en     km
en     km

ប្រទេស​ម៉ា​ឡេ​ស៊ី​ ចិន​ និង​អូស្ត្រាលី​ប្រកាស​ផ្អាក​ការ​ស្វែងរក​យន្តហោះ​ MH​ 370

Share

​គូ​ឡា​ឡាំ​ពួ​៖​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ចិន​ និង​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ​ទី​ ២២​ កក្កដា​ ម្សិលមិញ​ បាន​សម្រេចចិត្ត​ផ្អាក​ការ​ស្វែងរក​យន្តហោះ​ MH​ 370​ របស់​ម៉ា​ឡេ​ស៊ី​ដែល​បាន​បាត់​កាលពី​ឆ្នាំ​ ២០១៤​ ។​

រូបក្រុមការងារប្រតិបត្តិការរុករកយន្តហោះMH370 ដែលបានធ្លាក់កាលពីឆ្នាំ២០១៤។រូបភាពពី CNA
រូបក្រុមការងារប្រតិបត្តិការរុករកយន្តហោះMH370 ដែលបានធ្លាក់កាលពីឆ្នាំ២០១៤។រូបភាពពី CNA

​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ ក្នុង​ទីក្រុង​ Putrajaya​ រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ប្រទេស​ទាំង​បី​ បាន​ព្រមព្រៀង​គ្នា​បិទ​បញ្ចប់​គម្រោង​ស្វែងរក​យន្តហោះ​ MH​ 370​ ដែល​ គ្របដណ្ដប់​លើ​ផ្ទៃ​មហាសមុទ្រ​ឥណ្ឌា​ ទំហំ​ ១២០​ ០០០​គីឡូ​ម៉ែត្រការ៉េ​ និង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​ ១៣៧​លាន​ដុល្លារ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​ នៃ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​

តាមប្រភពព័ត៌មាន Channel News Asia រាយការណ៍ថា រដ្ឋមន្ត្រី​ទាំងនោះ​បាន​និយាយ​ថា​ ការ​ផ្អាក​នេះ​មិន​មាន​ន័យ​ថា​ការ​បញ្ចប់​បេសកកម្ម​នេះនោះ​ទេ​។​

​គួរ​រំលឹក​ថា​ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Malaysia​ Airlines​ ដែល​ហោះហើរ​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ បាន​បាត់​ខ្លួន​សូន្យឈឹង​ ចាប់តាំងពី​ខែមីនា​ ឆ្នាំ​២០១៤​ ជាមួយនឹង​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ ចំនួន​ ២៣៩​នាក់​៕

ប្រភព៖CNA

Share

Image
Image
Image