en     km
en     km

បុរស​អះអាង​ថា​បាន​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ ​(​វី​ដេ​អូ​)🎥

Share

​ភ្នំពេញ៖ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ លោក​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ បន្ទាប់​ពី​មានការ​សាកសួរ​ នៅ​ស្នងការ​ដ្ឋា​នគរបាល​រយៈពេល​២​ថ្ងៃ​ ។

shoter-kemley​តាម​សេចក្ដីរាយការណ៍​ ជនល្មើស​ដែល​មាន​រហស្សនាម​ ជួប​ សម្លាប់​ ត្រូវ​បាន​សមត្ថកិច្ច​ នាំ​ខ្លួន​មក​កាន់​ តុលាការ​នៅ​ម៉ោង​ ៨​ព្រឹក​ ថ្ងៃ​អង្គារ​នេះ​ ដោយ​សមត្ថកិច្ច​ដាក់​ក្នុង​រថយន្ត​ ដឹក​ចូល​ តុលាការ​យ៉ាង​លឿន​ ដោយ​ពុំ​មាន​អ្នក​សារព័ត៌មាន​ ថតរូប​ជន​នេះ​បាន​ឡើយ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​សរសេរ​ក្នុង​ សារ​តេ​លេ​ក្រាម​ កាល​ថ្ងៃ​ច័ន្ទ​ទី​១១​ កក្កដា​ អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ទទួល​សំណុំរឿង​បាញ់​សម្លាប់​លោក​ បណ្ឌិត​ កែម​ ឡី​ រួចរាល់​ហើយ​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​ ខណៈ​សម្ដេច​ សម្ដែង​ការ​ចូលរួម​កាន់ទុក្ខ​គ្រួសារ​លោក​ កែម​ ឡី​។​

​ទាក់​ករណី​នេះ​អង្គការ​ក្នុង​ប្រទេស​ជាង​៧០​អង្គការ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​អំពើ​ឃាតកម្ម​លើ​ លោក​ កែម​ ឡី​។​ អង្គការ​ទាំងនោះ​បាន​ទាមទារ​ ឱ្យ​ ស្វែងរក​យុត្តិធម៌​ពិតៗ​ជូន​ជន​រង​គ្រោះ​។​

​សូម​ជំរាប​ថា​ លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ នៅ​ក្នុង​ Star​ Mart​ នៅ​ក្នុង​ខណ្ឌចំការមន​ ក្បែរ​ស្តុ​ប​បូកគោ​ នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image