en     km
en     km

អាជ្ញាធរឲ្យ​ផ្អាក​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ លើ​ស្ពាន​ជ្រោយចង្វា​ដើម្បី​ជួស​ជុល

Share

​ភ្នំពេញ៖ ស្ពាន​ជ្រោយចង្វា​ចាស់​ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ ជប៉ុន​ នឹង​ផ្អាក​ចរាចរណ៍​រយៈពេល​២​ឆ្នាំ​ ចាប់ពី​ដើមឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ ដើម្បី​ជួសជុល​ឡើង​វិញ​។​

ស្ពានជ្រោយចង្វាចាស់ ឬស្ពានមិត្តភាពកម្ពុជា ជប៉ុន
ស្ពានជ្រោយចង្វាចាស់ ឬស្ពានមិត្តភាពកម្ពុជា ជប៉ុន

បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា​ ស្ពាន​ជ្រោយចង្វា​នឹង​បិទ​បណ្តោះអាសន្ន​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​អង្គការ​ JICA​ របស់​ជប៉ុន​ រក​ឃើញ​ថា​ ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ដោយ​សសរ​គ្រឹះ​មួយ​ចំនួន​ប្រេះស្រាំ​។

ការ​ជួស​ជួល​ស្ពាន​ជ្រោយចង្វា​នេះ​ គឺ​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ៣០​ លាន​ដុល្លា​អា​មេ​រិ​ក​។​ នេះ​បើ​តាម​សារព័ត៌មាន​  Fresh​ News​។​

​ស្ពាន​ឆ្លងទន្លេ​នេះ​ នឹង​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ​ ចាប់ពី​ខែ​ មក​រា​ ឆ្នាំ​ ២០១៧​ ដោយ​បិទ​ផ្អាក​ដំណើរការ​រយៈពេល​២​ ឆ្នាំ​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ មាន​ប្រវែង​១.០៨០​ម៉ែត្រ​ និង​ទទឹង​ ១៣​ម៉ែត្រ​ សាងសង​នៅ​ឆ្នាំ​ ១៩៦០​ ឆ្នាំ​ ១៩៦៣​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

Share

Image
Image
Image