en     km
en     km

កង​ហ្វី​លី​ពី​ន​សម្លាប់​ពួក​ឧទ្ទាម​សកម្មប្រយុទ្ធ​ Abu​ Sayyaf​ ១១​ នាក់​

Share

​ក្រុង​ម៉ានីល​៖​ អ្នកនាំពាក្យ​កងទ័ព​បាន​និយាយ​ថា​ កង​កុម្ម៉ង់ដូ​ហ្វី​លី​ពី​ន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ចំនួន​ ១១​នាក់​ លើ​កោះដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ កាលពី​ថ្ងៃ​សុក្រ​ទី​ ២៦​ សីហា​ ម្សិលមិញ​។​ ការ​វាយលុក​មួយ​បាន​ចាប់ផ្តើម​ បន្ទាប់​ពី​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ បាន​រំលឹក​ឡើង​វិញ​ពី​គោលបំណង​របស់​លោក​ ដើម្បី​បំផ្លាញ​ក្រុម​ចោរ​ចាប់ជំរិត​ដ៏​ល្បីល្បាញ​បំផុត​របស់​អាស៊ី​។​

លោក រ៉ូទ្រីហ្គូ ឌើតេតេ ប្រធានាធិបតីហ្វីលីពីន។
លោក រ៉ូទ្រីហ្គូ ឌើតេតេ ប្រធានាធិបតីហ្វីលីពីន។

​លោក​ Major​ Filemon​ Tan​ និយាយ​ថា​ ពួក​ឧទ្ទាម​ Abu​ Sayyaf​ គឺជា​ក្រុម​តូច​មួយ​ ប៉ុន្តែ​ក្រុម​នេះ​គឺ​មាន​ចរិត​សាហាវឃោរឃៅ​ និង​មាន​ទំនាក់ទំនង​ជាមួយ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លា​ម​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​។​

​លោក​ Tan​ និយាយ​ថា​ យ៉ាងតិច​ណាស់​កង​កុម្ម៉ង់ដូ​ហ្វី​លី​ពី​ន​បាន​រង​របួស​ ១៧​នាក់​ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ រវាង​ក្រុម​កុម្ម​ង់​ដូ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ អា​ប៊ូ​សា​យ៉ាប់​ ដែល​មាន​គ្នា​ប្រហែល​ ១០០​ នាក់​។​ ចំណែក​ចំណាប់ខ្មាំង​ប្រមាណ​ ២០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ក្នុង​នោះ​រួម​មាន​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ប្រាំបី​ ម៉ា​ឡេ​ស៊ី​ប្រាំ​នាក់​ ជនជាតិ​ន័​រវេ​ស​មួយ​នាក់​ និង​ជនជាតិ​ហូ​ឡង់​ មួយ​នាក់​ផង​ដែរ​។​

​លោក​ Tan​ បាន​ប្រាប់​អ្នកកាសែត​ថា​៖​ «​យើង​បាន​បើក​បេសកកម្ម​នេះ​ច្បាស់លាស់​ណាស់​ ដើម្បី​ស្វែងរក​និង​បំផ្លាញ​ក្រុម​ Abu​ Sayyaf»​ ។​ លោក​បន្ត​ថា​ ទោះបីជា​មធ្យោបាយ​ណា​ មិន​ថា​ជា​អ្វី​យើង​កំពុង​ធ្វើ​ ហើយ​យើង​នឹង​មិន​បញ្ឈប់​វា​ឡើយ​»​។​

​សូម​រំលឹក​ថា​ ជនជាតិ​កា​ណា​ដា​ពីរ​នាក់​ត្រូវ​បាន​ក្រុម​ Abu​ Sayyaf​ សម្លាប់​នៅ​ឆ្នាំ​នេះ​។​ ហើយ​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ពីរ​នាក់​ ត្រូវ​បាន​ពួក​នេះ​ចាប់ខ្លួន​ ប៉ុន្តែ​មានការ​រំពឹង​ថា​ក្រុម​ Abu​ Sayyaf​ និង​ដោះ​លែង​ពួក​គេ​មក​វិញ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ចំណាយ​ប្រាក់​លួស​ខ្លួន​របស់​ពួក​គេ​។​
​ប្រភព​៖CNA

Share

Image
Image
Image