en     km
en     km

សម្ដេច​ ហ៊ុន​ សែន​៖​ កម្ពុជា​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ថៃ​ទេ​ តែ​អ្នកវិភាគ​ថា​កម្ពុជា​ត្រូវ​មាន​ជំហរ​ច្បាស់លាស់​ជាមួយ​ថៃ (មានសំឡេង)​

Share

ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ត្រូវការ​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ទេ​ គឺ​កម្ពុជា​ត្រូវការ​រក្សា​សន្ដិសុខ​ និង​ កិច្ច​សហប្រតិបត្ដិការ​ល្អជា​មួយ​ប្រទេស​ជិតខាង​។លោក លៀ​ ស៊ីណា រាយការណ៍៖​


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី

ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​គឺ​ក្នុង​ពេល​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ នៅ​ទីបញ្ជាការដ្ឋាន​ កងពលធំ​អន្តរាគមន៍​លេខ​៣​ នៅ​ក្នុង​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៦​ សីហា​នេះ​។​ នេះ​បើ​យោង​តាម​ គេហទំព័រ​ Fresh​ News​។​

 

​កំឡុង​ពេលជួប​សំណេះសំណាល​ ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ ការពារ​ព្រំដែន​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​រំលឹក​ពី​កាលដែល​ប្រទេស​ថៃ​ឈ្លានពាន​ មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ កាលពី​ឆ្នាំ​២០០៨​ ដែល​រហូត​ដល់​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ ជា​បន្តបន្ទាប់​ និង​ការ​ឈាន​ទៅ​ដល់​ការ​ប៉ះ​ទ​ង្គិះ​គ្នា​ ទ្រង់ទ្រាយ​ធំ​នៅ​ ខែកុម្ភៈ​ឆ្នាំ​២០១១​ ទៀត​ផង​។​

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ប៉ះ​ទ​ង្គិះ​គ្នា​រវាង​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​កម្ពុជា​ និង​ កងកម្លាំង​ប្រទេស​ថៃ​គឺ​មិនមែន​ជា​ការ​ចង់បាន​របស់​កម្ពុជា​ឡើយ​។​ ប៉ុន្ដែ​បញ្ហា​នេះ​គឺជា​ការ​ មាក់ងាយ​កម្ពុជា​ ពី​សំណាក់​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​អ្វី​ដែល​យើង​ត្រូវការ​នៅ​ទី​នេះ​ មិនមែន​ជា​បញ្ហា​សង្គ្រាម​នោះ​ទេ​ ហើយ​យើង​មិន​ត្រូវការ​សង្គ្រាម​ទេ​ ។​ យើង​បង្ខំចិត្ត​ខ្លាំង​ណាស់​ អត់ធ្មត់​ខ្លាំង​ណាស់​ ដើម្បី​រក្សា​សេចក្តីសុខ​ជាមួយ​ប្រទេស​ជិតខាង​។​ យើង​បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ទាំងអស់​ ប៉ុន្តែ​ភាព​ឈ្លើយ​របស់​អាប់​ភី​ស៊ី​ត​ មិន​អាច​ឲ្យ​អ្នកឯង​មើលងាយ​កម្ពុជា​បាន​ទេ​»​។​

​យ៉ាងណា​ ក៏​ដោយ​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​ ដោយ​លោក​ពិនិត្យ​ឃើញ​ថា​ ការ​ប្រមាថ​មាក់ងាយ​ពី​ប្រទេស​ជិតខាង​គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​។​ លោក​ថា​ជា​ ចេតនា​របស់​អ្នកនយោបាយ​ថៃ​ដែល​ព្យាយាម​បង្វែរ​ស្ថានការណ៍​ផ្ទៃក្នុង​របស់​ពួក​គេ​ ហើយ​បែរជា​ឈ្លានពាន​កម្ពុជា​ស្រប​ពេល​កម្ពុជា​នៅ​មាន​គោលនយោបាយ​ជាមួយ​ថៃ​មិន​ច្បាស់លាស់​។​

​លោក​គិត​ថា​ ករណី​ប្រាសាទព្រះវិហារ​ ឬ​ករណី​ភ្នំ​​ទ្រព្យ​អ្នកនយោបាយ​ថៃ​ និង​ឆក់​ឱកាស​ជា​ថ្មី​ម្ដងទៀត​នៅ​ពេល​ដែល​ថៃ​រៀបចំ​បោះ​ឆ្នោត​សភា​ ខែ​ កក្កដា​ឆ្នាំ​២០១៧​។​ ករណី​នេះ​លោក​ទទូច​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ត្រូវ​មានការ​ឯកភាព​ជាតិ​ ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ថៃ​ឲ្យ​បាន​ច្បាស់លាស់​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ដើម្បី​កុំ​ឲ្យ​ថៃ​មាន​លេស​ទាល់តែ​ពី​ឥឡូវនេះ​ទៅ​ កម្ពុជា​មុន​ពេល​ស្ថានការណ៍​វា​ឡើង​កម្ដៅ​កម្ពុជា​យើង​ត្រូវ​ជួប​ជាមួយ​ភាគី​ថៃ​ ដើម្បី​រៀបចំ​យន្ដ​ការណ៍​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដី​ នៅ​តំបន់​ប្រាសាទព្រះវិហារ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ ២០១៧​ ថៃ​ចូល​មក​ដល់​»​។​

​នៅ​ក្នុង​ស្ថានភាព​នៃ​ជម្លោះព្រំដែន​កម្ពុជា​ ថៃ​ ដែល​បាន​ផ្ទុះ​ឡើង​តាំង​ ពី​ឆ្នាំ​ ២០០៨​ ហើយ​ផ្ទុះ​ការ​វាយប្រហារ​នៅ​ឆ្នាំ​បន្ទាប់​ទៀត​នោះ​បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​នាក់​ស្លាប់​ ប្រជាជន​បាន​ក្លាយជា​ជនភៀសសឹក​។​

​ជម្លោះព្រំដែន​នៅ​ពេល​នោះ​គឺ​បណ្ដាល​មក​ពី​កង​ព័​ទបាន​ចូល​កាន់កាប់​ ផ្នែក​មួយ​នៃ​ប្រាសាទព្រះវិហារ​ ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​មិន​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​គ្នា​ទេ​ គឺ​រហូត​មាន​សាលដីការ​ជា​ថ្មី​ម្ដងទៀត​ពី​តុលាការ​យុ​ត្ដិ​ធ​ម៍​អន្ដរជាតិ​ទីក្រុង​ឡា​អេ​ ដោយ​ ប្រកាស​ថា​ ដី​តំបន់​នោះ​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​កម្ពុជា​ ទើប​ភាគី​ថៃ​ស្ងប់ស្ងាត់​៕

hunsen26

Share

Image
Image
Image