en     km
en     km

បុរសន័រវេម្នាក់ត្រូវបានជួយសង្រ្គោះបន្ទាប់ពីជាប់ក្នុងបង្គន់សាធារណៈ

Share

​យោង​តាម​បណ្តាញ​ផ្សាយ​ BBC​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​នៅ​ប្រទេស​ន័​រវេ​ បាន​ជួយ​សង្គ្រោះ​បុរស​ម្នាក់​ចេញពី​បង្គន់​អនាម័យ​សាធារណៈ​ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចូល​ក្នុង​បង្គន់​ដើម្បី​រើស​យក​ទូរស័ព្ទ​មិត្ត​ភ័​ក្រ​របស់​គាត់​ ហើយ​បរុស​រូប​នោះ​ក៏​ជាប់​ខ្លួន​នៅ​ក្នុង​ធុង​ស្តុក​កាក​សំណល់​បង្គន់​នោះ​តែ​ម្តង​។​

រូបបង្គន់ដែលក្រុមជួយសង្គ្រោះ បានវាយបំបែកដើម្បីជួយបរុសម្នាក់ដែលជាប់ក្នុងបង្គន់។រូបភាពពី BBC
រូបបង្គន់ដែលក្រុមជួយសង្គ្រោះ បានវាយបំបែកដើម្បីជួយបរុសម្នាក់ដែលជាប់ក្នុងបង្គន់។រូបភាពពី BBC

​បុរស​ដែល​ជាប់​ក្នុង​បង្គន់​នោះ​មានឈ្មោះ​ថា​ Berntsen​ Larsen​។​ លោក​បាន​និយាយ​ថា​ លោក​ស្ម័គ្រចិត្ត​ចូល​ទៅ​ក្នុង​ធុង​បង្គន់​ដោយ​ខ្លួនឯង​ ព្រោះ​លោក​មើលឃើញ​ថា​ ក្នុង​ធុង​បង្គន់​នោះ​គ្មាន​កាក់​សំណល់​លាមក​អ្វី​ និង​ម្យ៉ាង​លោក​មាន​កម្ពស់​ខ្ពស់​អាច​ចូល​យក​បាន​។​

បុរស​វ័យ​ ២០​ ឆ្នាំ​រូប​នេះ​ បាន​ចំនាយពេល​ពេញ​ ១​ ម៉ោង​ជាប់​នៅ​ក្នុង​ធុង​ដ៏​តូច​នោះ​។​

ដើម្បី​ដោះស្រាយ​យ​បញ្ហា​កាន់តែ​អាក្រក់​នេះ​ ក្រុម​ពន្លត់អគ្គីភ័យ​បាន​សម្រេច​វាយ​កំទេច​បង្គន់​នោះ​។​

លោក​ Berntsen​ បាន​រង​របួស​ដៃ​ម្ខាង​ ហើយ​គាត់​ជឿ​ថា​គាត់​ត្រូវ​របួស​ជា​ច្រើន​កន្លែង​។​ គាត់​ត្រូវ​បាន​បញ្ជូន​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ antibiotics​។​ ចំណែកឯ​ទូរស័ព្ទ​នោះ​ក៏​មិន​អាចយ​កមក​វិញ​បាន​ផង​ដែរ​។​

ប្រភព​ BBC

Share

Image
Image
Image