គេ​បានរ​ត់ទៅ​ជ្រកកោន​នៅ​ទីនោះ​។​

​លោក​ Trump​ បាន​ថ្កោលទោស​ប្រជាពលរដ្ឋ​ចំណាក់ស្រុក​ ម៉ិ​ក​ស៊ិ​ក​ នៅ​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ រក​សំឡេង​ឆ្នោត​ ហើយ​លោក​សន្យា​ថា​ នឹង​សង់​ជញ្ជាំង​ ខ័​ណ្ឌ​ប្រទេស​ទាំង​ពីរ​នេះ​៕​ ប្រភព​:BBC​

Share

Image
Image
Image