en     km
en     km

អ្នកចារសិលាចារឹក​៖​ សិលាចារឹក​ដូនតា​គឺ​ ក្មេង​ជំនាន់​ក្រោយ​មិន​អាច​ធ្វើ​ដូច​បាន​ឡើយ​(​ភាគ​១) (មានសំឡេង)

Share

ភ្នំពេញ៖ ការ​រក្សា​ទុកដាក់​ឯកសារ​របស់​ដូនតា​ខ្មែរ​មាន​ច្រើន​របៀប​ និង​ចែក​ជា​សម័យកាល​បុរាណ​។​ នេះ​បើ​យោង​តាម​សៀវភៅ​ ទិដ្ឋភាព​ទូទៅ​ នៃ​អក្សរ​ខ្មែរ​ របស់​អ្នកនិពន្ធ​ ឃី​ង​ ហុ​ក​ឌី​។​

sila-charikលោក​បាន​បង្ហាញ​ថា​ក្នុង​សម័យកាល​បុព្វបុរស​ខ្មែរ​យើង​ បាន​សរសេរ​ឬ​ចំណារ​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​គេ​ហៅ​ថា​សិលាចារឹក​។​

​សម័យ​កណ្តាល​ដូនតា​ខ្មែរ​ចាប់ផ្ដើម​សរសេរ​លើ​ សាស្ត្រា​ស្លឹករឹត​មាន​ក្រាំង​គម្ពីរ​សរសេរ​លើ​ស្បែក​សត្វ​ ចងក្រង​ជា​ក្បួនច្បាប់​ផ្សេងៗ​ក្នុង​អំឡុង​សត្ស​វត្ស​ទី​១៩​ជាដើម​។​

​តាម​អ្នក​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ឯកសារ​ ទាំង​បី​ប្រភេទ​ខាងលើ​គឺ​ សិលាចារឹក​អាច​រក្សា​បាន​រយៈពេល​យូរ​រហូត​រាប់​ពាន់​ឆ្នាំ​។​  

​លោក​ សុខ​ សូ​ដា​ ប្រធាន​ការ​រិ​យា​ល័យ​អភិរក្ស​ នៅ​នាយកដ្ឋាន​នៅ​សារមន្ទី​ជាតិ​ និង​ ជា​អ្នក​ចារ​សិលាចារឹក​នា​ជំនាន់​ក្រោយ​ មាន​ប្រសាសន៍​ថា​ ស្នាដៃ​ដូនតា​ខ្មែរ​ពិតជា​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​ណាស់​។​

​លោក​ថា​ការ​ដែល​ហ៊ាន​លើក​ឡើង​ដូច្នេះ​ ដោយសារ​តែ​ពេល​បច្ចុប្បន្ន​មាន​ឧបករណ៍​ជួយ​ក្នុង​ការ​ឆ្លាក់​ហើយ​នៅ​តែ​មិន​អាច​ប្រៀប​បាន​ស្នាដៃ​ដូនតា​។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ​ ក្មេង​ជំនាន់​ក្រោយ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ចេះ​ចារ​សិលាចារឹក​ ហើយ​លោក​ សុខ​ សូ​ដា​ បាន​ចម្លង​សិលាចារឹក​ពី​បុរាណ​បាន​ប៉ុន្មាន​ផ្ទាំង​ហើយ​។​ តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ សុខ​ សូ​ដា​ ដូច​តទៅ​៖

 

 

Share

Image
Image
Image