en     km
en     km

អង្គការជាង៤០ថ្កោលទោសតុលាការផ្តន្ទាទោសកម្មជនអង្គការមាតាធម្មជាតិដោយអយុត្តិធម៌

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន ៤១ បានចេញសេចក្តីថ្លែងការណ៍​ថ្កោលទោសតុលាការផ្តន្ទាទោស​កម្មជនការពារបរិស្ថាននៃ អង្គការចលនាមាតាធម្មជាតិចំនួន ៣ នាក់ឲ្យជាប់ពន្ធធាគារចំនួន​១ ឆ្នំា ៦ ខែ តែអនុវត្តទោស ចំនួន ១០ ខែ ១៥ថ្ងៃ ពីបទផ្តើមគំនិតព្រឹត្តិបទល្មើសតាមមាត្រា ២៨ និង​បទ ចោទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយតាមមាត្រា ៤២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ។

Syna-Big
ប្រជាពលរដ្ឋឈរលើកបដាទាមទារឲ្យដោះលែងសកម្មជនអង្គការមាតាធម្មជាតិ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នំា ២០១៦។(រូបថតពី ហ្វេសប៊ុកផេករបស់អង្គការចលនាមាតាធម្មជាតិ)

ការថ្កោលទោសបែបនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកោះកុងបានប្រកាសសាលក្រមនៅថ្ងៃទី ០១ កក្កដា ម្សិលមិញ បង្គាប់ឲ្យ លោក សាន់ ម៉ាឡា លោក​ ទ្រី​ សុ​វី​គា​ និង​លោក​ ស៊ី​ម​ សំណាង ត្រូវបង់ប្រាក់ពិន័យចំនួន ២ លានរៀល និងប្រាក់ជំងឺ ចិត្តដល់ ដើមបណ្តឹងចំនួន ១០០ លានរៀលទៅក្រុមហ៊ុន បូបខ្សាច់ ដាយរិច អាក់សេស ខូអិលធីឌី។

បើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការទំាង ៤១នេះ បានឲ្យដឹងថា តុលាការខេត្ត កោះកុងបានរំលោភសិទ្ធិក្នុងទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិដោយហេតុផលតុលាការបដិសេធមិនទទួលយកការរៀបចំការពារក្តី នៅពេលចៅក្រមជំនុំជំម្រះប្តូរបទចោទនៅនាទីចុងក្រោយគឺផ្តន្ទាទោសតាមមាត្រា ២៨ ពីបទ សមគំនិតព្រឹត្តិបទល្មើសទៅវិញ។

សេចក្តីថ្លែងការណ៍ដដែលបានសម្តែងការមិនពេញចិត្តទៅនិងសេចក្តីបង្គាប់របស់តុលាការឲ្យ សកម្មជនបង់ប្រាក់ជំងឺចិត្តច្រើនហួសប្រមាណដោយដើមបណ្តឹងពុំបានបង្ហាញអំពីទំហំខូចខាតនៃចំនួនថវិការរបស់ក្រុមហ៊ុន បូបខ្សាច់ ដាយរិច អាក់សេស នៅក្នុងសវនាការឡើយ។

អង្គការសង្គមស៊ីវិលចំនួន៤១នេះ បានហៅសវនាការនេះថាស្ថិតនៅក្រោមហេតុផល នយោបាយ និងអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិមនុស្ស និងគោរពការងាររបស់អ្នកការ ពារសិទ្ធិមនុស្សផងដែរ៕

Share

Image
Image
Image