en     km
en     km

វៀតណាម​ថា​ ការ​បំពុលបរិស្ថាន​ពី​ក្រុមហ៊ុន​តៃវ៉ាន់​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​ ២​សែន​នាក់​

Share

វៀតណាម៖ ​រដ្ឋាភិបាល​វៀតណាម​បានឱ្យ​ដឹង​ថា​ ការ​បំពុលបរិយាកាស​ពី​ក្រុមហ៊ុន​ផលិត​ដែក​របស់​តៃវ៉ាន់​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ជាង​ ២​ សែន​នាក់​ រួម​ទាំង​ប៉ះពាល់​ជីវភាព​អ្នកនេសាទ​ចំនួន​ ៤១០០០​នាក់​ផង​ដែរ​។​

ប្រជាជនវៀតណាមលើកបាដាតវ៉ា រោងចក្រតៃវ៉ានដែលបញ្ចេញកាកសំណល់ពុលចូលក្នុងទឹកសមុទ្រ។រូបភាពពី​ បាងកកប៉ុស្ត៍
ប្រជាជនវៀតណាមលើកបាដាតវ៉ា រោងចក្រតៃវ៉ានដែលបញ្ចេញកាកសំណល់ពុលចូលក្នុងទឹកសមុទ្រ។រូបភាពពី​ បាងកកប៉ុស្ត៍

​បើ​យោង​តាម​ការ​សែត​ Thanh​ Nien​ បាន​ដកស្រង់​សម្ដី​រដ្ឋាភិបាល​បាន​រាយការណ៍​រឿង​នេះ​ នៅ​សភាជាតិ​វៀតណាម​ថា​ ក្រុមហ៊ុន​ Formosa​ Plastics​ Group​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​តំបន់​នោះ​។​

កាលពី​ខែ​មុន​នេះ​ ក្រុមហ៊ុន​ Formosa​ ដែល​បាន​ទទួលស្គាល់​ចំពោះ​ផល​ប៉ះពាល់​ ហើយ​សន្យា​ថា​ នឹង​ផ្តល់​សំណង់​ដល់​អ្នក​ប៉ះពាល់​ និង​ធ្វើការ​កែ​លម្អរ​បរិស្ថាន​ឡើង​វិញ​ ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​ ៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

គេ​ប៉ាន​ប្រមាណ​ថា​ ត្រី​ប្រមាណ​ ១១៥​ តោន​បាន​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​ ដោយ​លាតសន្ធឹង​ប្រវែង​ជាង​ ២០០​ គីឡូម៉ែត្រ​ នៅ​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​ កាលពី​ខែមេសា​។​

ការ​សែត​ Thanh​ Nien​ បន្ថែម​ថា​ ត្រី​១៥០​ តោន​ បាន​ងាប់​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ហើយ​កសិដ្ឋាន​មួយ​ផ្សេង​ទៀត​ ត្រី​នៅ​កសិដ្ឋាន​នេះ​ក៏​បាន​ងាប់​ ៦៧​ តោន​ផង​ដែរ​។​ឮ

​ឧបទ្ទវ​ហេតុនេះ​បាន​បង្ក​ឱ្យ​មានការ​តវ៉ា​ នៅ​ទូ​ទាំង​ប្រទេស​វៀតណាម​។​

ប្រភព​ដដែល​បន្ត​ថា​ រដ្ឋាភិបាល​សន្យា​រៀនសូត្រ​ពី​ឧបទ្ទវ​ត្តិ​ហេតុនេះ​ ហើយ​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថានភាព​បរិស្ថាន​ឡើង​វិញ​ ហើយ​ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ក៏​បាន​សន្យា​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ខែ​ក្រោយ​ ខណៈ​ក្រុម​មន្ត្រី​បាន​ហៅ​ថា​ វា​ជា​គ្រោះ​មហន្តរាយ​បរិស្ថាន​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​។​

ក្រម​ហ៊ុន​ Formosa​ Ha​ Tinh​ តៃវ៉ាន់​បាន​ដាក់​ទុន​វិនិយោគ​ ១០​ ពាន់​ ៦​ លាន​ដុល្លារ​ ក្នុង​នោះ​មាន​រោងចក្រ​ផលិត​ដែក​ រោងចក្រ​ថាមពល​ និង​កំពង់​ផែ​សមុទ្រ​គឺ​ ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​បរទេស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម​។​

កាក​សំណល់​ចេញពី​រោងចក្រ​ទាំងនោះ​ បាន​បំពុល​ទឹក​ដោយសារ​សា​ធាតុ​អាស៊ីត​កាបូ​និ​ច​ ដែល​សាយភាយ​ចូល​ទៅ​ក្នុង​សមុទ្រ​។​

ការ​វាយតម្លៃ​បឋម​នៃ​ការ​ខូចខាត​ បង្ក​ឡើង​ដោយ​ការ​បំពុល​នេះ​បាន​បង្ហាញ​ថា​ វា​បាន​ប៉ះពាល់​ដល់​ថ្ម​ប៉ប្រះ​ទឹក​ ៤៥០​ ហិ​កតា​ និង​ផ្កាថ្ម​ដែល​ក្នុង​នោះ​មាន​ ៤០​ ទៅ​ ៦០%​ ត្រូវ​បាន​បំផ្លាញ​ ហើយ​ក្រុម​សត្វ​សមុទ្រ​មួយ​ចំនួន​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​បាន​ហិនហោច​ស្ទើរ​ពាក់កណ្តាល​៕
​ប្រភពៈ​ Thanh​ Nien

Share

Image
Image
Image