en     km
en     km

ក្រសួងសុខាភិបាល​៖​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​

Share

​ភ្នំពេញ៖ ក្រសួងសុខាភិបាល​យល់​ឃើញ​ថា​ គណៈ​វិជ្ជាជីវៈ​ទាំងអស់​មិន​ទាន់​មាន​មូលដ្ឋាន​ច្បាប់​ និង​ធនធាន​គ្រប់គ្រាន់​ ក្នុង​ការ​គ្រប់គ្រង​សមាជិក​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​ទ្បើ​យ​។​ ក្នុង​បរិបទ​នេះ​ចាំបាច់​ណាស់​ត្រូវ​ពង្រឹង​ និង​បង្កើត​រាល់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​សម្រាប់​គ្រប់គ្រង​អ្នកមាន​វិជ្ជាជីវៈ​សុខាភិបាល​។​

Health
គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពេញអង្គ​ ពិភាក្សា​អំពី​ «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​»​។

ការ​លើក​ទ្បើ​ង​នេះ​ខណៈ​គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពេញអង្គ​ ពិភាក្សា​អំពី​ «​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​»​។​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បន្ត​ថា​ក្រសួង​បាន​ពិភាក្សា​ជា​បន្តបន្ទាប់​ជា​មូ​យ​នាយកដ្ឋាន​ជំនាញ​ និង​គណៈ​វិជ្ជាជីវៈ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បង្កើត​ជា​មូលដ្ឋាន​ច្បាប់​ សម្រាប់​ការ​អភិ​វ​ឌ្ឈ​ប្រព័ន្ធ​ផ្តល់​អាជ្ញា​ប​ណ្ណ័​ប្រកប​វិជ្ជាជីវៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​ប្រភព​ដដែល​បន្ថែម​ទៀត​ថា​ គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ ពិភាក្សា​អំពី​  "​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​"​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វេជ្ជសាស្ត្រ​ និង​ជំនួយ​វេជ្ជសាស្ត្រ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​យក​មក​ប្រើ​ ធ្វើ​ជា​ទម្រង់​ក្នុង​ការ​អភិ​វ​ឌ្ឈ​និង​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​បទដ្ឋាន​ស្តី​ពី​វិជ្ជាជីវៈ​សុខាភិបាល​។​

​ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​ពង្រឹង​រាល់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ដោយ​ផ្តោត​សំខាន់​លើ​ការ​ធានា​ទាំង​គុណភាព​និង​សុវត្ថិភាព​របស់​ប្រព័ន្ធ​សុខាភិបាល​ទាំង​សាធារណៈ​ និង​ឯកជន​ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ក្រមសីលធម៌​។​

​គួរ​បញ្ជាក់​ថា​ច្បាប់​ថ្មី​នេះ​មាន​គោលបំណង​ការពារ​សុខភាព​ និង​សុវត្ថិភាព​របស់​ប្រជាជន​   តាម​រយៈ​ការ​ផ្តល់​នូវ​យន្តការ​ធានា​ថា​ អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​មាន​សមត្ថភាព​ និង​សម្បទាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន​ជាដើម​។​

​ចំណែក​គោលដៅ​នៃ​ច្បាប់​នេះ​ មាន​គោលដៅ​កំណត់​អំពី​វិធាន​ និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ និង​ការ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ នៅ​ក្នុង​វិសាលភាព​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Share

Image
Image
Image