en     km
en     km

ជប៉ុន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍ​ថាមពល​កំ​ដៅ​ផែនដី​ដល់​ប្រទេស​ កេ​ន​យ៉ា​

Share

ណៃ​រ៉ូ​ប៊ី​៖​ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​ជប៉ុន​ និង​កេ​ន​យ៉ា​ បានឱ្យ​ដឹង​ថា​ ជប៉ុន​នឹង​ផ្តល់​ជំនួយ​ឱ្យ​ប្រទេស​កេ​ន​យ៉ា​ ចំនួន​ ១​ ពាន់​លាន​យ៉េន​ ឬ​ស្មើ​និង​ ៧,៤៥​ លាន​ផោន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ និង​សង្គម​ក្នុង​ប្រទេស​នៅ​តំបន់​អា​ហ្វ្រិ​ច​មួយ​នេះ​។​ ជាង​នេះ​ទៅ​ជប៉ុន​ក៏​នឹង​ពង្រីក​ចំនួន​ទឹកប្រាក់​សម្រាប់​គម្រោង​ផលិត​ថាមពល​កំ​ដៅ​ផែនដី​នៅ​ប្រទេស​នេះ​ផង​ដែរ​។​

លោក អាបេ នាយករដ្ឋមន្រ្តី ជប៉ុន នៅខាងឆ្វេង, លោកប្រធានាធិបតីកេនយ៉ា នៅខាងស្តាំ។រូបភាពReuters
លោក អាបេ នាយករដ្ឋមន្រ្តី ជប៉ុន នៅខាងឆ្វេង, លោកប្រធានាធិបតីកេនយ៉ា នៅខាងស្តាំ។រូបភាពReuters

​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ និង​លោក​ប្រធានាធិបតី​កេ​ន​យ៉ា​ Uhuru​ Kenyatta​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​ ២៨​ សីហា​ថា​ ៖«​ជប៉ុន​នឹង​ពង្រីក​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ចំនួន​មួយ​ពាន់​លាន​យ៉េន​»​។​

​កាលពី​ថ្ងៃ​សៅរ៍​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ បាន​ប្រាប់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​តំបន់​អាហ្វ្រិក​ក្នុង​សន្និសីទកាសែត​ថា​ ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ៣០​ ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ និង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា សម្ព័ន្ធ​នៅ​លើ​ទ្វីប​នេះ​រយៈពេល​ ៣​ឆ្នាំ​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៦​នេះ​។​

​មេដឹកនាំ​ទាំង​ពីរ​បាន​បន្ថែម​ទៀត​ថា​ ជប៉ុន​នឹង​ផ្តល់​ប្រាក់​កម្ចីសម្បទាន​សម្រាប់​គម្រោង​ផលិត​ថាមពល​កំ​ដៅ​ផែនដី​ (Olkaria)​។​ ហើយ​គម្រោង​នេះ​ នឹង​ដំណើរការ​ដោយ​ក្រុមហ៊ុន​រដ្ឋ​កេ​ន​យ៉ា​ គឺ​ក្រុមហ៊ុន​ General​ Electric​ (KenGen)​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ។​

​ក្រុមហ៊ុន​ KenGen​ មាន​សមត្ថភាព​ផលិត​ថាមពល​សរុប​ចំនួន​ ១៦១៨​ មេ​ហ្គា​វ៉ា​ត់​ ដែល​ចំនួន​ ៥១៤​ មេ​ហ្គា​វ៉ា​ត់​គឺ​បាន​មក​ពី​កំ​ដៅ​នៃ​ភព​ផែនដី​៕

ប្រភព៖ ​CNA

Share

Image
Image
Image