en     km
en     km

កម្មករ​រោងចក្រ​ ៣០០​ នាក់​មក​ក្រសួង​ការងារ​ជា​ថ្មី​ទៀត​ព្រោះ​គ្មាន​ដំណោះស្រាយ​

Share

ភ្នំពេញ៖ ​ក្រុម​កម្មករ​ និយោជិត​នៃ​រោងចក្រ​កាត់ដេរ​ ដុ​ង​ឌូ​ ថេ​ក​ស្ថា​យ​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ ជាង​ ៣០០​នាក់​ នៅ​ខណ្ឌដង្កោ​ បន្ត​ទ្បើ​ង​មក​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ថ្មី​ម្តងទៀត​ នៅ​ថ្ងៃនេះ​ខណៈ​ការ​រក​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ ករណី​ថៅកែ​រោងចក្រ​ បញ្ឈប់​ពួក​គេ​ពី​ការងារ​ កាលពី​ម្សិលមិញ​ មិន​ទទួល​បាន​ដំណោះស្រាយ​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​ ធ្វើ​ទ្បើ​ង​នៅ​ខាង​មុខក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រឹក​ថ្ងៃ​ពុធ​ ទី​ ៣១​ ខែ​ សីហា​ ឆ្នាំ​២០១៦​នេះ​។​

កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ
កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ

​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​ គឺ​អ្នកស្រី​ មុ​យ​ គ​ន្ធា​ដែល​មក​តវ៉ា​នៅ​ខាង​មុខក្រសួង​ការងារ​ បាន​និយាយ​ថា​ គោលបំណង​សំខាន់​ដែល​អ្នកស្រី​ទ្បើ​ង​មក​ក្រសួង​ការងារ​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ករណី​ ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​។​
​អ្នកស្រី​ មុ​យ​ គ​ន្ធា​ បន្ត​ថា​ការ​ទ្បើ​ង​មក​ក្រសួង​ការងារ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ បន្ទាប់​ពី​លើក​ទី​ ០១​ កាលពី​ម្សិលមិញ​មិន​ទទួល​បាន​ដំណោះ ស្រាយ​។​ អ្នកស្រី​ មុ​យ​ គ​ន្ធា​៖​ «​មានការ​លំបាក​ខ្វះខាត​បើ​ធ្វើការ​អត់​លុយ​អត់​កាក់​អ​ញ្ចឹ​ង​ហ្នឹង​ណាស់​ ក្នុង​ជីវភាព​គ្រួសារ​ម្នាក់ៗ​ត្រូវការ​លុយ​ ដល់​ពេល​អត់​មក​ធ្វើការ​អីចឹង​វា​អត់​លុយ​ អត់​កាក់​អ​ញ្ចឹ​ង​ហ្នឹង​ណាស់​ហើយ​ចង់ឱ្យ​ខាង​ក្រុមហ៊ុន​ជំរុញ​ឱ្យ​ខ្ញុំ​ចូល​ធ្វើការ​វិញ​ បើ​មិន​បាន​ចូល​ធ្វើការ​គិត​ដោះ ស្រាយ​ឱ្យ​ពួក​ខ្ញុំ​ឱ្យ​បាន​ឆាប់ៗ​ កុំ​ឱ្ក​យ​ទុក​ពេលវេលា​យូរ​ទៅៗ​ ១​ខែ​ហើយ​អត់​មាន​ដំណោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​សោះ​ ស្នើរ​ឱ្យ​រដ្ឋាភិបាល​ជួយ​កូនចៅ​បាន​ចូល​ធ្វើការ​វិញ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​រក​អន្តរាគមន៍​របស់​កម្មករនិយោជិត​ ដុ​ង​ឌូ​ ថែ​ក​ស្ថា​យ​ ពី​ក្រសួង​ការងារ​ ហាក់បីដូចជា​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ក្នុង​សំណុំរឿង​នេះ​។​ លោក​ ថា​ករណី​កូដកម្ម​របស់​កម្មករនិយោជិត​នេះ​កើត​ទ្បើ​ង​រយៈពេល​មួយ​ខែ​ហើយ​ ប៉ុន្តែ​ក្រសួង​សាមី​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ទៀត​។​
​លោក​ ប៉ាវ​ ស៊ី​ណា​  បន្ត​ថា​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​ខាង​ភាគី​រោងចក្រ​ថា​ កម្មករនិយោជិត​កូដកម្ម​ បោះបង់​ការងារ​ចោល​នោះ​ គឺជា​ឆ​ន្ទះ​របស់​និយោជក​តែ​ម្ខាង​មិនមែន​កម្មករនិយោជិត​បោះបង់​ការងារ​ចោល​នោះ​ទេ​។​ លោក​ ប៉ាវ​ ស៊ី​ណា​  ៖«​កាលដែល​ក្រុមហ៊ុន​ប​ឈ្ឈប់​នេះ​គឺ​ប​ឈ្ឈប់​ដោយ​ឆ​ន្ទះ​តែ​ម្យ៉ាង​គត់​គឺ​មិនមែន​ជា​ការ​បោះបង់​ការងារ​ចោល​ដោយ​ក្រុម​បងប្អូន​កម្មករ​នោះ​ទេ​ ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​យើង​មើលឃើញ​ថា​វា​ជា​ចំណុច​ផ្លូវច្បាប់​ដែល​និយោជក​គាត់​បាន​រំលោភ​បំពាន​ ហើយ​ក្រសួង​មាន​កត​ព្វ​កិច្ច​ត្រូវ​ចាត់វិធានការ​ទៅ​លើ​និយោជក​នៃ​រោងចក្រ​ ដុ​ង​ ឌូ​ ឱ្យ​គោរព​ច្បាប់​ ហើយ​ឱ្យ​គាត់​យក​កម្មករ​ទាំងអស់​ឱ្យ​ចូល​ធ្វើកា​ជា​ធម្មតា​វិញ​ ដូច្នេះ​ចំណុច​នៅ​ត្រង់​ថា​តើ​មន្ត្រី​ក្រសួង​ការងារ​ដែល​ទទួល​បន្ទុក​ដោះស្រាយ​រឿង​ហ្នឹង​គាត់​មាន​     ឆ​ន្ទះ​ក្នុង​ការ​ដោះ​រឿង​ហ្នឹង​ឱ្យ​លឿន​វា​ស្ថិត​នៅ​លើ​ឆ​ន្ទះ​របស់​គាត់​ »​។​

កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ
កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ ក្រសួង​មាន​យន្តការ​ក្នុង​ការ​ដោះស្រាយ​ ដោយ​សំណុំរឿង​នេះ​មន្ត្រី​កាន់​សំណុំរឿង​កូដកម្ម​-​បាតុកម្ម​ កំពុង​តែ​សម្របសម្រួល​។​ លោក​ថា​ បើ​មិន​អាច​សម្របសម្រួល​បាន​នោះ​ទេ​ ក្រសួង​នឹង​រុញ​សំណុំរឿង​នេះ​ឱ្យទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឱ្យ​ចាត់ការ​បន្ត​។​ លោក​ ហេង​ សួរ​៖​ «​ក្រសួង​មាន​យន្តការ​ច្បាស់លាស់​អស់ហើយ​ គឺ​មាន​នាយកដ្ឋាន​វិវាទ​ការងារ​នៅ​ពេល​ដែល​មាន​វិវាទ​កើត​ទ្បើ​ង​គាត់​ចុះ​ទៅ​ផ្សះផ្សា​ ហើយ​ពេល​ផ្សះផ្សា​អត់​ចប់​គាត់​ត្រូវ​រុញ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដើម្បី​ធ្វើការ​ដោះស្រាយ​ហើយ​ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​កំពុង​មាន​នីតិវិធី​ហើយ​វា​ក្លាយជា​កូដកម្ម​ កូដកម្ម​វា​ក្លាយជា​កូដកម្ម​មិន​ស្រប​តាម​ច្បាប់​ហើយ​ពេល​ហ្នឹង​គឺ​វា​ស្ថិត​នៅ​ក្នុង​ដែរ​បស់​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-​បាតុកម្ម​គាត់​កំពុង​តែ​ដោះស្រាយ​បញ្ហា​ហ្នឹង​ »​។​

​ឆ្លើយ​តប​នឹង​ការ​ដោះស្រាយ​សំណុំរឿង​នេះ​ដែរ​ អគ្គលេខាធិការ​ង​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​-​បាតុកម្ម​ និង​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ លោក​ វង្ស​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​ ថ្នាក់ដឹកនាំ​ដែល​កាន់​សំណុំរឿង​នេះ​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ស្អែក​នេះ​។​ លោក​ វង្ស​ សុវណ្ណ​ បន្ត​ថា​ប្រសិនបើ​ភាគី​ខាង​កម្មករនិយោជិត​ ឬ​ភាគី​ខាង​រោងចក្រ​មិន​អាច​សះជា​នោះ​ទេ​ ពួក​គេ​អាច​ដាក់​ពាក្យ បណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​កូដកម្ម​-​បាតុកម្ម​ដើម្បី​បញ្ជូន​សំណុំរឿង​នោះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឱ្យ​ដោះស្រាយ​ពី​រឿង​នេះ​។​

​សូម​ជម្រាប​ថា​ លិខិត​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​ដាក់​ជូន​ រដ្ឋមន្ត្រីក្រសួង​ការងារ​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ​២០១៦​បានឱ្យ​ដឹង​ថា​ កម្មករ និយោជិត​នៃ​រោងចក្រ​កាត់ដេរ​ ដុ​ង​ឌូ​ ថេ​ក​ស្ថា​យ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សួន​វឌ្ឍនៈ​២​ ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំ​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ផ្ទុះ​ការ​តវ៉ា​ចាប់តាំងពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ករណី​ថៅកែ​រោងចក្រ​ បញ្ឈប់​ពួក​គេ​ពី​ការងារ​ ៕

Share

Image
Image
Image