en     km
en     km

ចៅក្រម​បង្គាប់​ឲ្យ​ក្រសួងការបរទេស​ពិនិត្យ​ Emails​ របស់​អ្នកស្រី​ Clinton​ ឡើង​វិញ​

Share

អា​មេ​រិ​ក៖ ចៅក្រម​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ បាន​បង្គាប់​ឲ្យ​ក្រសួងការបរទេស​ ពិនិត្យ​ឡើង​វិញ​ ឯកសារ​ក្នុង​អ៊ី​ម៉ែ​ល​ចំនួន​ ១៤៩០០​ របស់​លោកស្រី​ Hillary​ Clinton​ ដែល​ភ្នាក់ងារ​ FBI​ បាន​រក​ឃើញ​ នៅ​ពេល​ដែល​គេ​ស៊ើបអង្កេត​អ៊ី​ម៉ែ​ល​ផ្ទាល់ខ្លួន​របស់​លោកស្រី​ ក្នុង​តួនាទី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

​គណៈប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្រេច​ជ្រើសតាំង​ លោកស្រី​ Hillary​ Clinton​ ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​ដែល​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក
​លោកស្រី​ Hillary​ Clinton​ ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​ដែល​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ចៅក្រម​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​ ២៣​ខែកញ្ញា​ បន្ទាប់​ពី​អ៊ី​ម៉ែ​ល​របស់​លោកស្រី​ Hillary​ Clinton​ ត្រូវ​បាន​គេ​បញ្ចេញ​។​ ករណី​នេះ​នឹង​ក្លាយជា​បញ្ហា​ចោទសួរ​ពី​សាធារណជន​មួយ​ចំនួន​ មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ រវាង​គូរ​ប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ គ្លី​ន​តុ​ន​ ជាមួយ​ គណបក្ស​សាធារណរដ្ឋ​របស់​លោក​ Donald​ Trump​។​

​សំនួរ​ជា​ច្រើន​អំពី​អ៊ី​ម៉ែ​ល​របស់​លោកស្រី​ គ្លី​ន​តុ​ន​ គឺជា​ការ​ ខិតខំ​ប្រឹងប្រែង​របស់​សេត​វិមាន​ឆ្លើយ​តប​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​ ប៉ុន្តែ​លោកស្រី​ គ្លី​ន​តុ​ន​ ដែល​មិន​ខ្វល់ខ្វាយ​ អំពី​ព័ត៌មាន​ដ៏​រសើប​ ដោយ​ប្រើប្រាស់​អ៊ី​ម៉ែ​ល​ឯកជន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ Mark​ Toner​ បាន​ប្រាប់​អ្នកកាសែត​ថា​ ឯកសារ​ក្នុង​អ៊ី​ម៉ែ​ល​នេះ​ ត្រូវ​បាន​គេ​ពិនិត្យ​ឡើង​វិញ​ចំនួន​ ១៤៩០០​។​ លោក​បាន​និយាយ​ថា​ វា​មិន​ច្បាស់​ថា​តើ​ឯកសារ​ចំឡង​មាន​ចំនួន​ប៉ុន្មាន​ត្រូវ​បាន​ចេញផ្សាយ​រួចរាល់​ហើយ​នោះ​ ប៉ុន្តែ​ទំនងជា​មានការ​ពិត​មួយ​ចំនួន​ មិន​ត្រូវ​បាន​បង្ហាញ​ពី​មុន​។​

​សូម​ជម្រាប​ថា​ ករណី​នេះ​នាំ​ឱ្យ​ លោកស្រី​ Hillary​ Clinton​ បាក់​មុខជា​ខ្លាំង​ដោយ​ បេក្ខជន​ មក​ពី​គណបក្ស​ សាធារណរដ្ឋ​ វាយប្រហារ​យ៉ាង​ខ្លាំង​៕​ ប្រភព​៖​ Reuter

Share

Image
Image
Image