en     km
en     km

បទយកការណ៍៖ អាវ​យឹត​រូប​លោក​ កែម​ ឡី​ លក់ដាច់​ច្រើនបន្ទាប់​ពី​ផ្កាឈូក​?

Share

ភ្នំពេញ៖ ​លោក​ កែម​ ឡី​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​រូប​លោក​គឺជា​ វីរៈជន​ ដែល​ហេតុនេះ​ហើយ​ បានជា​មាន​មនុស្ស​ជា​ច្រើន​មក​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក​។​ មនុស្ស​ជា​ច្រើន​ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​ តែង​មាន​កាន់​ផ្កា​ ឈូក​មួយគូ​ ដើម្បី​ឧទ្ទិស​ដល់​អ្នកវិភាគ​បញ្ហា​សង្គម​ដល់​ល្បីល្បាញ​រូប​នេះ​។​

អាវរូបលោក កែម ឡី លក់ដាច់សម្រាប់អ្នកដែលបានមកគោរពវិញ្ញាណក្ខន្ធ។អាវនេះគេបានតាំងលក់នៅមុខវត្តចាស់។
អាវរូបលោក កែម ឡី លក់ដាច់សម្រាប់អ្នកដែលបានមកគោរពវិញ្ញាណក្ខន្ធ។អាវនេះគេបានតាំងលក់នៅមុខវត្តចាស់។

​ដោយសារ​ តែ​មាន​កំណើន​អ្នក​មក​គោរព​រៀងរាល់ថ្ងៃ​នេះ​ហើយ​ ទើប​មាន​ប្រជាពលរដ្ឋ​ចំនួន​បង្កើត​មុខរបរ​ផ្សេងៗ​គ្នា​ អ្នកខ្លះ​លក់​ផ្កាឈូក​ ខ្លះ​លក់​ទៀន​ធូប​ បើក​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ លក់​បាយ​ កាហ្វេ​ រហូត​ដល់​មាន​អ្នក​សុំទាន​ទៀង​ផង​។​

​ក្នុង​នោះ​ដែរ​ ឃើញ​ថា​ អាវ​យឹត​ដែល​មាន​បោះ​ពុ​ម្ភ​រូប​បណ្ឌិត​ កែម​ ឡី​ ដាក់​លក់​នៅ​ខាង​មុខ​វត្ត​ចាស់​ ក៏​ មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ ធ្វើ​ឱ្យ​អ្នកលក់​ទាំងនោះ​ លក់ដាច់​ និង​ចំណេញ​ច្រើន​។​

​តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​ទៅ​៖

 

អ្នកមកគោរពវិញ្ញាណតែងតែទិញអាវមានរូបលោកបណ្ឌិត កែម ឡី ដើម្បីទុកជាអនុស្សាវរីយ៍។
អ្នកមកគោរពវិញ្ញាណតែងតែទិញអាវមានរូបលោកបណ្ឌិត កែម ឡី ដើម្បីទុកជាអនុស្សាវរីយ៍។

kem-ley-16-07-22-01thum

kem-ley-16-07-22-04thum

Share

Image
Image
Image