en     km
en     km

លោក​ Duterte​ ទាត់​ចោល​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​អង្កេត​ការណ៍​សិទ្ធិ​មនុស្ស​UN​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​

Share

ក្រុង​ម៉ានីល​៖​ អ្នក​អង្កេត​ការណ៍​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Agnes Callamard ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​អ្នកស្រី​សង្ឃឹមថា​ អ្នកស្រី​នឹង​អាច​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ដើម្បី​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ដែល​ថា​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ បាន​ប្រកាស​ដោយ​ប្រើ​ពាក្យ​សម្តី​យ៉ាង​គ្រោតគ្រាត​ថា​មិន​ស្វាគមន៍​អ្នកស្រី​ឡើយ​ ។​

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។រូបភាពពីCNA

​មេ​ប៉ូលិស​ហ្វី​លី​ពី​ន​បាន​ថ្លែង​នា​អំឡុង​ពេល​សវនាការ​ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​កាលពីដើម​ស​ប្តា​ហ៍​ថា​ ប៉ូ​លី​សបាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​មុន​បាញ់​សម្លាប់​ជនសង្ស័យ​ ៦៦៥​ នាក់​ ក្នុង​ចំណោម​ជនសង្ស័យ​៨៨៩​នាក់​ផ្សេង​ទៀត​ ដែល​នេះ​ជា​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​។​

​ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​ប្រធានាធិបតី​គឺ​លោក​ Ernesto​ Abella​ បាន​បញ្ជាក់​ថា​ អង្គការសហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​ច្រ​លំ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​បាន​សន្មត់​ខុស​លើ​យោបល់​របស់​លោក​ Panelo​ ដោយ​លោក​ Panelo​ បាន​អញ្ជើញ​មន្ត្រី​អង្គការ​សហ​ប្រជាជន​មក​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ដើម្បី​ស៊ើបអង្កេត​ការ​សម្លាប់​ជនសង្ស័យ​ទាក់ទង​នឹង​ថ្នាំ​ញៀន​នេះ​។​

Abella​ បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖​ «​ប្រទេស​ហ្វី​លី​ពី​ន​មិន​បាន​អញ្ជើញ​នរណា​ម្នាក់​ ឬ​អង្គការសហប្រជាជាតិ​ដើម្បី​ពិនិត្យ​មើល​កិច្ចការ​ជាតិ​របស់​ខ្លួន​នោះ​ទេ​»​៕

ប្រភព៖CNA

Share

Image
Image
Image