en     km
en     km

​មេដឹកនាំ​រដ្ឋ​អ៊ី​ស្លា​ម​ Adnani​ ត្រូវ​បាន​សម្លាប់​នៅ​ក្រុង ​Aleppo

Share

​Aleppo៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​រដ្ឋ​ឥ​ស្លា​ម​បាន​ផ្សាយ​ថា​ មេ​ដឹក​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ចាស់វស្សា​ជាងគេ​ និង​មាន​ភាព​លេចធ្លោ​បំផុត​នៃ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លា​ម​ (IS)​ គឺ​លោក​ អា​ប៊ូ​ ម៉ូ​ហា​មេ​ត​ អាល់​អាណា​នី​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។

លោក Adnani  មានរហ័សនាមថា អ្នកប្រយុទ្ធឆ្កែចចកភាគខាងលិច។រូបភាព៖BBC
​ទីភ្នាក់ងារ​ Amaq​ បាន​រាយការណ៍​ថា​ លោក​ Abu​ Muhammad​ al-Adnani​ បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​អា​ឡិ​ប​ប៉ូ​ (Aleppo)​ ។​
​លោក​ Adnani​ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ និង​មាន​រហ័ស​នាម​ថា​ អ្នក​ប្រយុទ្ធ​ឆ្កែចចក​ភាគ​ខាងលិច​។​

​ទីភ្នាក់ងារ​ Amaq​ បាន​បន្ត​ថា​ លោក​ អាណា​នី​ ត្រូវ​បាន​គេ​សម្លាប់​ ខណៈ​ពួក​យោធា​បាន​បើ​ប្រតិបត្ដិការ​វាយ​រុញច្រាន​ទៅ​ដល់​ក្រុង​អា​ឡិ​ប​ប៉ូ​។​

​ការ​ប្រយុទ្ធ​គ្នា​បាន​កើនឡើង​នៅ​ក្នុង​ទីក្រុង​នេះ​ នៅ​ស​ប្តា​ហ៍​នេះ​ ពួក​ឧទ្ទាម​រដ្ឋ​ឥ​ស្លា​ម​ត្រូវ​បាន​គេ​ឡោម​ព័ទ្ធ​វាយ​បំបែក​ដោយ​កម្លាំង​រដ្ឋាភិបាល​ និង​ទ័ព​ស៊ី​រី​ ហើយ​ទ័ពអាកាស​រុ​ស្ស៊ី​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​រដ្ឋ​ឥ​ស្លា​ម​កាន់កាប់​៕​

ប្រភព​៖BBC

Share

Image
Image
Image