en     km
en     km

សម្ដេច​ ហ៊ុន​ សែន​៖​ រក្សា​អំណាច​ដើម្បី​សុវត្ថិភាព​នគរ​ តែ​អ្នកវិភាគ​ថា​ជា​កំហុស​ក្នុង​ការ​ផ្ទេរអំណាច​

Share

​កន្លង​មក​សកម្មជន​បក្ស​ប្រឆាំង​ និង​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ការ​ដឹកនាំ​សម្តេច​ ហ៊ុន​ សែន​តែងតែមាន​បំណង​ប្តូរ​ការ​ដឹកនាំ​ពី​សម្តេច​។​ កាលពី​ម្សិល​ម៉ិ​ញ​នេះ​សម្តេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​លោក​អាច​ចុះ​ចេញពី​តំណែង​នៅ​ពេល​ណា​ក៏​បាន​ តែ​លោក​បារម្ភ​ថា​គ្មាន​អ្នក​ណា​ រក្សា​ស្ថិរភាព​សង្គម​ដោយ​បាន​ទេ​។​ តែ​អ្នក​វិ​គា​ភ​ថាស​ម្តេច​គួរតែ​រៀបចំ​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដោយ​សន្តតិ​វិធី​។កញ្ញាច្រឹក ស្រីអូន ​​រាយការណ៍៖

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​

​ប្រមុខ​រដ្ឋាភិបាល​ព្រមាន​ថាបើ​សម្ដេច​ចុះ​ចេញពី​អំណាច​ គឺ​សុវត្ថិភាព​នគរ​នឹង​ជួប​បញ្ហា​ ដែល​ទំនង​ សម្ដេច​ ចង់​និយាយ​ថា​អ​ស្ថិរភាព​ នគរ​។​ ត្រង់នេះ​ហើយ​ មើលទៅ​ ដែល​សម្ដេច​ហ៊ុន​ សែន​ ថា​លោក​រក្សា​អំណាច​ មាន​សារសំខាន់​ណាស់​ ហើយ​អ្នក​ឡើង​មក​ជំនួស​ សម្ដេច​ មិន​អាច​ ធ្វើ​បាន​ដូច​សម្ដេច​ទេ​។​

យ៉ាងណា​ក៏​ដោយ​ នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ ជាង​៣២​ឆ្នាំ​រូប​នេះ​ អះអាង​ថា​ ចុះ​ចេញពី​អំណាច​ពេល​ណា​ ក៏​បាន​ដែរ​ ឱ្យ​តែ​មេដឹកនាំ​ ថ្មី​ រក្សា​ សន្តិសុខ​បាន​ នោះ​។​ សម្ដេច​អះអាង​ទៀត​ គ្មាន​មេដឹកនាំ​ធ្វើ​បាន​ ដូច​សម្ដេច​ទេ​ ដែល​កាន់​អំណាច​តាំង​វ័យក្មេង​ មក​នោះ​។​ ប្រមុខ​រដ្ឋាភិបាល​ បាន​ថ្លែង​ដូចនេះ​ កាលពី​ថ្ងៃ​ចន្ទ​ទី​២២​សីហា​ នៅ​វិមាន​សន្តិភាព​ ក្នុង​វេទិកា​មួយ​និយាយ​ពី​អភិរក្ស​ធនធានធម្មជាតិ​។​

​សូម​អស់​ លោក​អ្នក​នាង​ តាមដាន​ស្ដាប់​ ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ និង​ អ្នកវិភាគ​ នយោបាយ​ ដែល​អ្នករាយការណ៍​ព័ត៌មាន​ វិទ្យុ​ស្ត្រី​បាន​ សុំ​ការ​បកស្រាយ​ពី​គាត់​ ដូច​តទៅ​នេះ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖

 

​តែ​អ្នកវិភាគ​ មើលឃើញ​ថា​ អ្វី​ដែល​ សម្ដេច​បាន​ព្រមាន​នេះ​ គឺ​មាន​កត្តា​ច្រើន​យ៉ាង​ ដូច​ជា​ បញ្ហា​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​  បញ្ហា​ភាព​អ​ព្យា​ក្រឹត្យ​របស់​កងទ័ព​ និង​ពួក​អ្នកមាន​ស្ដុក​ស្ដម​ខ្លះ​ មាន​ឥទ្ធិពល​ លើ​កងទ័ព​ ហើយ​បើ​និយាយ​ទៅ​ជា​កំហុស​នៃ​ការ​ត្រួស​ត្រាវ​ផ្លូវ​សម្រាប់​មេដឹកនាំ​ ជំនាន់​ក្រោយ​ របស់​សម្ដេច​ ហ៊ុន​ សែន​។​

​លោក​ អូ​ វី​ រៈ​ ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​ ពី​បញ្ហា​សង្គម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​ ថា​៖

 

លោក​ ​អូ​ វី​ រៈ​ ៖

 

 

ចំណែកឯ​លោក​បណ្ឌិត​ មាស​ នី​ ក៏​យល់​ឃើញ​ ដូច​ លោក​ អូ​ វី​រៈ​ ផង​ដែរ​។​

 

លោក​បណ្ឌិត​ មាស​ នី​៖

 

 

តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ មិន​យល់​ស្រប​ដូច​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ទេ​។​​លោក​ សុខ​ ឥ​សាន​ ថា​អ្វី​ដែល​សម្ដេច​ ព្រមាន​ គឺ​មាន​ហេតុផល​ ត្រឹមត្រូវ​។​

 

លោក​ សុខ​ ឥ​សាន​៖

 

 

យ៉ាងណា​ ក៏​ដោយ​អ្នកវិភាគ​ថា​ មិន​ទាន់​ហួសពេល​ ដែល​សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​រៀបចំ​ផ្លូវ​សម្រាប់​មេដឹកនាំ​ថ្មី​។​ ពួក​គាត់​ ថា​បក្ស​ប្រឆាំង​ បើ​ឡើង​កាន់​អំណាច​ មិនមែន​ជាដើម​ចម​នៃ​ ការ​ បង្ក​អសន្តិសុខ​ដែរ​ ព្រោះ​បក្ស​នេះ​គ្មាន​កងទ័ព​ទេ​។​ ប៉ុន្តែ​ អ្នកវិភាគ​ព្រមាន​ថា​ បក្ស​ប្រឆាំង​ ត្រូវ​អហិង្សា​ បើ​មាន​អំណាច​ ក្នុង​ដៃ​៕

 

Share

Image
Image
Image