en     km
en     km

ម្តាយបង្កើត​ត្រូវ​ចាប់ខ្លួន​ករណី​សម្លាប់​កូនស្រី​អាយុ​ ១០​ ឆ្នាំ​

Share

​ប៉ូ​លី​ស​ម៉ិ​ក​ស៊ី​កូ​ បាន​និយាយ​ថា​ មាន​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​មួយ​ករណី​បាន​កើតឡើង​លើ​ក្មេង​ស្រី​អាយុ​ ១០​ ឆ្នាំ​ម្នាក់​។​ ហើយ​ជនសង្ស័យ​បី​នាក់​ក្នុង​នោះ​មាន​ម្តាយបង្កើត​របស់​ក្មេង​ស្រី​នោះ​ផង​ត្រូវ​បាន​ចាប់ខ្លួន​។​

នារីពាក់អាវស្លាទុំ ដៃជាប់ ឃ្នោះគឺជាម្តាយកុមារីរងគ្រោះ ដែលត្រូវចោទប្រកាន់ថាបានសម្លាប់កូនខ្លួនឯង។រូបភាពពីCNN
នារីពាក់អាវស្លាទុំ ដៃជាប់ ឃ្នោះគឺជាម្តាយកុមារីរងគ្រោះ ដែលត្រូវចោទប្រកាន់ថាបានសម្លាប់កូនខ្លួនឯង។រូបភាពពីCNN

​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ CNN​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​ Victoria​ Martens​ ទើប​ចាប់ផ្តើម​ចូល​រៀន​ថា្ន​ក់​ទី​៤​ នៃ​សាលា​បឋម​សិក្សា​ Albuquerque​  នាង​បាន​ប្រារព្ធ​ខួបកំណើត​ គំរប់​១០​ ឆ្នាំ​ កាលពី​ថ្ងៃ​អង្គា​រ៍​។​ ប៉ូ​លី​សបាន​និយាយ​ថា​ ក្មេង​ស្រី​នេះ​ ត្រូវ​បាន​គេ​សម្លាប់​កាលពី​ថ្ងៃ​ពុធ​ ដែល​គេ​ហៅ​ថា​បទល្មើស​ដ៏​រន្ធត់​។​

ប៉ូ​លី​ស​ក្នុង​តំបន់​ Albuquerque​ បាន​កំណត់​ជនសង្ស័យ​ដែល​បាន​សម្លាប់​កុមារី​ គឺជា​ម្តាយ​របស់​ក្មេង​ស្រី​គឺ​ អ្នកស្រី​ Michelle​ Martens​ រួម​ទាំង​មិត្ត​ប្រុស​ម្តាយ​របស់​ក្មេង​ស្រី​ និង​បងប្អូន​ជីដូន​ផង​ដែរ​។​

អ្នកស្រី​ Michelle​ Martens​ ត្រូវ​បាន​តុលា​ករ​ចោទប្រកាន់​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ពី​ការ​ចាប់ជំរិត​និង​ ការ​រំលោភ​បំពាន​លើ​កុមារ​រហូត​ដល់​ស្លាប់​។​

នរ​គ​បាល​បាន​និយាយ​ថា​ នៅ​ពេល​នរ​គ​បាល​បាន​ចូល​ទៅ​ក្នុងផ្ទះ​ល្វែង​មួយ​ពោ​ពេញ​ទៅ​ដោយ​ផ្សែងភ្លើង​ និង​រក​ឃើញ​សាកសព​ក្មេង​នោះ​ត្រូវ​បាន​គេ​រុំ​នឹង​ភួយ​ដាក់​អាង​ងូតទឹក​។​

បើ​យោង​តាម​ពាក្យបណ្តឹង​ ក្មេង​ស្រី​អាយុ​ ១០​នេះ​ គ្មាន​ចង្វាក់បេះដូង​ ជើង​ទាំង​ពីរ​ត្រូវ​កាត់​ចេញ​ ហើយ​ដៃ​ទាំង​ពីរ​បាន​បាត់​ ហើយ​នាង​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​

បើ​តាម​របាយការណ៍​នរ​គ​បាល​ ម្តាយ​ក្មេង​ស្រី​នេះ​ បាន​ប្រា​ប់នរ​គ​បាល​ថា​ គេ​បាន​ឲ្យ​ក្មេង​ស្រី​នេះ​លេបថ្នាំ​ ហ្វេ​តា​មីន​ ដែល​លោក​ Fabian​ Gonzales​ បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​នេះ​ ខណៈ​ដែល​ Kelley​ចាំ​មើល​។​

អ្នកស្រី​ martens​ ប្រា​ប់នរ​គ​បាល​ថា​ លោក​ Gonzales​ បាន​ច្របាច់​កកូន​គាត់​រហូត​ដល់​ស្លាប់​ បន្ទាប់​ពី​រួម​ភេទ​ជាមួយ​នាង​។​ ប៉ុន្តែ​ Gonzales​ បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ និង​ការ​សំលាប់​នេះ​ ហើយ​ប្រាប់​មន្ត្រី​នរ​គ​បាល​ថា​ គឺជា​លោក​ Kelley​ ដែល​បងប្អូន​របស់​ម្តាយ​ក្មេង​ស្រី​នោះ​៕
​ ប្រភព៖CNN

Share

Image
Image
Image