en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ នឹង​ប្តឹង​ទាស់​ដែល​កាត់​ឱ្យ​លោក​មាន​កំហុស​ ករណី​បរិហារកេរ្តិ៍​សម្ដេច​ ហេង​ សំ​រិ​ន​

Share

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ​ នឹង​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​សំនុំរឿង​បរិហា​កេរ្តិ៍​ សម្តេច​ ហេង​ សំ​រិ​ន​ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ សាលក្រម​បង្គាប់​ឲ្យ​មេ​បក្ស​ប្រឆាំង​ រូប​នេះ​បង់ប្រាក់​ពិន័យ​ចំនួន​ ១៦០​លាន​រៀល​ កាលពី​ម្សិលមិញ​។​

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

អ្នកតំណាង​រាស្ត្រ​ CNRP​ លោក​ ឃី​ វណ្ណ​ដេ​ត​ បាន​ថ្លែង​ថា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ នឹង​ប្តឹង​ទាស់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​បង្គាប់​ឲ្យ​មេ​បក្ស​ប្រឆាំង​បង់ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន​ ១០​លាន​រៀល​ និង​ ១៥០​លាន​រៀល​ទៅ​ឲ្យ​ដើមបណ្តឹង​។​

​លោក​ ឃី​ វណ្ណ​ដេ​ត​៖«​សាលក្រម​សាលាដំបូង​បាន​កាត់ទោស​ លោក​ប្រធាន​ សម​ រ​ង្ស៊ី​ ឲ្យ​បង់ប្រាក់​ពិន័យ​ជូន​រដ្ឋ​ ១០​លាន​រៀល​ ហើយ​បង់ប្រាក់​សងជំងឺចិត្ត​ ១៥០​លាន​រៀល​។​ សូម​បញ្ជាក់​ថា​ សាលក្រម​នេះ​លោក​ប្រធាន​ សម​ រ​ង្ស៊ី​ លោក​នឹង​ឲ្យ​មេធាវី​លោក​ប្តឹង​ជំទាស់​ សាលក្រម​នេះ​»​។​

​សូម​ជម្រាប​ថា​ លោក​ គី​ តិច​ មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធាន​សភា​ បាន​ប្តឹង​លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ និង​បង្ហោះ​វី​ឌី​អូ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​កំឡុង​ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​មក​ ដោយ​មេ​បក្ស​ប្រឆាំង​សរសេរ​យ៉ាងនេះ​ថា​៖«​យើង​ចង​ចាំ​ថា​របប​កើត​ថ្ងៃ​ ៧​មក​រា​ ១៩៧៩​ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ដោយ​ចោទ​ព្រះ​អង្គ​ថា​ជា​ជន​ក្បត់ជាតិ​»​។​

​វី​ដេ​អូ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​នោះ​គឺ​សម្ដេច​ សីហ​នុ​ បាន​រៀបរាប់​ពី​កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា​ និង​ពាក់ព័ន្ធ​នឹង​សម្ដេច​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ពេល​បច្ចុប្បន្ន​នេះ​។​

​ជាមួយ​គ្នា​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​ ចាត់​ទុក​សាលក្រម​នេះ​ ថា​ជា​រឿង​នយោបាយ​។​ ករណី​លោក​គិត​ថា​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​តាម​នាម​ជាដើម​បណ្ដឹង​ ក្នុង​សម័យ​កាលណា​ ថា​តើ​តាម​នាម​ប្រធានរដ្ឋសភា​ ឬ​តាម​នាម​ ប្រមុខរដ្ឋ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​៕

Share

Image
Image
Image