en     km
en     km

គ​.​ជ​.​ប​៖​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ គ្មាន​ឈ្មោះ​ស្ទួន​ គ្មាន​ឈ្មោះ​ខ្មោច?​

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ កាលពី​ថ្ងៃ​ទី​១៣​ សីហា​នេះ​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដល់​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេងៗ​ ប្រមាណ​ជា​ ៨០​នាក់​។​ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ គ​.​ជ​.​ប​ បាន​លើក​ឡើង​ពី​បច្ចេក ទេស​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។

​តែ​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី​ FM102​ បាន​ធ្វើ​បទ​សម្ភាស​ ដាច់​ដោយឡែក​ជាមួយ​លោក​ សោម​ សូ​រី​ដា​ អគ្គលេខា ធិការ​រង​ គ​.​ជ​.​ប​ ជុំវិញ​ នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ឯកសារ​ទាំងឡាយ​ណា​ពាក់ព័ន្ធ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​ សោម​ សូ​រី​ដា​ បាន​ប្រាប់​ថា​ មក​ដល់​ពេល​នេះ​ អត្ដសញ្ញាណប័ណ្ណ​បាន​ប្រគល់​ជូន​ពលរដ្ឋ​ខ្មែរ​ដើម្បី​ យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ជិត​ ៩​ លាន​នាក់​ហើយ​។​ លោក​ថា​ នៅ​សល់​ជិត​មួយ​លាន​នាក់​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​សព្វគ្រប់​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ លោក​ សោម​ សូ​រី​ដា​ បាន​ប្រាប់​ថា​ ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​ទាន់​មាន​អត្ដសញ្ញាណប័ណ្ណ​ថ្មី​ ក៏​អាច​ចុះ​ឈ្មោះ​បាន​ដែរ​ ដោយ​ប្រើ​អត្ដសញ្ញាណប័ណ្ណ​ចាស់​ ហើយ​ពលរដ្ឋ​ដែល​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ត្រូវ​មាន​សាក្សី​និង​ឯកសារ​មួយ​ចំនួន​ទៀត​មក​បញ្ជាក់​។​
​លោក​ក៏​បាន​អះអាង​ដែរ​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពិតជា​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​តម្លាភាព​ គឺ​មិន​មានឈ្មោះ​ស្ទួន​ មិន​មានឈ្មោះ​ខ្មោច​នោះ​ទ្បើ​យ​។​ ជា​បន្ត​ទៅ​នេះ​សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ជាមួយ​លោក​ សោម​ សូ​រី​ដា​ ដូច​តទៅ​៖

ស្តាប់សំឡេង៖

 

Share

Image
Image
Image