en     km
en     km

សហគមន៍​បឹង​កក់​ទាមទារ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​ពិធី​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ (មានវីដេអូ)

Share

ភ្នំពេញ​៖​ សហគមន៍​បឹង​កក់​បន្ដ​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ដោយ​មាន​របៀបវារៈ​សំខាន់ៗ​បន្ថែម​ទៀត​ គឺ​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​នយោបាយ​ និង​ អ្នកតំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

សហគមន៍បឹងកក់បន្ដយុទ្ធនាការ ថ្ងៃចន្ទពណ៍ខ្មៅ នៅថ្ងៃចន្ទទី២៩សីហា ២០១៦
សហគមន៍បឹងកក់បន្ដយុទ្ធនាការ ថ្ងៃចន្ទពណ៍ខ្មៅ នៅថ្ងៃចន្ទទី២៩សីហា ២០១៦

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​ក្នុង​សហគមន៍​បឹង​កក់​នៅ​ព្រឹក​នេះ​ ស្ដ្រី​សហគមន៍​បឹង​កក់​ជា​ច្រើន​នាក់​បាន​លើក​ បដា​ ជា​ច្រើន​ពាក់ព័ន្ធ​ និង​បញ្ហា​រំលោភ​ដីធ្លី​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​។​

​ស្ដ្រី​ម្នាក់​បាន​កាន់​មេក្រូ​ ហើយ​ស្រែក​ខ្លាំងៗ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​មិន​បាន​អនុវត្ដន៍​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​ របស់​ប្រជាពលរដ្ឋ​ដែល​ពួក​គេ​ ចាត់​ទុក​ថា​ ការ​អះអាង​ទាំងឡាយ​ណា​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក​ជុំវិញ​ការ​គោរព​សិទ្ធិ​មនុស្ស​គ្រាន់តែ​ជា​ការ​ធ្វើ​ឲ្យ​ល្អមើល​តែ​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ថា​ សន្និសីទ​សារព័ត៌មាន​រប​ស់ហគមន៍​បឹង​កក់​នៅ​ថ្ងៃនេះ​ នៅ​តែ​បន្ដ​ស្លៀកពាក់​សម្លៀក​បំពាក់​អាវ​ខ្មៅ​បន្ដ​ទៀត​ ទោះជា​អាជ្ញាធរ​បាន​ហាមប្រាម​ក៏​ដោយ​។​ ប៉ុន្ដែ​ពិធី​នេះ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្ដមាន​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​អ្នកដឹកនាំ​ដូច​សព្វ​ដងនោះ​ទេ​ ព្រោះ​អ្នកស្រី​ពេល​នេះ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ករណី​ អាជ្ញាធរ​ប្ដឹង​ចោទ​ថា​ បាន​ដឹកនាំ​ឲ្យ​មាន​ហិង្សា​ប្រឆាំង​អ្នករាជការ​កាលពី​ឆ្នាំ​ ២០១៥​ នៅ​ខាង​មុខ​ផ្ទះ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​៕

Share

Image
Image
Image