en     km
en     km

លោកស្រី​ ស៊ូ​ជី​ តែងតាំង​អតីត​អគ្គលេខាធិកា ​UN​ លោក​ អាណា​ន់​ ដើម្បី​បំបាត់​អំពើ​ហិង្សា​នៅ​រដ្ឋ​ Rakhine?

Share

​យ៉ាំ​ង​ហ្គោ​ន​៖​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ បាន​សម្រេច​តែងតាំង​អតីត​អគ្គ​លេខា​ ធិ​ការ​អង្គការសហប្រជាជាតិ​លោក​ កូ​ហ្វី​ អាណា​ន់​ នៅ​ថ្ងៃ​ពុធ​ ទី​២៤​ សីហា​នេះ​ ដើម្បី​ឱ្យ​លោក​ដឹកនាំ​គណៈ​ក​ម្មា​ការ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ​ រ៉ា​ឃី​ន​ ដែល​ទីនោះ​មាន​កើត​អំពើ​ហិង្សា​រវាង​ពុទ្ធសាសនិក​ និង​ពួក​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ ហើយ​លោកស្រី​ចង់​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅ​ទីនោះ​។​

 

អតីតអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់។រូបភាពពីReuters
អតីតអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់។រូបភាពពីReuters

​មនុស្ស​ជាង​ ១០០​ នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​នៅ​ភាគ​ពាយ័ព្យ​ក្នុង​រដ្ឋ​នេះ​ កាលពី​ឆ្នាំ​ ២០១២​ ។​ ពួក​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​ ១២៥០០០​ នាក់​ដែល​គ្មាន​ប្រទេស​ច្បាស់លាស់​ បានរ​ត់ទៅ​ជ្រកកោន​ក្នុង​ជំរុំ​ ហើយ​ពួក​គេ​ទាំងនោះ​កន្លង​មក​ត្រូវ​បាន​គេ​ដាក់​កម្រិត​ចលនា​យ៉ាង​ខ្លាំង​។​

មនុស្ស​រាប់​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ពី​ការ​បៀតបៀន​ និង​ភាព​ក្រីក្រ​។​ ពួក​គេ​បាន​ភៀសខ្លួន​តាម​ទូក​ទៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ភាគ​ខាងត្បូង​ និង​ទៅ​ប្រទេស​ជិតខាង​។​

រដ្ឋាភិបាល​ភូមា​បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់​លោកស្រី​ ស៊ូ​ជី​ ថា​៖«​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ចង់​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​ លើ​បញ្ហា​ស្មុ​គ្រ​ស្មាញ​នៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​ ដែល​នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ប្រឹក្សា​យោបល់​នេះ​ឡើង​»​។​

​លោកស្រី​ ស៊ូ​ជី​ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ក្លាយជា​ប្រធានាធិបតី​ដោយ​រដ្ឋធម្មនុញ្ញ​របស់​របប​យោធា​មាត្រា​ ៥២​តែ​លោកស្រី​បច្ចុប្បន្ន​បាន​កាន់​តួនាទី​ជាទី​ព្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

លោកស្រី​ ស៊ូ​ជី​ បាន​បន្ត​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ គណៈកម្មការ​ដោះស្រាយ​អំពើ​ហិង្សា​នៅ​រដ្ឋ​ រ៉ា​ឃី​ន​ នេះ​ ត្រូវ​រួម​បញ្ចូល​សមាជិក​ឯករាជ្យ​ចំនួន​ប្រាំបួន​នាក់​ ក្នុង​នោះ​ត្រូវ​មាន​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ ៦​រូប​ និង​ជនបរទេស​ចំនួន​បី​រូប​។​

សេចក្តីថ្លែងការណ៍​ដដែល​នេះ​ក៏​បានឱ្យ​ដឹង​ទៀត​ថា​ គណៈកម្មការ​នេះ​ក៏​ត្រូវ​មាន​សមាជិក​នៃ​ជនជាតិ​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ និង​សហគមន៍​ជនជាតិភាគ តិច​រ៉ា​ឃី​ន​ផង​ដែរ​។​ ហើយ​គណកម្មការ​នេះ​ នឹង​ផ្តោត​លើ​ការ​បង្ការ​ជម្លោះ​ ការ​គាំទ្រ​ជំនួយ​មនុស្ស​ ការ​ផ្សះផ្សា​ជាតិ​ សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​នេះ​តែ​ម្តង​។​

​សូម​បញ្ជាក់​ថា​ លោក​ កូ​ហ្វី​ អាណា​ន់​ ធ្លាប់​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ មុន​លោក​ បាន​ គី​មូ​ន​ គឺ​ចាប់ពី​ឆ្នាំ​ ១៩៩៧​ ដល់​ ២០០៦​  ។​ លោក​បាន​ចែករំលែក​បទ​ពិសោធន៍​ជា​ច្រើន​ ដែល​លោក​ធ្លាប់​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ពី​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​ ២០០១​ ។​

​លោក​ បាន​គី​មូ​ន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា​នៅ​ចុងខែ​សីហា​នេះ​។​ ហើយ​លោកស្រី​ ស៊ូ​ជី​ ក៏​នឹង​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ​ដែរ​ ហើយ​លោកស្រី​ ស៊ូ​ជី​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថ្លែងស​ន្ទ​រក​ថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​

​លោក​ ថេ​ន​សេន​ បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សាមគ្គី​និង​អភិវឌ្ឍន៍​សហភាព​ (USDP)​ ខណៈ​ដែល​លោកស្រី​ ស៊ូ​ជី​ បាន​ក្លាយជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕​ ប្រភព​៖CNA​

Share

Image
Image
Image