en     km
en     km

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ថា​ គ្មាន​អំពើ​ប្រល័យពូជសាសន៍​ក្នុង​យុទ្ធនាការ​បោសសំអាត​ថ្នាំ​ញៀន​នោះ​ទេ​

Share

ហ្វីលីពីន៖ ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បានឱ្យ​ដឹង​ថា​ យុទ្ធនាការ​បង្ហូរឈាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​ ដែល​បាន​សម្លាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ប្រមាណ​ ១៨០០​ នាក់​កន្លង​មកនេះ​ គឺ​មិន​មាន​ជាប់​ទាក់ទិន​នឹង​អំពើ​ប្រល័យពូជសាសន៍​នោះ​ទេ​ ហើយ​លោក​បញ្ជាក់​ថា​ លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​ទៅ​កាន់​ពន្ធនាគារ​ ប្រ​សិន​មាន​អ្នក​ដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ពី​ករណី​ប្រល័យពូជសាសន៍​នេះ​។​

រូបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានប៉ូលិសបាញ់សម្លាប់។រូបភាពពីCNA
រូបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានប៉ូលិសបាញ់សម្លាប់។រូបភាពពីReuters

​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​ដ៏​បន្ទាន់​នេះ​ លោក​ Duterte​ បាន​ប្រកាស​ផ្តល់​រង្វាន់​ ២​លាន​ប៉េ​សូ​ ឬ​ស្មើ​និង​ ៤២០០០​ ដុល្លារ​ ដល់​ជន​ណា​ម្នាក់​ដែល​បាន​សហការ​ផ្តល់​ព័ត៌មាន​ពីមុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​ដល់​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​បង្ក​លក្ខណ​ងាយស្រួល​ដល់​កិច្ច​ប៉ូលិស​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ដើម្បី​កម្ទេច​សម្បុក​គ្រឿងញៀន​។​

​ប៉ូ​លី​សបាន​និយាយ​ថា​ ជនសង្ស័យ​ទាក់ទិន​គ្រឿងញៀន​យ៉ាងតិច​ណាស់​ចំនួន​ ១៨០០​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​បោសសំអាត​ថ្នាំ​ញៀន​នេះ​ ក្នុង​នោះ​រួម​មាន​មនុស្ស​ ៧១២​ នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូ​លី​ស​ ជាមួយ​គ្នា​នេះ​ក៏​នៅ​សល់​អ្នក​ដែល​ត្រូវ​សម្លាប់​ផ្សេង​ទៀត​ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​កំណត់​កាល​វេលា​ច្បាស់លាស់​នោះ​ទេ​៕ ប្រភព៖The Jakarta Post

Share

Image
Image
Image