en     km
en     km

ជនភៀសខ្លួន​រាប់​ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ប្រទេស​លី​ប៊ី​(មានវីដេអូ)?

Share

អ៊ីតាលី៖ ​ឆ្មាំ​សមុទ្រ​អ៊ី​តា​លី​និយាយ​ថា​ ជនភៀសខ្លួន​ប្រមាណ​ ៦៥០០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ប្រទេស​លី​ប៊ី​ ក្នុង​ប្រតិបត្ដិ​ជួយ​សង្គ្រោះ​ជា​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​ ២៩​ សីហា​ម្សិលមិញ​។​

ប្រភពវីដេអូពីBBC

​ក្នុង​បេសកកម្ម​សង្គ្រោះ​នេះ​ កប៉ាល់​សង្គ្រោះ​ចំនួន​ ៤០​គ្រឿង​ បាន​ចេញ​ទៅ​ជួយ​ស្រង់​ជនភៀសខ្លួន​ចេញពី​ទូក​តូចៗ​ធ្វើ​ពី​ពោង​កៅស៊ូ​ ដែល​ប្រតិបត្តិការ​សង្គ្រោះ​ជាតិ​នេះ​ធ្វើ​ឡើង​នៅ​ចម្ងាយ​ប្រមាណ​ ២០​ គីឡូ​ ម៉ែត្រ​ពី​ទីក្រុង​ Sabratha​ នៃ​ប្រទេស​លី​ប៊ី​ ។​

​កាលពី​ថ្ងៃអាទិត្យ​ជនភៀសខ្លួន​ជាង​ ១១០០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​តំបន់​ដូច​គ្នា​នេះ​។​

​អ​ស្ថេ​រ​ភាព​នៅ​ក្នុង​ប្រទេស​លី​ប៊ី​ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ជួញដូរ​មនុស្ស​។​

រូបជនភៀសខ្លួនដែលកំពុងជួយសង្គ្រោះ។រូបភាពពីBBC
រូបជនភៀសខ្លួនដែលកំពុងជួយសង្គ្រោះ។រូបភាពពីBBC

​ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ចន្ទ​ អ្នក​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ​បាន​បង្ហាញ​សកម្មភាព​ជួយ​សង្គ្រោះ​ ក្នុង​នោះ​មាន​នាវា​មក​ពី​ប្រទេស​អ៊ី​តា​លី​ ទីភ្នាក់ងារ​ព្រំដែន​របស់​សហភាព​អឺរ៉ុប​ Frontex​ និង​អង្គការ​ Proactiva​ Open​ Arms​ និង​ Medecins​ Sans​ Frontieres​ ។​

​ជន​ចំណាកស្រុក​ច្រើន​ជាង​ ៣​ ពាន់​នាក់​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​ ខណៈ​ពួក​គេ​ព្យាយាម​ដើម្បី​ស្វែង​ជីវិត​ថ្មី​នៅ​ប្រទេស​ក្រិ​ក​ ឬ​ប្រទេស​អ៊ី​តា​លី​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ពោល​គឺ​កើនឡើង​ ៥០​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥៕

​ប្រភព​៖BBC

Share

Image
Image
Image