en     km
en     km

បុរស​ឥណ្ឌា​ម្នាក់​លី​សព​ប្រពន្ធ​ មក​ធ្វើបុណ្យ​នៅផ្ទះ​ព្រោះតែ​មន្ទីរពេទ្យ​មិន​ឱ្យ​យក​ឡាន​ដឹក​សព (មានវីដេអូ)​

Share

​បុរស​ក្រីក្រ​ជនជាតិ​ឥណ្ឌា​ម្នាក់​លី​សាកសព​ប្រពន្ធ​របស់​ខ្លួន​ ចំងាយ​១២​គីឡូម៉ែត្រ​ បន្ទាប់​ពី​នាង​បាន​ស្លាប់​នៅ​ក្នុង​មន្ទី​ពេទ្យ​ ដែល​មន្ទីរពេទ្យ​នោះ​បាន​បដិសេធ​មិន​យក​ឡានពេទ្យ​ដឹក​សាកសព​ទៅ​ភូមិ​របស់​ពួក​គេ​វិញ​។​

បុរសឥណ្ឌាម្នាក់លីសពប្រពន្ធ មកធ្វើបុណ្យនៅផ្ទះ
បុរសឥណ្ឌាម្នាក់លីសពប្រពន្ធ មកធ្វើបុណ្យនៅផ្ទះ

ប្រពន្ធ​របស់​លោក​ Dana​ Majhi​ គឺ​ អ្នកស្រី​ Amang​ បាន​ស្លាប់​នៅ​អាយុ​ ៤២​ ឆ្នាំ​ ដោយ​ជំងឺរបេង​ នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ Bhawanipatna​ នៃ​រដ្ឋ​ Orissa​ នៃ​ប្រទេស​ឥណ្ឌា​។​

​លោក​ Majhi​ និយាយ​ថា​ មន្ទីរពេទ្យ​ទៅ​ភូមិ​របស់​គាត់​គឺ​ចំងាយ​ ៦០​គីឡូម៉ែត្រ​ ដោយ​លោក​គ្មាន​លទ្ធភាព​ជួល​រថយន្ត​ដឹក​សព​ប្រពន្ធ​ របស់​លោក​ត្រឡប់​មក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​។​ តែ​មន្ត្រី​មន្ទីរពេទ្យ​បាន​បដិសេធ​ការ​ចោទប្រកាន់​។​

​មន្ត្រីជាន់ខ្ពស់​វេជ្ជសាស្ត្រ​ B​ Brahma​ បាន​និយាយ​ថា​៖​ «​ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​ និង​បាន​ស្លាប់​នៅ​យប់​ដដែល​នោះ​។​ ប្តី​របស់​នាង​បាន​យក​សព​ប្រពន្ធ​ដោយ​គ្មាន​ការ​ជូនដំណឹង​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ណាមួយ​ទេ​»​។​

​ទោះបី​យ៉ាងណា​ លោក​ Majhi​ បាន​និ​យា​យា​ថា​ ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​អង្គារ​ ដែល​លោក​ចាប់ផ្តើម​ដើរ​ចេញ​ ពី​ពេទ្យ​ដោយ​លី​សព​ប្រពន្ធ​គាត់​នៅ​ថ្ងៃ​ពុធ​ បន្ទាប់​ពី​បុគ្គលិក​មន្ទីរពេទ្យ​ប្រាប់​លោក​ឲ្យ​យក​សាកសព​ចេញពី​មន្ទី​ពេទ្យ​។​

​លោក​ Dana​ Majhi​ ៖«​ខ្ញុំ​បាន​ព្យាយាម​អង្វរ​បុគ្គលិក​មន្ទីរពេទ្យ​ឱ្យ​ជួយ​ ផ្តល់​នូវ​រថយន្ត​ ដើម្បី​ដឹក​សាកសព​ប្រពន្ធ​ខ្ញុំ​ ប៉ុន្តែ​គ្មាន​ប្រយោជន៍​នោះ​ទេ​។​ ខ្ញុំ​ជា​អ្នក​ក្រីក្រ​ និង​មិន​អាច​ជួល​រថយន្ត​ឯកជន​។​ ខ្ញុំ​គ្មាន​ជម្រើស​ទេ​។​ ប៉ុន្តែ​ខ្ញុំ​ក៏​លើក​សាកសព​ប្រ​ ពន្ធ​ ដាក់​លើ​ស្មា​របស់ខ្ញុំ​លី​មក​ភូមិ​»​។​

​លោក​បន្ត​ ថា​ នៅ​ព្រឹក​ប្រ​លឹ​ម​ថ្ងៃ​ពុធ​ លោក​បាន​រំ​ សាកសព​ជាមួយ​ក្រណាត់​ ហើយ​ចាប់ផ្ដើម​ចេញដំណើរ​យ៉ាង​យូរ​ ឆ្ពោះទៅ​ភូមិ​ Melghar​ ជាមួយ​កូនស្រី​របស់​លោក​មាន​អាយុ​ ១២​ ឆ្នាំ​គឺ​ឈ្មោះ​ Chaula​។​

​គាត់​បាន​ដើរ​ប្រហែល​ 12​ គីឡូម៉ែត្រ​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​នៅ​លើ​ផ្លូវ​នេះ​បាន​ធ្វើ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ ដែល​នៅ​ទីបំផុត​ឡាន​ក៏​បាន​មក​ដល់​។​ ការ​បូជាសព​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​៕ ប្រភព:BBC

Share

Image
Image
Image