en     km
en     km

CNRP​ ស្នើ​ គ​.​ជ​.​ប​ រៀបចំ​ឱ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​តែ​ CPP​ ជំទាស់🔊

Share

ភ្នំពេញ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ រៀបចំ​ឱ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្នំ​បិណ្ឌ​ ខាង​មុខ​ ដើម្បី​ឱ្យ​កម្មករ​ ក​ម្មា​រិ​នី​ និង​ពលករ​ខ្មែរ​ទាំងអស់​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ឈប់​សម្រាក​។​

​ចំពោះ​សំណើរ​នេះ​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ថា​ កំពុង​តែ​ពិចារណា​។​ ដោយឡែក​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ មិន​គាំទ្រ​ ចំពោះ​ការ​ស្នើ​របស់​គណបក្សប្រឆាំង​នោះ​ទេ​ ដោយ​លើក​ឡើង​ថា​ ការ​ស្នើ​នេះ​ ផ្ទុយ​នឹង​ច្បាប់​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយ​ការ​ព័ត៌មាន​នេះ​៖

cnrp-nec

 

​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ផ្ញើ​ទៅ​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ​ចំការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ កម្មករ​ ក​ម្មា​រិ​នី​ និង​ពលករ​ខ្មែរ​ភាគច្រើន​ ទទួល​បាន​ច្បាប់​ឈប់​សម្រាក​រយៈពេល​យូរ​ ដែល​ជា​ឱកាសល្អ​ប្រសើរ​សម្រាប់​កម្មករ​ និង​ពលករ​ខ្មែរ​ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លិខិត​របស់​បក្ស​ប្រឆាំង​បន្ត​ថា​ ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ គឺជា​ពេលវេលា​សម​ស្រប​ដែល​ពលករ​ខ្មែរ​បាន​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​ គឺ​ពេល​នោះ​ជា​ ឱកាស​មួយ​ងាយ​បង្ក​លក្ខណៈ​ ដល់​ពួក​គាត់​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ជុំវិញ​ការ​ស្នើ​របស់​គណបក្សប្រឆាំង​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ មាន​ប្រសាសន៍​ លោក​មិន​គាំទ្រ​ ចំពោះ​ការ​ស្នើ​សុំ​របស់​គណបក្សប្រឆាំង​នោះ​ទេ​។​ លោក​ថា​ការ​ស្នើ​សុំ​នេះ​ បាន​ល្មើស​ទៅ​នឹង​ច្បាប់​ ព្រោះ​រំលោភ​ទៅ​ច្បាប់​ឈប់​សម្រាក​របស់​បុគ្គល​របស់​ឱកាស​។​

​លោក​ សុខ​ ឥ​សាន​៖​ ‹‹​គ​.​ជ​.​ប​ គេ​ឆ្លើយ​ហើយ​តើ​ មន្ត្រី​របស់​ គ​.​ជ​.​ប​ គេ​ក៏​សម្រាក​បុណ្យ​ភ្ជុំ​ ដូ​តែ​គ្នា​ហ្នឹង​ ហើយ​ព្រលឹង​ខ្មោច​ដូនតា​គេ​មក​រក​មិច​ឃើញ​ បើ​រវល់​តែ​ធ្វើការ​នោះ​។​ ការ​ស្នើ​ខ្ញុំ​មិន​គាំទ្រ​ទេ​ ព្រោះ​វា​ល្មើសច្បាប់​ វា​អត់​ត្រូវ​រឿង​ច្បាប់​ ក៏​គេ​ធ្វើការ​ដើម្បី​ស៊ីប្រាក់ខែ​ដែរ​។​ ហើយ​ពេល​សម្រាក​មិច​ក៏​មិន​ឱ្យ​គេ​សម្រាក​ផង​»​។​

​តែ​បែប​នេះ​ក្ដី​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​នេះ​ថា​ គ​.​ជ​.​ប​ បាន​ទទួល​លិខិត​នេះ​ហើយ​។​ លោក​ថា​ហើយ​ គ​.​ជ​.​ប​ ក៏​កំពុង​តែ​ពិចារណា​ ទៅ​លើ​ទិដ្ឋភាព​ពីរ​៖​ ទី​១​ គ​.​ជ​.​ប​ ចង់​គិតគូ​ពី​សិទ្ធិ​ចុះ​បោះ​ឆ្នោត​របស់​អ្នក​ចំណាកស្រុក​ ដើម្បី​ឱ្យ​បាន​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់​គ្នា​ ពេល​មក​ជុំ​ជួប​គ្រួសារ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ប៉ុន្តែ​ គ​.​ជ​.​ប​ ក៏​ពិចារណា​ផង​ដែរ​ ចំពោះ​បុគ្គលិក​របស់​ខ្លួន​ ឱ្យ​បាន​ឈប់​សម្រាប់​ ក្នុងអំឡុងពេល​នោះ​ ព្រោះ​ក្នុង​ប្រតិបត្តិ​ចុះ​ឈ្មោះ​រយៈពេល​បី​ខែ​ពេញ​នោះ​ គាត់​មិន​មាន​ពេល​ឈប់​សម្រាក​នោះ​ទេ​ សូ​ម្បី​ថ្ងៃ​សៅ​រិ៍​ ឬ​អាទិត្យ​។​

​លោក​ ហង្ស​ ពុទ្ធា​ ៖«​អ​ញ្ចឹ​ង​គាត់​មានឱកាស​ឈប់​សម្រាក​ហ្នឹង​ គឺ​ថ្ងៃ​៣០​ ថ្ងៃ​១​ និង​ថ្ងៃ​២​ អ​ញ្ចឹ​ង​ឱកាស​នេះ​ជា​ឱកាស​ឈប់​របស់​គាត់​ ហើយ​ការ​ឈប់​របស់​គាត់​គឺ​ស្រប​តាម​ច្បាប់​ទៅ​ទៀត​។​..​ ខ្ញុំ​ចង់​ជម្រាប​ថា​ទិដ្ឋភាព​ពីរ​នេះ​ហើយ​ ដែល​ គ​.​ជ​.​ប​ កំពុង​ពិចារណា​ ហើយ​ គ​.​ជ​.​ប​ មិន​ទាន់​សម្រេច​យ៉ាងណា​នោះ​ទេ​»​។​

​ចំណែក​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខម​ហ្វ្រែ​ល​ (COMFREL)​ លោក​ គល់​ បញ្ញា​ លោក​គាំទ្រ​ ឱ្យ​មានការ​រៀបចំ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​។​  

​លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​ គ​.​ជ​.​ប​ គួរតែ​រៀបចំ​បុគ្គលិក​ ឱ្យធ្វើ​ការ​ពេល​ឆ្លាស់គ្នា​ ដើម្បី​មាន​ទាំង​អ្នក​បាន​ឈប់​សម្រាប់​ និង​ធ្វើការ​។​

​លោក​ គល់​ បញ្ញា​៖«​គ​.​ជ​.​ប​ ត្រូវ​រៀបចំ​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ ដូច​ជា​ប្តូរ​វេន​គ្នា​ អ​ញ្ចឹ​ង​នៅ​ក្នុងអំឡុងពេល​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ អាហ្នឹង​ក៏​ជា​មធ្យោបាយ​មួយទៀត​ដែរ​ អាហ្នឹង​វា​ជួយ​សម្រួល​ខ្លះ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ត្រលប់​ពី​ប្រទេស​ក្រៅ​វិញ​ មក​ចូលរួម​ ភ្ជុំបិណ្ឌ​ ហើយ​មាន​លទ្ធភាព​ចុះ​ឈ្មោះ​ក្នុងអំឡុងពេល​ ថ្ងៃ​ដែល​គេ​មក​ភ្ជុំបិណ្ឌ​ហ្នឹង​។​…​ផ្លាស់​ប្តូ​វេន​គ្នា​ទៅ​ ដើម្បី​ចុះ​ឈ្មោះ​ឱ្យ​ប្រជាពលរដ្ឋ​យើង​…..»​។​

​កាលពី​ពេល​ថ្មីៗ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ បាន​អះអាង​ថា​ ក្រសួង​ នឹង​ជួយ​សម្រួល​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ អាច​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ប្រសិនបើ​ខាង​ ស្ថាប័ន​ គ​.​ជ​.​ប​ ដាក់​សំណើ​មក​នោះ​។​

​ការ​ចុះ​បោះ​ឆ្នោត​ធ្វើ​ឡើង​រយៈពេល​ ៣​ខែ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​ កញ្ញា​ ដល់​ ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​ ការ​ចុះ​បោះ​ឆ្នោត​នេះ​ គឺ​ដើម្បី​ ធ្វើ​ជា​បញ្ជី​នៃ​ការ​ត្រួតពិនិត្យ​ឈ្មោះ​អ្នកបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕

Share

Image
Image
Image