en     km
en     km

យ៉ាងតិច​ណាស់​ ៣៣​ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​រថយន្តក្រុង​បើក​ធ្លាក់​ជម្រាលភ្នំ​នៅ​នេ​ប៉ា​ល់​

Share

Kathmandu៖​ មន្ត្រី​ប៉ូ​លី​ស​បានឱ្យ​ដឹង​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ៣៣​ បាន​ស្លាប់​ និង​ ២៨​ នាក់​រង​របួស​បន្ទាប់​ពី​ហេតុការណ៍​រថយន្ដក្រុង​មួយ​គ្រឿង​ដែល​ផ្ទុក​ពេញ​ដោយ​មនុស្ស​បាន​បើក​ធ្លាក់​ជម្រាលភ្នំ​។​

ក្រុមសង្គ្រោះកំពុងប្រតិបត្តិការជួយជនរងគ្រោះ។រូបភាពពីReuters
ក្រុមសង្គ្រោះកំពុងប្រតិបត្តិការជួយជនរងគ្រោះ។រូបភាពពីReuters

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​ភាគ​ខាងកើត​ប្រទេស​នេ​ប៉ា​ល់​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៥​ ម្សិលមិញ​ ដែល​តំបន់​នោះ​សំបូរ​ទៅ​ដោយ​កូនភ្នំ​ជា​ច្រើន​។​

​រថយន្ដក្រុង​នេះ​បាន​ដឹក​អ្នកដំណើរ​ដែល​ភាគច្រើន​គឺជា​អ្នក​ភូមិ​ពី​ក្រុង​ Kathmandu​ ទៅ​ក្រុង​ Kavre,​ មាន​ចំងាយ​ ៤០​ គីឡូម៉ែត្រ​ ខាងកើត​នៃ​រដ្ឋធានី​នេះ​។​ ខណៈ​បើក​មក​ដល់​ផ្លូវ​ Arniko​ រថយន្តក្រុង​នេះ​បាន​បើក​រេ​ចេញពី​ផ្លូវ​ធ្លាក់​ចុះ​ជម្រាលភ្នំ​កំពស់​ប្រមាណ​ ២០០​ ម៉ែត្រ​ ។​

​មន្ត្រី​ក្រសួងមហាផ្ទៃ​នេ​ប៉ា​ល់​លោក​ Chiranjivi​ ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា​ ឧទ្ធម្ភាគចក្រ​យោធា​បាន​បើក​ប្រ​ត្តិ​បត្ត​ការណ៍​សង្គ្រោះ​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្រុង​ Kathmandu​ ។​ មន្ត្រី​រូប​នោះ​បន្ត​ថា​ ផ្នែក​ជា​ច្រើន​នៃ​រថយន្ត​បាន​ខូចខាត​ ហើយ​ទ្រព្យសម្បត្ដិ​របស់​អ្នកដំណើរ​ត្រូវ​បាន​បែកខ្ញែក​គ្នា​នៅ​ទីកន្លែង​កើតហេតុ​នោះ​៕ ​ប្រភព​:​ Reuters

Bus-crash-02

Bus-crash-5

 

Share

Image
Image
Image