en     km
en     km

អ្នកនាំពាក្យ​ គ​.​ជ​.​ប​៖​ មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រឹត្យ​?

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​អះអាង​ថា​ ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ច សន្យា​រយៈពេល​ខ្លី​ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មានការ​ត្រួតពិនិត្យ​ និង​អាស្រ័យ​ទៅ​លើ​សមត្ថភាព​បេក្ខជន​។​ ការ​បញ្ជាក់​នេះ​លោក​ ហង្ស​ ពុទ្ធា​ បាន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​ដែល​ថា​ មាន​បក្សពួក​ និង​បេក្ខជន​ខ្លះ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​។​ តែ​យ៉ាងណា​មន្ត្រី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បារម្ភ​ថា​ បើ​មន្ត្រី​ចុះ​ឈ្មោះ​ទាំងនោះ​គ្មាន​ជំហរ​អ​ព្យា​ក្រឹត្យ​ និង​ធ្វើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ហានិភ័យ​។​

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។


​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បាន​អះអាង​ថា​ ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​មូលដ្ឋាន​បាន​ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​បេក្ខជន​តាម​រយៈ​ការ​ប្រឡង​ប្រ​ជែក​គ្នា​។​ លោក​មាន​ប្រសាសន៍​ដូចនេះ​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០​ខែសីហា​នេះ​ ដោយ​សុំ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​។​

ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ មាន​បក្សពួក​និយម​តិចតួច​ ហើយ​ គ​.​ជ​.​ប​ កំពុង​ពិនិត្យ​លើ​ករណី​នេះ​។​ លោក​អះអាង​ថា​ មន្ត្រី​ទាំងនោះ​ត្រូវ​តែ​បំពេញការងារ​ដោយ​អ​ព្យា​ក្រឹត្យ​។​ លោក​ ហង្ស​ ពុទ្ធា​៖«​បញ្ហា​មួយ​ចំនួន​ គ​.​ជ​.​ប​ រក​ឃើញ​ដែរ​ ក្នុង​នោះ​យើង​កំពុង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​។​ ឧ​ទារ​ហណ៍​ថា​ នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​មាន​ពិន្ទុ​ដ​ណ្ត​ម​សង់​គ្នា​ ពិន្ទុ​ត្រូវ​ជាប់​ និង​ក្រុម​គ្រួសារ​មួយ​ត្រូវ​ជាប់​ទាំងអស់​គ្នា​ ជាប់​ដោយសារ​ពិន្ទុ​របស់​គាត់​មិនមែន​ដោយសារ​ គ​.​ជ​.​ប​ ទេ​ ហើយ​យើង​ក៏​ពិចារណា​មិន​ឲ្យ​មាន​ក្រុម​គ្រួសារ​នៅ​ក្នុង​ទី​នឹង​ទេ​»​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញសារ ព័ត៌មាន​មួយ​ថា​ ការ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​តាម​មូលដ្ឋាន​នេះ​គ្មាន​តម្លាភាព​ និង​បក្សពួក​និយម​ ។​

កាលពី​ថ្មីៗ​នេះ​ វិទ្យុ​អាស៊ី​សេរី​បាន​ចុះ​ផ្សាយ​ថា​ នីតិវិធី​ជ្រើសរើស​បេក្ខជន​កិច្ចសន្យា​បម្រើ​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្នាក់​ឃុំ​មាន​ភាព​មិន​ប្រក្រតី​។​

លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ NICFEC​ យល់​ឃើញ​ថា​ ការ​ជ្រើស រើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​នឹង​មាន​ភាព​ចន្លោះ​ប្រហោង​តិចតួច​ តែ​យ៉ាងណា​លោក​ថា​ សំខាន់​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​ត្រូវ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រឹត្យ​។​ លោក​ សំ​ គ​ន្ធា​មី​៖«​យើង​និង​តាមដាន​តើ​ការ​បំពេញ​តួនាទី​មន្ត្រី​ និង​យ៉ាង ដូច ម្ដេច​ដែរ​។​ នេះ​ជា​លក្ខណៈ​សំខាន់​ បើ​យើង​ឃើញ​ភាព​មិន​ប្រក្រតី​កើតឡើង​ ក៏​យើង​ដាក់​សេចក្តីថ្លែងការណ៍​ ឬ​ពាក្យបណ្តឹង​មន្ត្រី​ទាំងនោះ​តែ​ម្តង់​ បើសិនជា​គាត់​មិន​បំពេញ​តួនាទី​មិន​លំអៀង​ ត្រឹមត្រូវ​បាន​ច្បាប់​»​។​

​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ ពី​ថ្ងៃ​ទី​១​ ខែ​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​ មាន​លក្ខណៈ​ជឿនលឿន​ដោយ​ប្រើ​ ប្រព័ន្ធ​កុំព្យូទ័រ​ផ្ដិត​ស្នាម​មេដៃ​របស់​អ្នក​ចុះ​បោះ​ឆ្នោត​ ដែល​មិន​ដូច​មុន​ការ​ចុះ​ឈ្មោះ​លើ​ឯកសារ​នោះ​ទេ​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែ​ សីហា​ ខាង​មុខ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​៕

Share

Image
Image
Image