en     km
en     km

ឥណ្ឌា​៖​ ប្តី​ប្រពន្ធ​ពីរ​នាក់​ ត្រូវ​ម្ចាស់​ហាង​កាប់​រហូត​ដល់​ស្លាប់​ព្រោះ​គ្មាន​ប្រាក់​ឱ្យ​ថ្លៃ​នំ​បុ័ង​

Share

ឥណ្ឌា៖ ​ប្តី​ប្រពន្ធ​ពីរ​នាក់​រស់នៅ​សហគមន៍​ Dalit​ នៃ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​សម្លាប់​ ព្រោះ​ជំពាក់​ប្រាក់​ចំនួន​១៥​ រូពី​ ឬ​ស្មើនឹង​ ២២​ សេន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។​ ហេតុ​ការ​នេះ​កើតឡើង​នៅ​ក្នុង​រដ្ឋ​ Uttar​ Pradesh​ ប្រទេស​ឥណ្ឌា​។

ប្រជាជនចោមរោមឃើញហេតុការណ៍កាប់សម្លាប់ដ៏ឃោឃៅនោះ។
ប្រជាជនចោមរោមឃើញហេតុការណ៍កាប់សម្លាប់ដ៏ឃោឃៅនោះ។

​ប៉ូលិស​បាន​រាយការណ៍​ថា​ ប្តី​ប្រពន្ធ​មួយគូរ​នេះ​ត្រូវ​បាន​ម្ចាស់​ហាង​លក់​ឥ​វ៉ា​ន់​នំ​នេ​ក​សម្លាប់​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ព្រោះ​បាន​យកនំ​បី​ស​គ្វី​(​នំ​បុ័ង​ឥណ្ឌា​)​ដោយ​មិន​បាន​បង់ប្រាក់​ឱ្យទៅ​ម្ចាស់​ហាង​រូប​នោះ​។​ តាម​ការ​រាយការណ៍​មក​ ម្ចាស់​ហាង​នេះ​គឺជា​ជន​ដែល​រើសអើង​ពូជសាសន៍​ ហើយ​ប្តី​ប្រពន្ធ​នោះ​គឺ​មាន​វណ្ណៈ​ទាប​ជា​គេ​ក្នុង​ចំណោម​វណ្ណៈ​ទាំង​បួន​នៅ​ឥណ្ឌា​។​ យ៉ាងណា​ជន​ដៃដល់​ដែល​ជា​ម្ចាស់​ហាង​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​ផង​ដែរ​។​

សហគមន៍​ Dalit​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ ដែល​ល្បីល្បាញ​ថា​មានការ​រើសអើង​វណ្ណៈ​ខ្លាំង​បំផុត​។​

ប៉ូ​លី​សបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ឥណ្ឌា​ Press​ Trust​ ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​សង្កាត់​ Mainpuri​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ប្តី​ប្រពន្ធ​ទាំង​ពីរ​រូប​នេះ​ គឺជា​អ្នកធ្វើការ​នៅ​លើ​ក្នុង​សង្កាត់​នោះ​។​

តាម​របាយការណ៍​ប៉ូ​លី​ស​ ប្តី​ប្រពន្ធ​នោះ​ត្រូវ​បាន​ម្ចាស់​ហាង​ឈ្មោះ​ Ashok​ Mishra​ ហៅ​ឱ្យ​ឈប់​ ហើយ​ម្ចាស់​ហាង​បាន​ទារប្រាក់​ថ្លៃ​នំ​ចំនួន​៣​ដុំ​ ដែល​ប្តី​ប្រពន្ធ​រូប​នោះ​ទិញ​សម្រាប់​កូន​តូចៗ​ ៣​ នាក់​ដែល​កំពុង​រង​ចាំ​នៅផ្ទះ​។​

តាម​ការ​រាយការណ៍​បន្តម​កថា​ ប្តី​ប្រពន្ធ​នោះ​បាន​ប្រាប់​ទៅ​ហាង​ថា​ ពួក​គាត់​នឹង​បង់ថ្លៃ​ទិញ​នំ​នេះ​វិញ​ នៅ​ពេល​ទទួល​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ពួក​ពេល​ល្ងាច​។​

កាសែត​ឥណ្ឌា​ Express​ បាន​សរសេរ​ថា​៖«​ខណៈ​ដែល​ Mishra​ ម្ចាស់​ហាង​បាន​ស្រែក​ទារប្រាក់​ថ្លៃ​នំ​បុ័ង​ តែ​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ​ក៏​ដើរ​គេច​ចេញ​ឆ្ពោះទៅ​ផ្ទះ​។​ បន្ទាប់​មក​ Mishra​ ជា​ម្ចាស់​ហាង​បានរ​ត់ទៅ​ផ្ទះ​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ​រូប​នោះ​ ហើយ​ត្រឡប់​មក​វិញ​ជាមួយនឹង​ពូថៅ​ប្រលាក់​ដោយ​ឈាម​។​ កាសែត​ដដែល​នេះ​សរសេរ​បន្ត​ថា​ ម្ចាស់​ហាង​បាន​យក​ពូថៅ​កាប់​ Bharat​ ជា​ច្រើន​ពូថៅ​ ហើយ​បន្ទាប់​ហាង​រូប​នោះ​ក៏​បាន​វាយប្រហារ​ Mamta​ ខណៈ​ស្ត្រី​ជា​ភរិយា​បាន​ព្យាយាម​ជួយ​ប្ដី​របស់​នាង​។​ ប្តី​ប្រពន្ធ​នេះ​បាន​ស្លាប់​នៅ​និង​កន្លែង​ស្ថិត​នៅ​ភូមិ​ Nadeem​ ។​

អ្នក​ភូមិ​ក្នុង​សហគមន៍​ Dalit​ នេះ​បាន​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​ និង​បាន​តវ៉ា​លើ​ឧប្បត្តិ​ហេតុនេះ​។​

កាលពី​ខែ​មិ​នា​ គឺ​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​ Tamil​ Nadu​ បុរស​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ ខណៈ​កំពុង​រៀប​ការ​ជាមួយ​ស្ត្រី​ម្នាក់​ដែល​មាន​វណ្ណៈ​ខ្ពង់ខ្ពស់​ជាង​ខ្លួន​ ។​

ប៉ូ​លី​ស​និយាយ​ថា​ ឪពុក​របស់​ស្ត្រី​រូប​នោះ​ដែល​មាន​វណ្ណៈ​ខ្ពស់​នោះ​ បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូ​លី​ស​ និង​បាន​សារភាព​ពី​ទ​ង្វើ​វាយប្រហារ​នេះ​។​

សូម​ជំរាប​ជូន​ថា​ នៅ​ក្នុង​សង្គម​ឥណ្ឌា​គឺ​មាន​វណ្ណៈ​៤​ គឺ​វណ្ណៈ​ព្រាហ្មណ៍​ វណ្ណៈ​ក្សត្រ​ វណ្ណៈ​អ្នកមាន​ និង​វណ្ណៈ​ទាសករ​ ឬ​ហៅ​ថា​ វណ្ណៈ​អ្នក​ក្រីក្រ​។​ ជា​រឿយៗ​វណ្ណៈ​អ្នកក្រ​ត្រូវ​បាន​មនុស្ស​ក្នុង​សង្គម​ឥណ្ឌា​ប្រមាថ​រើសអើង​ ហើយ​ជាង​នេះ​ទៅ​ទៀត​ក្រុម​វណ្ណៈ​ទាប​នេះ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ជា​រឿយៗ​ផង​ដែរ​នៅ​ក្នុង​សង្គម​ប្រកាន់វណ្ណៈ​អន្ដរធាន​នេះ​៕​

ប្រភព៖BBC

Share

Image
Image
Image