en     km
en     km

ពាក្យ​សូរដូច​តែ​ន័យ​ខុស​គ្នា ​«​ក​ ក៏​ ករ​»

Share

​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ជា​ច្រើន​រូប​ ដូច​ជាស​ម្តេច​សង្ឃរាជ​ ជួន​ ណាត​ ,​លោក​កេង​ វណ្ណ​សាក់​ ជាដើម​។

chun-nat-thum
រូបស​ម្តេច​សង្ឃរាជ​ ជួន​ ណាត​។

​អ្នកប្រាជ្ញ​ទាំងនោះ​បាន​បន្សល់​កេរ​ទុក​ឲ្យ​កូនចៅ​ខ្មែរ​សិក្សា​ពី​ស្នាដៃ​របស់​លោក​ រហូត​មក​ពេល​បច្ចុប្បន្ន​យ៉ាង​សន្ធឹកសន្ធាប់​។​ តទៅ​នេះ​សូម​លើក​ពាក្យ​សូរដូច​ «​ក​,​ក៏​,​ករ​»​ នៅ​ក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ​ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​និយាយ​ និង​សរសេរ​ ដូច​តទៅ​៖

​ក​ (​ ន​.​ )​  អវយវៈ​ដែល​ត​ពី​ក្បាល​ទៅ​ស្មា​ ឬ​ទៅ​ខ្លួន​នៃ​មនុស្ស​សត្វ​ ។​ ដៃជើង​មនុស្ស​ក៏​មាន​ ក​ដែរ​:​ កដៃ​,​ កជើង​ ។​ ទង​ខាង​ដើម​កួរស្រូវ​ក៏​ហៅ​ ក​ ដែរ​ :​ កស្រូវ​ ។​ កន្លែង​ដែល​ត​ជាប់​ពី​មាត់​ដប​ជាដើម​ចុះ​ទៅ​ទល់​នឹង​ក្អេង​ក៏​ហៅ​ ក​ ដែរ​ :​ កដប​,​ កក្អម​ ។​

​ក​ (​ កិ​.​ )​  តាំង​ផ្ដើម​,​ តាំង​ធើ្វ​ :​ កសាង​,​ កកើត​,​ កចេតិយ​,​ កភូមិ​ ។​

​ក៏​ (​ និ​.​ )​ ពាក្យ​ជា​សន្ធាន​មាន​សំឡេង​កញ្ឆក់​ខ្លី​សម្រាប់​និយាយ​ត​ប្រយោគ​ដោយឡែក​ :​ អ្នក​ក៏​ទៅ​,​ ខ្ញុំ​ក៏​ទៅ​,​ ធើ្វ​ដូច្នេះ​ក៏​បាន​,​ របស់​នេះ​រូប​ក៏​ល្អ​ តម្លៃ​ក៏​ថោក​ ។​  

​ករ​  បា​.(​ ន​.​ )​ ដៃ​ :​ លើក​ករ​ប្រណម្យ​ ។​

​សម្គាល់​

​កិ​.​ គឺ​ ជា​កិរិយា​
​ន​.​ គឺ​ ជា​នាម​
​និ​.​ គឺ​ និបាតសព្ទ​៕

Share

Image
Image
Image