en     km
en     km

ប្រធាន​គ​.​ជ​.​ប​ ទទូច​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ នៅ​គ្រប់​ដំណាក់កាល​បោះ​ឆ្នោត​

Share

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ទទូច​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ មុន​ការ​បោះ​ឆ្នោត​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​,​ពេល​បោះ​ឆ្នោត​,​ក្រោយ​ពេល​បោះ​ឆ្នោត​ ខណៈ​រដ្ឋមន្ត្រី​មហាផ្ទៃ​ ទទូច​ឱ្យ​កង​សន្តិសុខ​ជួយ​ពង្រឹង​សន្តិសុខ​ឱ្យ​បាន​ល្អ​ប្រសើរ​។​

(ពីឆ្វេង) សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
(ពីឆ្វេង) សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​ បាន​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​សន្និបាត​ ផ្សព្វផ្សាយ​ផែនការ​ស្ថាប័ន​ ស្តី​ពី​កិច្ច​ការពារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំឆ្នាំ​ដោយ​ពិធី​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​សីហា​ នេះ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ប្រធាន​គ​.​ជ​.​ប​ បន្ត​ថា​ ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ ល្អ​ប្រសើរ​ និង​ស្ងប់ស្ងាត់​ មន្ត្រី​ពាក់ព័ន្ធ​ រួម​នឹង​ សមត្ថកិច្ច​ ទាំងអស់​ ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ ឥត​លម្អៀង​។​ លោក​បន្ត​ទៀត​ថា​ការ​លំអៀង​នាំ​មក​នូវ​ការ​មិន​ទុកចិត្ត​គ្នា​ ហើយ​ភាគី​ពាក់ព័ន្ធ​ ក៏​មិន​ត្រូវ​ បង្ក​ ហិង្សា​ណាមួយ​ បាន​កើតឡើង​ដូច​កាលពី​ការ​បោះ​ឆ្នោត​ កាលពី​ឆ្នាំ​២០១៣​ អាច​ធ្វើ​ឲ្យ​គ​.​ជ​.​ប​ លំបាក​ក្នុង​ការ​គ្រប់គ្រង​ ការ​បោះ​ឆ្នោត​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ដែរ​ សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ​ ក៏​បាន​ជំរុញ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ គ្រប់​លំដាប់ថ្នាក់​ ត្រូវធ្វើ​យ៉ាងណា​រក្សា​សន្ដិសុខ​ និង​សុវត្ថិភាព​ នៅ​គ្រប់​ដំណាក់កាល​ នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​។​

​សម្ដេច​ ស​ ខេ​ង​ គិត​ថា​គ្រប់​ដំណាក់កាល​ នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ អាច​នឹង​លេច​ចេញ​នូវ​បាតុភាព​ផ្សេងៗ​ ដោយ​ចេតនា​បង្ក​ការ​រារាំង​ ការ​ឃោសនាបោះឆ្នោត​។​

​សម្ដេច​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បន្ត​ថា​ទោះបី​ច្បាប់​ថ្មី​ បានកា​ត់ប​ន្ថ​រយៈពេល​នៃ​ការ​ឃោសនា​ក៏​ពិតមែន​ ប៉ុន្ដែ​ នៅ​តែ​ជា​ដំណាក់កាល​ តឹងតែង​ ព្រោះ​ជា​ការ​តស៊ូ​ខាង​នយោបាយ​ ដ៏​ស្វិតស្វាញ​ របស់​គ្រប់​គណបក្ស​នយោបាយ​។

​ប្រទេស​កម្ពុជា​ នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ សំខាន់ៗ​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អណ​ត្តិ​ទី​៦​នៅ​ឆ្នាំ​ ២០១៨​។​ ការ​បោះ​ឆ្នោត​២​ដំណាក់កាល​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​សង្កេតការណ៍​ជាតិ​ អន្តរជាតិ​ រាប់​ពាន់​នាក់​ ចូលរួម​សង្កេតការណ៍​ផង​ដែរ​៕​  

 

Share

Image
Image
Image