en     km
en     km

អតីត​ប្រធានាធិបតី​បារាំង​លោក​ Nicolas​ Sarkozy​ ប្រកាស​ដណ្តើម​តំណែង​របស់​លោក​មក​វិញ​

Share

​អតីត​ប្រធានាធិបតី​បារាំង​លោក​ នី​កូ​សឡា​ សា​កូ​ហ្ស៊ី​(Nicolas​ Sarkozy)​ បាន​ប្រកាស​ថា​ លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ ជា​ថ្មី​ម្តងទៀត​ ដើម្បី​ដណ្តើម​យក​តំណែង​ប្រធានាធិបតី​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

Nicolas-Sarkozy--thum

​ក្នុង​គោលបំណង​ឈរឈ្មោះ​ជា​ថ្មី​នេះ​ លោក​ នី​កូ​សឡា​ សា​កូ​ហ្ស៊ី​ ច្បាស់​ជា​ឈ្នះ​តំណែង​ដំបូង​ក្នុង​គណបក្ស​សាធារណរដ្ឋ​ស្តាំ​និយម​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។​ ​លោក​  សា​កូ​ហ្ស៊ី​ បាន​និយាយ​ថា​៖«​គាត់​មាន​អារម្មណ៍​ថា​ គាត់​មាន​កម្លាំង​ពេញលេញ​ដើម្បី​ដឹកនាំ​ការ​ប្រយុទ្ធ​ ក្នុង​គ្រា​មាន​របួស​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​នេះ​ "​។​

​គ្មាន​នរណា​ម្នាក់​សង្ស័យ​ពី​កម្លាំង​ថាមពល​របស់​លោក​ សា​កូ​ហ្ស៊ី​ នោះ​ទេ​ ប៉ុន្តែ​ឧបសគ្គ​មួយ​ដែល​ត្រូវ​តែ​យកឈ្នះ​ឱ្យ​បាន​ ប្រសិនបើ​លោក​ សា​កូ​ស្ស៊ី​ ចង់​វិល​ត្រឡប់​មក​វិញ​ដើម្បី​គ្រង​វិមាន​ប្រធានាធិបតី​ Elysees​ នេះ​។​

​លោក​ Nicolas​ Sarkozy​ បាន​ធ្វើ​ជា​ប្រធានាធិបតី​បារាំង​ចាប់ពី​ឆ្នាំ​ ២០០៧​ ដល់​ឆ្នាំ​ ២០១២​ ប៉ុន្តែ​គាត់​បាន​ចាញ់ឆ្នោត​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ ដែល​លោក​ត្រូវ​ចាក​ចេញពី​វិមាន​ Elysees​ ទាំង​មិន​សប្បាយចិត្ត​៕
​ប្រភព​៖BBC

Share

Image
Image
Image