en     km
en     km

ឧត្តមសេនីយ៍​ផ្ដា​យ​៣​ម្នាក់​ត្រូវ​បាន​ដក​តំណែង​ ក្រោយ​ជេរ​ប្រមាថ​ប៉ូ​លី​ស​ចរាចរណ៍​ (មានវីដេអូ)

Share

ភ្នំពេញ៖ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សម្រេច​ដក​តួនាទី​មន្ត្រី​ក្រសួងមហាផ្ទៃ​មួយ​រូប​ ពី​អគ្គនាយករង​នៃ​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍​ បន្ទាប់​ពី​ឧត្តមសេនីយ៍​រូប​នេះ​ បាន​ជេរ​ប្រមាថ​ប៉ូ​លី​ស​ចរាចរណ៍​ម្នាក់​ ហើយ​បញ្ជា​ឱ្យ​ស្នងការ​រាជធានី​ភ្នំពេញ​បញ្ឈរជើង​មន្ត្រី​ប៉ូលិស​ស​ចរាចរណ៍​រូប​នោះ​។

sak-3-thum-01
រូបលោក​ឧត្តមសេនីយ៍​ផ្កាយ​បី​លោក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា នៅពេលជេរប៉ូលីសចរាចរណ៍។រូបពី Facebook

​​ការ​សម្រេច​ដក​តំណែង​នេះ​គឺ​ ក្រោយ​ពី​ឧត្តមសេនីយ៍​ផ្កាយ​បី​លោក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​  បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ជេរ​ប្រមាថ​ទៅ​លើ​ប៉ូ​លី​ស​ចរាចរណ៍​ថា​«​អា​ប៉ូ​លី​ស​ចរាចរណ៍​»​។​

​ពាក្យ​«​អា​ប៉ូ​លី​ស​ចរាចរណ៍​»​សម្តេច​បាន​ចាត់​ទុក​ថា​ ពាក្យ​នេះ​មិន​ត្រឹមតែ​ប្រមាថមើលងាយ​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ​ តែ​ជា​ការ​ប្រមាថ​ដល់​ស្ថាប័ន​នគរបាល​ចរាចរណ៍​ទាំងមូល​។​

សម្តេច​បាន​សរសេរ​បន្ត​ថា​«​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ​ថា​គាត់​ជា​ប៉ូ​លី​ស​បែរជា​ប្រើ​ពាក្យ​ “​ អា​ប៉ូ​លី​ស​”​ ចុះ​ទំ​រាំ​ប្រជាជន​ធម្មតា​គាត់​ហៅ​យ៉ាងម៉េច​ទៀត​នៅ​ពេល​គាត់​ខឹង​?​»។

​កាលពី​ដំបូង​ឡើយ​សម្តេច​បាន​សម្រេច​ដក​តំណែង​ឋានន្តរស័ក្តិ​ និង​បណ្តេញ​មន្ត្រី​ផ្កាយ​បី​ខាងលើ​ពី​ស្ថាប័ន​នគរបាល​ ដើម្បី​ជា​គំរូ​សម្រាប់​អ្នកមាន​អំណាច​ទាំងអស់​ឱ្យ​ចេះ​គោរព​ច្បាប់​ ចេះ​ប្រើ​ពាក្យ​សំដី​មាន​សុជីវធម៌​ មានគុណ​ធម៌​ និង​សីលធម៌​។​

បន្ទាប់​មក​ក្រោយ​ពី​ស្តាប់​ការ​ផ្តល់​យោបល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ សម្តេច​សម្រេច​ត្រឹមតែ​ដក​តួនាទី​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដោយ​រក្សា​ទុក​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយឯក​នៃ​នគរបាល​ជាតិ​តទៅ​ទៀត​។​

​សម្តេច​សរសេរ​បញ្ជាក់​បន្ត​ថា​ នា​ពេល​ខាង​មុខ​ប្រ​សិន​លោក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ ស្គាល់​កំហុស​និង​ធ្វើការ​កែប្រែ​ក្រសួងមហាផ្ទៃ​អាច​លើក​សំណើរ​តែងតាំង​ក្នុង​មុខ​ដំណែង​ណាមួយ​សម​ស្រប​វិញ​។​

polic-traffic
លោក សូត្រ​ កញ្ញា​ ជា​មន្ត្រី​នគរបាល​ចរចា​រណ៍​រាជធានី​ភ្នំពេញដែលត្រូវបានមន្ត្រីស័ក្កបីជេរប្រមាថ។

​មុន​ពេល​សម្តេច​សម្រេច​ដក​តួនាទី​ឧត្តមសេនីយ៍​ផ្កាយ​បី​ខាងលើ​ នគរបាល​ចរាចរណ៍​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ស្នើ​សុំ​អន្តរា​គម​ពី​សម្តេច​ ស​ ខេ​ង​ ដោយ​មាន​សេចក្តី​យ៉ាង​ដូច្នេះ​ថា៖​«​ ខ្ញុំបាទ​ឈ្មោះ​ សូត្រ​ កញ្ញា​ អត្តលេខ​៦៧៩៦៨​ ជា​មន្ត្រី​នគរបាល​ចរចា​រណ៍​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២៧​ ខ្ញុំបាទ​!​បាន​ឃាត់​ឡាន​មួយ​គ្រឿង​ដែល​មាន​ផ្លា​ក​លេខ​ AA9562​ ដែល​បើក​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ថែម​ទាំង​មិន​ទទួលខុសត្រូវ​ និង​និយាយ​សម្តី​មិន​សមរម្យ​លើ​រូប​ខ្ញុំបាទ​!​ ដោយ​និយាយ​ប្រាប់​ខ្ញុំ​ថា​ ខ្លួន​ជា​ឧត្តមសេនីយ៍​ ហែង​អត់​ស្គាល់​អញ​ទេ​!​ ឥឡូវនេះ​ខ្ញុំ​ត្រូវ​អង្គភាព​ដក​បញ្ឈរជើង​ ខ្ញុំ​សូម​សម្តេច​ ស​ ខេ​ង​ ជួយ​ដោះស្រាយ​ឲ្យ​រូប​ខ្ញុំបាទ​ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ផង​»​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​បាន​ណែនាំ​ទៅ​ស្នងការ​នគរបាល​រាជធានី​ត្រូវ​អប់រំ​មន្ត្រី​នគរបាល​ដែល​ប្រើ​ពាក្យ​សំដី​មិន​គប្បី​ ហើយ​ប្រគល់​ការងារ​ឱ្យធ្វើ​វិញ​ហើយ​ក្រសួង​មហា​ផ្ធៃ​ អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​ធ្វើការ​អប់រំ​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស​អំពី​សីល​ធ​ម៍​ សុជីវធម៌​ វិន័យ​ គឺ​ត្រូវ​សុភាព​រាបសារ​តែ​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​៕

Share

Image
Image
Image