en     km
en     km

អ៊ី​រ៉ា​ក់​ព្យួរ​ ក​ អ្នកទោស​ ៣៦​នាក់​ករណី​ជាប់​ទាក់ទង​ការ​សម្លាប់​រង្គាល​ឆ្នាំ​២០១៤

Share

​បើ​តាម​ទីភ្នាក់ងារ​ រ៉ូ​យ​ទ័​រ​ រដ្ឋាភិបាល​អ៊ី​រ៉ា​ក់បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ គេ​បាន​ព្យួរ​ ក​អ្នកទោស​ទាហាន​ ៣៦​ នាក់​ដោយ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​ ការ​សម្លាប់​រង្គាល​ ទៅ​លើ​ឈ្លើយសឹក​ ទា​ហ៊ាន​ Shiite​ រាប់រយ​នាក់​នៅ​ក្នុង​ជំរុំ​មួយ​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ត​ កាលពី​ឆ្នាំ​ ២០១៤​។​

irakទូរទស្សន៍​របស់​រដ្ឋ​បាន​ដកស្រង​សំដី​ក្រសួងយុត្តិធម៌​ដោយ​និយាយ​ថា​ ការ​ប្រហា​ជីវិត​នេះ​ បាន​នាំ​យក​អ្នកទោស​ចេញពី​គុក​ ណា​ស៊ី​រី​យ៉ា​ (Nasiriya)​ ក្នុង​ទីក្រុង​មួយ​នៅ​ភាគ​ខាងត្បូង​។​

​ទាហាន​ប្រហែល​ ១៧០០​ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​២​ឆ្នាំ​មុន​ បន្ទាប់​ពី​ពួក​គេ​ភៀសខ្លួន​ ទៅ​ជំរុំ​ Camp​ Speicher​ ដែល​ជា​អតីត​មូលដ្ឋាន​យោធា​ របស់​សហរដ្ឋអាមេរិក​ ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ស្រុក​កំណើត​របស់​លោក​ សា​ដាម​ ហូ​សេន​ (Saddam​ Hussein)​ នៃ​តំបន់​ Tikrit​ នៅ​ពេល​ដែល​តំបន់​នេះ​ត្រូវ​បាន​លុកលុយ​ ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​និកាយ​ជ្រុលនិយម​សាន់​នី​ប្រកាន់​ខ្សែ​តឹង​៕​ ប្រភព​៖​ Reuter​

Share

Image
Image
Image