en     km
en     km

ព្យុះ​ទី​ហ្វុ​ង​ Lionrock​ វាយប្រហារ​ភាគ​ឦសាន​ប្រទេស​ជប៉ុននៅថ្ងៃនេះ​

Share

​ក្រុង​តូ​ក្យូ​៖​ ព្យុះ​ទី​ហ្វុ​ង​ Lionrock​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ បាន​បក​បោក​យ៉ាង​ខ្លាំង​មក​លើ​ភាគ​ឦសាន​នៃ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​ទី​៣០​ សីហា​នេះ​។​  ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​ព្រមាន​ ពី​កំរិត​ទឹកភ្លៀង​ដែល​ធ្លាក់​ខ្លាំង​ និង​កំពស់​ទឹក​រលក​ខ្ពស់ៗ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។​

Lionrock-thum

​ព្យុះ​ទី​ហ្វុ​ង​ Lionrock​ បាន​បក​បោក​ក្នុង​ចំណាយ​ ១៧០​គីឡូ​ម៉ែ​ត​ ភាគ​ខាងកើត​នៃ​ទីក្រុង​ Choshi​ ។​ ព្យុះ​នេះ​បាន​វាយប្រហារ​នៅ​ម៉ោង​ ៩​ ព្រឹក​ ។​ ទីក្រុង​ Choshi​ ស្ថិត​នៅ​ភាគ​ខាងកើត​ជាប់​ក្រុង​តូ​ក្យូ​។​

​ព្យុះ​ទី​ហ្វុ​ង​ Lionrock​ បក​បោក​ក្នុង​ល្បឿន​ ១៨០​ គីឡូ​ម៉ែ​ត​ក្នុង​មួយ​ម៉ោង​ ព្យុះ​នេះ​បាន​ផ្លាស់​ប្តូរ​ទិស​ទៅ​ភាគ​ខាងជើង​វិញ​ក្នុង​ចម្ងាយ​ ៣០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​គេ​រំពឹង​ថា​ ព្យុះ​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​បាក់​ដី​នៅ​ភាគ​ឦសាន​ក្នុងថ្ងៃនេះ​។​

​អាជ្ញាធរ​បាន​ចេញ​ការ​ព្រមាន​ពី​កំរិត​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​រលក​ខ្ពស់ៗ​ ខ្យល់​បក់​ខ្លាំង​ និង​ទឹកជំនន់​នៅ​តំបន់​ភាគ​ឦសាន​ដែល​តែងតែ​ងាយ​រង​គ្រោះ​ បន្ទាប់​ពី​មានការ​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​ ដែល​មាន​កំរិត​រញ្ជួយ​ ៩​ រ៉ិ​ច​ទ័​រ​ ដែល​បាន​កើត​ចេញពី​ឈូង​សមុទ្រ​កាលពី​ខែមីនា​ ឆ្នាំ​ ២០១១​។​

​ទូរទស្សន៍​ NHK​ របស់​ជប៉ុន​បាន​រាយការណ៍​ថា​ យ៉ាងតិច​ណាស​ជើងហោះហើរ​ក្នុងស្រុក​មួយ​ចំនួន​ ១១០​ ត្រូវ​បាន​លុប​ចោល​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្យាករណ៍​ថា​ ព្យុះ​ Lionrock​ នឹង​បន្ថយឥទ្ធិពល​វិញ​ នៅ​ទូ​ទាំង​កោះ​សំខាន់ៗ​នៃ​កោះ​ Honshu​ របស់​ប្រទេស​ ហើយ​ព្យុះ​នេះ​នឹង​បែរ​ទិស​ដៅ​ចេញ​ទៅ​កាន់​សមុទ្រ​ ឆ្ពោះទៅ​ប្រទេស​រុ​ស្ស៊ី​និង​ប្រទេស​ចិន​វិញ​៕ប្រភព៖CNA

Share

Image
Image
Image