en     km
en     km

មន្ត្រី​ក្រសួង​អប់រំ​៖​ ការ​វិនិយោគ​ទៅ​លើ​យុវជន​ជា​រឿង​ចំ​បាច់​ដែល​មិន​អាច​ខ្វះខាត​បាន​

Share

ភ្នំពេញ៖ ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​លោក​ ចឹក​ លី​ម​ លើក​ទ្បើ​ង​ថា​ យុវជន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​សង្គម​កម្ពុជា​ ព្រោះ​យុ​ជន​ជា​អ្នក​ក្រេបជញ្ជក់​ចំណេះដឹង​ នឹង​បទ​ពិសោធន៍​ផ្សេងៗ​ទៀត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​វេទិកា​យុវជន​កម្ពុជា​ ក្រោម​ប្រធានបទ​ស្តី​ពី​«​ការ​វិនិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើ​កម្ពស់​អភិបាលកិច្ច​ល្អ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​មជ្ឈមណ្ឌល​ដាយ​កូ​នៀរ​ (ICF)​។​


អ្នកចូលរួមក្ន​ុងវេទិកាយុវជនកម្ពុជា ក្រោមប្រធានបទស្តីពី«ការវិនិយោគទៅលើយុវជនដើម្បីលើកម្ពស់អភិបាលកិច្ចល្អនិងការអភិវឌ្ឍប្រកបដោយចីរភាព» ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ ។
អ្នកចូលរួមក្ន​ុងវេទិកាយុវជនកម្ពុជា ក្រោមប្រធានបទស្តីពី«ការវិនិយោគទៅលើយុវជនដើម្បីលើកម្ពស់អភិបាលកិច្ចល្អនិងការអភិវឌ្ឍប្រកបដោយចីរភាព» ព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ ។

​យុវជន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​ពួក​គេ​ ការ​យកចិត្តទុកដាក់​នេះ​ព្រោះ​យុវជន​ គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ ដែល​មិន​អាច​ខ្វះខាត​បាន​ ហើយ​ការ​ចូល​របស់​យុវជន​ ក៏​ជា​កត្តាចាំបាច់​មួយ​ដែល​ជំរុញ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​គេ​តែងតែ​ឮ​ចេញពី​មន្ត្រី​រដ្ឋាភិបាល​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​យុវជន​នា​ពេល​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ដែរ​។​ នេះ​ជា​លើក​ឡើង​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​យុវជន​ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​យុវជន​កម្ពុជា​ ក្រោម​ប្រធានបទ​ស្តី​ពី​«​ការ​វិនិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើ​កម្ពស់​អភិបាលកិច្ច​ល្អ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កី​ទ្បា​ លោក​ ចឹក​ លី​ម​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ចំនួន​ប្រជាពលរដ្ឋ​ជា​យុវជន​ច្រើន​ជាងគេ​បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ាន​។​ ហើយ​នៅ​ក្នុង​ដំណាក់កាល​យុវជន​នេះ​ គឺជា​ដំណាក់កាល​ក្រេបជញ្ជក់​ចំណេះដឹង​ ជំនាញ​ និង​បទ​ពិសោធន៍​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

​លោក​បន្ថែម​ថា​ ការ​ចូលរួម​ ឬ​ការ​បញ្ចេញមតិ​ របស់​យុវជន​ពិតជា​មាន​សារៈសំខាន់​ក្នុង​ដំណើរការ​អភិបាលកិច្ច​ល្អ​ ព្រោះ​ការ​ចូលរួម​នេះ​ គឺ​ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​យុវជន​ខ្លួនឯង​ផ្ទាល់​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ផង​ដែរ​។​លោក​ ចឹក​ លី​ម​៖​ «​សម្រាប់​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​អាយុ​ ១៥​ ដល់​ ៣០​ ដែល​ជា​កម្រិត​និយម​ន័យ​របស់​រាជរដ្ឋាភិបាល​ហ្នឹង​គឺ​មាន​រហូត​ទៅ​ដល់​ ៣៣​ ភាគរយ​ នេះ​បើ​តាម​ជំរឿន​នៅ​ឆ្នាំ​២០០៨​ ហើយ​សម្រាប់​យុវជន​ដែល​មាន​អាយុ​ក្រោម​ ៣៥​ ឆ្នាំ​មាន​រហូត​ទៅ​ដល់​ ៦៥​ភាគរយ​ ដូច្នេះ​នេះ​គឺ​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ចំនួន​យុវជន​វ័យក្មេង​គឺ​មាន​ច្រើន​ហើយ​ជា​កម្លាំង​ប្រកបដោយ​សក្តានុពល​នៅ​ក្នុង​ការ​រួមចំណែក​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​…»​។​

លោក ចឹក លីម អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីទ្បា ។
លោក ចឹក លីម អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីទ្បា ។

​លោក​ ចឹក​ លី​ម​ គូសបញ្ជាក់​ទៀត​ថា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​យុវជន​ឱ្យ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែរ​នោះ​ ក្រសួង​អប់រំ​បាន​ចេញ​នូវ​គោលនយោបាយ​របស់​ខ្លួន​ចំនួន​ ១២​ យុទ្ធសាស្ត្រ​។​ នៅ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​យុទ្ធសាស្ត្រ​ទាំង​ ១២​ នោះ​ ក្រសួង​អប់រំ​បាន​ផ្តោត​អ​ទិ​ភាព​ទៅ​លើ​វិស័យ​មួយ​ចំនួន​ ដូច​ជា​ ពង្រឹង​វិស័យ​អប់រំ​តាម​រយៈ​ការ​ប្រ​ទ្ប​ង​បាក់​ឌុ​ប​  វិស័យ​ការងារ​ និង​ទៅ​លើ​សុខភាព​ជាដើម​។​ មន្ត្រី​ក្រសួង​អប់រំ​រូប​នេះ​ ស្នើ​ឱ្យ​យុវជន​ត្រូវ​យល់​ពី​តួនាទី​ និង​ភារកិច្ច​ក្នុង​នាម​ជា​យុវជន​ ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​នៅ​តាម​បណ្តា​គ្រឹះស្ថាន​ដែល​ខ្លួន​កំពុង​សិក្សា​ ជា​ពិសេស​ចូលរួម​សកម្មភាព​សង្គម​នានា​ជាមួយ​រដ្ឋាភិបាល​ ឬ​វេទិកា​របស់​អង្គការ​សង្គម​ស៊ី​វិល​ជាដើម​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ យុវជន​ រិ​ន​ សុគន្ធ​តារា​ សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​ គ្រង​ជំនាញ​គណនេយ្យ​ បាន​លើក​ទ្បើ​ង​ថា​ យុវជន​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​ភាព​រីក​ចំរើន​។​ យុវជន​ សុគន្ធ​តារា​ បន្ត​ថា​ យុវជន​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​រាជរ​ដ្ឋា​ ភិ​បាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ផ្សេងៗ​ទៀត​ត្រូវ​តែ​យកចិត្តទុកដាក់​។​ យុវជន​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​សង្គម​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​អភិបាលកិច្ច​ល្អ​ ជា​ពិសេស​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​ផ្លាស់​ប្តូរ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​។​ ទន្ទឹម​នឹង​ការ​លើក​ទ្បើ​ង​ដូចនេះ​ដែរ​ សុគន្ធ​តារា​ បញ្ជាក់​ថា​ យុវជន​កំពុង​តែ​ជួប​កត្តា​រាំងស្ទះ​មួយ​ចំនួន​ដែល​មិន​អាច​ ឱ្យ​ពួក​គេ​អាច​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ តារា​ ថា​កត្តា​រាំងស្ទះ​ទាំងនោះ​គឺ​ការ​ទទួល​បាន​ព័ត៌មាន​នៅ​មាន​កម្រិត​ មាន​ន័យ​ថា​កាលដែល​យុវជន​បាត់បង់​ព័ត៌មាន​ទាក់ទង​និង​វិស័យ​អប់រំ​ វិស័យ​ការងារ​ជាដើម​នោះ​យុវជន​ពិតជា​មិន​អាច​ចូលរួម​ចំ​ ណែ​កក​សាង​ប្រទេស​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល​បាន​នោះ​ទេ​។​ រិ​ន​ សុគន្ធ​តារា​៖​ «​ខ្ញុំ​គិត​ថា​រាជរដ្ឋាភិបាល​គួរតែ​ផ្តល់​ព័ត៌មាន​ ក៏​ដូច​ជា​បើកឱកាស​ឱ្យ​បាន​ច្រើន​សម្រាប់​ឱ្យ​យុវជន​បាន​ស្វែង​យល់​ដូច​ជា​ឱកាស​ព័ត៌មាន​ផ្សេងៗ​នៅ​ក្នុង​ស្ថាប័ន​អង្គការ​ ក៏​ដូច​ជា​ឱ្យ​យុវជន​អាច​ចូលរួម​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ស្ថាប័ន​អង្គការ​ ក៏​ដូ​ជា​នៅ​ក្នុង​សង្គម​កម្ពុជា​ឱ្យ​បាន​ច្រើន​»​។​

ចំណែក​ តំណាង​រៀបចំ​កម្មវិធី​ និង​ជានា​យក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​ ហៅ​កាត់​ថា​ CVS​ លោក​ ប៉េ​ន​ សុ​មុនី​ មាន​ប្រសាសន៍​ថា​ គោលបំណង​សំខាន់​នៃ​វេទិកា​យុវជន​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​បើកឱកាស​ឱ្យ​យុវជន​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​លើក​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

លោក​ ប៉េ​ន​ សុ​មុនី​ បញ្ជាក់​ថា​ ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​ការ​កសាង​ជាតិ​ គឺជា​រឿង​មិន​អាច​ខ្វះខាត​បាន​ ដែល​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​គិតគូរ​ពិចារណា​ ដើម្បី​ជម្រុញ​ឱ្យ​យុ​ជន​អាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

លោក​ ប៉េ​ន​ សុ​មុនី​ ក៏​លើក​ទ្បើ​ង​ដែរ​ថា​ ដើម្បី​ចូលរួម​ធ្វើ​យ៉ាងណា​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​ប្រកបដោយ​ចីរភាព​នោះ​ យុវជន​ត្រូវ​ពង្រឹងសមត្ថភាព​ចំណេះដឹង​ និង​ជំនាញ​របស់​ខ្លួន​ជា​មុន​សិន​ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​គាំទ្រ​ និង​ធ្វើការ​បណ្តុះបណ្តាល​យុវជន​ឱ្យ​បាន​ច្រើន​ ជា​ពិសេស​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​យុ​ជន​អាច​កាន់​តួនាទី​សំខាន់ៗ​មួយ​ចំនួន​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។​ ប៉ុន្តែ​លោក​ ប៉េ​ន​ សុ​មុនី​ សង្កត់ធ្ងន់​ថា​ កត្តា​សំខាន់​ដែល​  រាំងស្ទះ​ទៅ​ដល់​យុ​ជន​ចូលរួម​កសាង​ជាតិ​បាន​នោះ​ គឺ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។​ លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ពុក​រលួយ​យើង​ឃើញ​ថា​ប្រទេស​កម្ពុជា​យើង​ទាំងអស់​គ្នា​បាន​ទទួលស្គាល់​ ហើយ​បានដឹង​ថា​នៅ​តែ​ជា​បញ្ហា​ធំ​មួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ជា​ពិសេស​គឺ​យុវជន​ខ្លួនឯង​តែ​ម្តង​ដោយសារ​អំពើ​ពុក​រលួយ​ជា​មេរោគ​ដែល​រាំងស្ទះ​ដល់​ដំណើរការ​រាំងស្ទះ​ការ​ចូលរួម​របស់​យុវជន​…»

​សូម​បញ្ជាក់​ថា​វេទិកា​យុវជន​កម្ពុជា​ ស្តី​ពី​ ការ​វិនិយោគ​ទៅ​លើ​យុវជន​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មានការ​ចូលរួម​ ១៦​ អង្គការ​មាន​ដូច​ជា​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​(CVS)​ អង្គការ​ទស្សនៈ​ពិភពលោក​ (WVS)​ អង្គការ​យុវជន​ខ្មែរ​និង​អភិវឌ្ឍន៍​សង្គម​ (KYSD)​ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP)​ ជាដើម​ ព្រមទាំង​មាន​ស្ថាប័នរដ្ឋ​ចូលរួម​ផង​ដែរ​ដូច​ជា​ តំណាង​ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​ តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ និង​តំណាង​ក្រសួង​ការងារ​ សរុប​ដែល​ចូលរួម​មាន​ប្រមាណ​ជា​ ១៥០​ នាក់​៕

Share

Image
Image
Image