en     km
en     km

ជប៉ុន​និង​ហ្វី​លី​ពី​ន​ បង្ខំ​ចិន​គោរព​សាលដីការ​តុលាការអន្ដរជាតិ​

Share

​ហ្វី​លី​ពិន​៖​ ប្រទេស​ជប៉ុន​ និង​ ហ្វី​លី​ពី​ន​ បាន​អំពាវនាវ​រួម​គ្នា​ ដោយ​បង្ខំ​ឲ្យ​ប្រទេស​ចិន​ គោរព​ ច្បាប់​សមុទ្រ​អន្ដរជាតិ​ បន្ទាប់​ពី​ទីក្រុង​ប៉េ​កាំ​ង​ ទាត់​ចោល​សាលដីការ​របស់​ តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​ ដែល​ឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ ពិភពលោក​មួយ​នេះ​ បញ្ឈប់​ការ​ចូល​កាន់កាប់​ កោះ​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​សមុទ្រ​ចិន​ខាងត្បូង។ រូបភាពពី៖ Reuteurs
​សមុទ្រ​ចិន​ខាងត្បូង។ រូបភាពពី៖ Reuters
 ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ news​ Asia​ លោក​រដ្ឋមន្ដ្រី​ កាបរទេស​ជប៉ុន​  Fumio​ Kishida​ បាន​ជួប​ជាមួយ​សម​ភាគី​ហ្វី​លី​ពី​ន​ Perfecto​ Yasay​ នៅ​ទីក្រុង​ ដា​វៅ​ កាលពី​ថ្ងៃ​ព្រហស្បត្ដិ​ ទី​ ១១​ សីហា​ ដោយ​ភាគី​ទាំង​ពីរ​បាន​សន្យា​សហការ​គ្នា​យ៉ាង​ស្អិត​ល្មូ​ត​ដើម្បី​ការពារ​ ដែន​អធិបតេយ្យ​ នៅ​តំបន់​មួយ​ចំនួន​ នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​រដ្ឋមន្ដ្រី​៖«​ យើង​យល់ព្រម​រុញ​ជំ​លោះ​នេះ​ឲ្យ​មាន​ដំណោះស្រាយ​ ព្រោះ​ វា​មាន​សារៈសំខាន់​ដែល​ត្រូវ​គោរព​ច្បាប់​សមុទ្រ​អន្ដរជាតិ​ ហើយ​ ដោះស្រាយ​ ដោយ​សន្ដិវិធី​គឺ​មាន​ន័យ​ថា​ មិន​ប្រើប្រាស់​កម្លាំង​ទ័ព​នោះ​ទេ​។​ យើង​ទទូច​ឲ្យ​ប្រទេស​ចិន​ធានា​សន្ដិសុខ​ឲ្យ​បាន​ពេញលេញ​ »​។​

​ភាព​តានតឹង​ លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​សភាព​ធ្ងន់ធ្ងរ​ គឺ​បន្ទាប់​ពី​តុលាការ​ម​ជ្ឈិ​ត្ដ​ការ​អន្ដរជាតិ​ ផ្ដល់​សិទ្ធ​ឲ្យ​ហ្វី​លី​ពី​ន​ចូល​ទៅ​គ្រប់គ្រង​ ដែនដី​ដែល​កំពុង​មាន​ជម្លោះ​ជាមួយនឹង​ចិន​។​

​ភាព​តានតឹង​នេះ​កើតឡើង​នៅ​ពេល​ក្រុង​ប៉េ​កាំ​ង​ បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ពង្រាយ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ពិសេស​នៅ​លើ​កោះ​សិប្បនិម្មិត​ ដែល​ចិន​ បាន​ស្ថាបនា​នា​ពេល​ថ្មីៗ​មកនេះ​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​ហ្វី​លី​ពី​ន​លោក​ Perfecto​ Yasay​ បាន​និយាយ​ថា​៖«​យើង​មានបទពិសោធន៍​ដូចនេះ​គឺ​នៅ​សមុទ្រ​ចិន​ខាងកើត​ និង​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មានការ​ប្រើប្រាស់​កម្លាំង​កងទ័ព​ជា​សញ្ញា​ នៃ​ការ​បំភិតបំភ័យ​ បង្ក​អសន្ដិសុខ​នៅ​លើ​ដែនទឹក​ជម្លោះ​ »​។​

​ទាក់ទិន​និង​បញ្ហា​នេះ​ប្រភព​ដដែល​ បាន​រាយការណ៍​ថា​ វៀតណាម​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង​នោះ​ បាន​ដាក់​ពង្រាយ​ រុក​កែ​ត​ ជា​ច្រើន​ដើម​នៅ​ប្រជុំ​កោះ​មួយ​ចំនួន​ដែល​ប្រទេស​នេះ​បាន​កាន់កាប់​។​ ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ រួម​មាន​ ប្រទេស​ ហ្វី​លី​ពី​ន​ វៀតណាម​ ព្រុយ​នេ​ និង​ ប្រទេស​ ម៉ា​ឡេ​ស៊ី​ ៕​ប្រភព​:CNA

Share

Image
Image
Image