en     km
en     km

សេចក្តីជូនដំណឹង​ អំពី​អាហារូបករណ៍​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ “​សិទ្ធិ​ទទួល​ព័ត៌មាន​”

Share

ភ្នំពេញ៖ ​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នឹង​ផ្តល់​អាហារូបករណ៍​ចំនួន​ ១៥​កន្លែង​ដល់​បេក្ខជន​ដែល​ជា​អ្នក​សារព័ត៌មាន​ និង​អ្នកបម្រើ​ការ​ក្នុង​វិស័យ​ព័ត៌មាន​ ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែសីហា​ ដល់​ខែកុម្ភៈ​ ឆ្នាំ​២០១៧​ ក្រោម​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​ SIDA​ តាម​រយៈ​អង្គការ​ UNESCO​ ភ្នំពេញ​។​

cci

​វគ្គ​បណ្ដុះបណ្ដាល​នេះ​បែងចែក​ជា​ ២​ ដំណាក់កាល​។​

​ដំណាក់កាល​ទី​១​ ផ្តោត​ទៅ​លើ​ការ​បណ្តុះបណ្តាល​ក្នុង​ថ្នាក់​ ដែល​សិក្ខាកាម​នឹង​សិក្សា​អំពី​ចំណេះដឹង​លើ​ជំនាញ​សិទ្ធិ​ទទួល​ព័ត៌មាន​ ការ​សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ និង​ក្រមសីលធម៌​សារព័ត៌មាន​។​

​ដំណាក់កាល​ទី​២​ សិក្ខាកាម​នឹង​តម្រូវ​ឱ្យ​ចុះ​អនុវត្ត​ផ្ទាល់​ ដើម្បី​ផលិត​អត្ថបទ​បែប​ស៊ើបអង្កេត​មួយ​។​

​សូម​បញ្ជាក់​ថា​ ដំណាក់កាល​ទី​១​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែសីហា​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ និង​ដំណាក់កាល​ទី​២​ ផ្តើម​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ហើយ​បញ្ចប់​នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​

​ចំពោះ​ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ ០២៣​ ៦៥១​ ០៣៣៣/​ ០៨៩​ ៨៧​ ៨៧​ ៦៤​ ឬ​សារ​អេ​ឡិច​ត្រូ​និ​ច​ [email protected]​៕

Share

Image
Image
Image