en     km
en     km

សហគមន៍​បឹង​កក់​ចង់​ឲ្យ​អ្នកស្រី​ គ្លី​ន​តុ​ន​ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​

Share

ភ្នំពេញ៖ ​ក្រុម​ស្ត្រី​សហ​គម​បឹង​កក់​ចង់​ឲ្យ​អ្នកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ព្រោះ​ពួក​គាត់​សង្ឃឹមថា​ ស្ត្រី​ក្លាយជា​មេដឹកនាំ​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី​ ពិសេស​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​បំពាន​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ជាដើម​។​

tep-vanny-29​ពួក​គាត់​បាន​ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ សហគមន៍​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​សីហា​នេះ​ក្នុង​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​នយោបាយ​ និង​ អ្នកតំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​សហគមន៍​បឹង​កក់​ម្នាក់​គឺ​ អ្នកស្រី​ ប៊ូ​វ​ សោភា​ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​សូម​ចូលរួម​ និង​គាំទ្រ​ឲ្យ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ក្នុង​អាណត្តិ​នេះ​ មែន​អត់​!​ មែន​ សង្ឃឹម​ជឿជាក់​ថា​ ជាប់​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ហើយ​ លោកស្រី​នឹង​រក​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ស្ត្រី​ទូ​ទាំង​ពិភពលោក​ ដែល​កំពុង​ខ្វះ​ភាព​កក់ក្តៅ​ ដូច​ជា​ពួក​យើង​»​។​

​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ក្នុង​ស​ប្តា​ហ៍​ទី​១៧​ ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​បាន​ឈរ​លើក​ បដា​ និង​រូបថត​ អ្នកស្រី​ ទេព​ វ​ន្នី​ លោក​បណ្ឌិត​ កែម​ ឡី​ រួម​ទាំង​រូបថត​ អ្នកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​ តុ​ន​ ដែល​ធ្លាប់​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ស្រី្ត​សហគមន៍​បឹង​កក់​ កាលពី​ឆ្នាំ​ ២០១២​ និង​ក៏​បាន​ផ្តល់​ពានរង្វាន់​ជ័យ​លា​ភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការ​ Vital​ Voices​ ដល់​អ្នកស្រី​ ទេព​ វ​ន្នី​។​

​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​  លោកស្រី​ គឺជា​បេក្ខជន​ ប្រធានាធិបតី​អា​មេ​រិ​ក​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ៨​វិច្ឆិកា​ ហើយ​ គូប្រកួត​របស់​លោកស្រី​ គឺ​លោក​ ដូ​ណា​ល​ ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ​មក​ពី​គណបក្ស​សាធារណរដ្ឋ​៕​

Share

Image
Image
Image