en     km
en     km

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​៖​ លោក​ កែម​ ឡី​ គ្រោង​ជួប​សម្តេច​ ហ៊ុន​ សែន​ តែ​មិន​ដូច​បំណង​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ លោក​ កែម​ ឡី​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ កន្លង​ទៅ​នេះ​ ធ្លាប់​មាន​គម្រោង​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  ប៉ុន្តែ​ជា​អកុសល​ អ្នកវិភាគ​ព្រឹត្តិការ​សង្គម​ដ៏​ល្បី​រូប​នេះ​ ត្រូវ​គេ​ធ្វើឃាត​មុន​ការ​ណាត់​មក​ដល់​។​ នេះ​បើតាម​ការឱ្យដឹងពីលោក​ អ៊ុ​ក​ គឹ​ម​សេង​ អនុរដ្ឋលេខា ធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ដែល​បានប្រាប់វិទ្យុស្រ្តីនៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ក​ក្ត​ដា​នេះ​។​

kiev-thum
លោក ខៀវ​ កា​ញា​រីទ្ធ ក្នុងពិធី​ប្រគេន​ទៀនវស្សា​ និង​ទ័យ​ទាន​ ជូន​ព្រះសង្ឃ​ចំនួន​ ២៧​ វត្ត​នៅ​ទូ​ទាំង​ស្រុក​កោះសូទិន​។ ​រូបភាពពីFacebookលោក អ៊ុ​ក​ គឹ​ម​សេង

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​បែប​នេះ​ ខណៈ​ដែល​លោក​រួម​ទាំង​ភរិយា​ និង​សហការី​ បាន​ទៅ​ប្រគេន​ ទៀនវស្សា​ និង​ទ័យ​ទាន​ ជូន​ព្រះសង្ឃ​ចំនួន​ ២៧​ វត្ត​នៅ​ទូ​ទាំង​ស្រុក​កោះសូទិន​។​ ពិធី​ប្រគេន​នេះ​ ប្រារព្ធ​ធ្វើ​នៅ​វត្ត​មហាលាភ​ ឃុំ​មហាលាភ​ នៅ​ថ្ងៃនេះ​ ១៦​ កក្កដា​ ២០១៦​។​

យ៉ាងណាលោក អ៊ុក គឹមសេង មិនទាន់អាចប្រាប់ពីមូលហេតុ និងបំណងដែលលោក កែម ឡី ចងជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននៅឡើយនោះទេ ព្រោះលោក ខៀវ កាញារីទ្ធ ដែលបានបង្ហើបរឿងនេះកំពុងជាប់រវល់ធ្វើបុណ្យ។

​សូម​ជម្រាប​ថា​ លោក​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ នៅ​ក្នុង​ស្តារ​ម៉ាត​ស្ថាន​នី​យ​ឥន្ធនៈ​កាល់​តិច​ ខណៈ​ដែល​លោក​កំពុង​អង្គុយ​ទទួលទាន​កាហ្វេ​  កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៩​ព្រឹក​។​ សព​លោក​កែម​ ឡី​ កំពុង​តម្កល់​នៅ​វត្ត​ពោធិ៍​យា​រាម​ ហៅ​វត្ត​ចាស់​ ដើម្បី​ឱ្យ​សាធារណៈជន​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​។​

​នៅ​ថ្ងៃ​ទី​១៦​ កក្កដា​នេះ​ គឺជា​ថ្ងៃ​បុណ្យ​គម្រប់​ខួប​ ៧​ ថ្ងៃ​របស់​លោក​ កែម​ ឡី​។​ នៅ​ថ្ងៃនេះ​ដែរ​ នៅ​ឯ​វត្ត​ចាស់​ មាន​រៀបចំ​កម្មវិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​ ៥០០​អង្គ​។​ ក្រៅពី​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​សព​ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ បាន​ទៅ​វត្ត​ចាស់​ដើម្បី​រាប់បាត្រ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​សព​លោក​ កែម​ ឡី​ ផង​ដែរ​៕

Share

Image
Image
Image