en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ម្ចាស់​ជំនួយ​កុំ​ប្រើ​ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ករណី​លោក​ នី​ ចរិយា🔊

Share

ភ្នំពេញ៖ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ទៅ​អង្គទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ កុំ​ឲ្យ​យក​ជំនួយ​មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ ករណី​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ម្នាក់​កំពុង​ជាប់​ឃុំ​ក្នុង​សំនុំរឿង​សមគំនិត​សូក ប៉ាន​សាក្សី​ ក្នុង​រឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ថា​ជា​ឧបសគ្គ​សម្រាប់​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​ចំណែក​សង្គម​ស៊ី​វិល​ធ្វើការ​លើ​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់​ថា​ សារ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ឆន្ទៈ​របស់​ប្រទេស​ផ្ដល់​ជំនួយ​ឡើយ​។

 

hun-sen-0000
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មើលទៅ​ខឹង​យ៉ាង​ខ្លាំង​លើ​លោក​ កឹ​ម​ សុខា​ ដែល​រិះគន់​ថា​ បក្ស​កាន់​អំណាច​កំពុង​ភ័យ​ខ្លាច​ការ​ចាញ់ ឆ្នោត​ខាង​មុខ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​មេ​បក្ស​ប្រឆាំង​ស​ង្ងំ​ជ្រកកោន​មួយ​នេះ​ ថា​ «​អា​គុក​»​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​វាយប្រហារ​លើ​អង្គទូត​នានា​ថា​ ចេះ​ឈឺឆ្អាល​រឿង​ កម្ពុជា​ដោយ​មិន​បាន​គិត​ពី​មូលដ្ឋាន​ច្បាប់​របស់​កម្ពុជា​។​ សម្ដេច​ថា​ កុំ​គាបសង្កត់​កម្ពុជា​ដោយសារ​យក​លេស​ ផ្ដល់​ជំនួយ​ក្នុង​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ហើយ​ករណី​មន្ត្រី​ គ​.​ជ​.​ប​ ម្នាក់​គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឡើយ​។​ សម្តេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​លឺ​សូ​សំឡេង​ថា​ មានការ​កង្វល់​ខ្លាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​បាន​ អត់​ទេ​ អ្នក​ជាប់គុក​ក៏​ជាប់គុក​ទៅ​ អ្នក​នៅ​ក្រៅ​គុក​គេ​ចុះ​ឈ្មោះ​ កុំ​ឆ្ងល់​ពែ​ក​ កុំ​ពិបាក​ពេ​ក​ ហើយ​កុំ​ប្រើប្រាស់​ជំនួយ​ ដើម្បី​មក​សង្កត់​ថា​មិន​ចុះ​ឈ្មោះ​បាន​ អាហ្នឹង​សុំ​និយាយ​ត្រង់​សា​ជា​ថ្មី​ ដើម្បី​បញ្ជាក់​អំពី​គោល​ជំហរ​កម្ពុជា​ កុំ​ថា​កម្ពុជា​ អ្វីៗ​ពឹង​គេ​ បើ​ជួយ​ក៏​ជួយ​មក​ បើ​មិន​ជួយ​ក៏​ហី​ទៅ​កុំ​បាច់​និយាយ​ច្រើន​ពេក​»​។​

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​ ៦៥​ឆ្នាំ​ ថ្ងៃ​បង្កើត​ស្ថាប័ន​គយ​ និង​រដ្ឋាករ​កម្ពុជា​ នៅ​ រាជធានី​ភ្នំពេញ​។​

​លោក​ នី​ ចរិយា​ ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ និង​ជា​អតីតមន្ត្រី​ជាន់​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ហុង​កំពុង​ឃុំខ្លួន​នៅ​មន្ទីរ ឃុំឃាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ករណី​សមគំនិត​ឱ្យ​មានការ​សូកប៉ាន់​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ក្នុង​សំនុំរឿង​មួយ​ដែល​គេ​ថា​ជា​រឿង​នយោបាយ​ ។​

Ny-chryya-thum
លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំខ្លួននៅពន្ធនាគារស្នងការក្រុង។

​ចំណែក​លោក​ រ៉ុ​ង​ ឈុ​ន​ ជា​សមាជិក​ គ​.​ជ​.​ប​ ម្នាក់​ទៀត​ក៏​កំពុង​រង​ការ​ហៅ​ចូលខ្លួន​សវនាការ​ ករណី​ហិង្សា​ នៅ​ផ្លូវ​វែង​ស្រែង​ កាលពី​ឆ្នាំ​ ២០១៤​ ខណៈ​កម្មករ​ធ្វើ​បាតុកម្ម​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សមរម្យ​។​

​ស្រប​ពេល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ដូចនេះ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​ជួយ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ឲ្យ​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​អាច​ទទួលយក​បាន​គ្រប់​ភាគី​។​ លោក​ កឹ​ម​ សុខា​៖«​តាម​រយៈ​លោកស្រី​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា​ ខ្ញុំ​បាន​ស្នើ​សហគមន៍​អឺរ៉ុប​ បន្ត​ជួយ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​ ឲ្យ​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដែល​អាច​ទទួលយក​បាន​គ្រប់​ភាគី​»​។​

​ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​អំពី​ស្ថាន​ការ​នយោបាយ​កម្ពុជា​រវាង​ លោក​ កឹ​ម​ សុខា​ ជាមួយ​ លោកស្រី​ អាណា​ ម៉ាច​ ហ៊ុ​ល​ហ្កា​ដ​ (Anna​ Maj​ Hultgård)​ ឯកអគ្គរាជទូត​ស៊ុ​យ​អ៊ែ​ត​ប្រចាំ​ព្រះរាជាណាចក្រ​ កម្ពុជា​(Kingdom​ of​ Sweden)​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ មិថុនា​នេះ​។​

​យ៉ាងណា​ក៏​ដោយសារ​ព្រមាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដូចនេះ​ ទោះបី​មិនមែន​ជា​រឿង​ចំលែក​តែ​ជា​ការ​ព្រមាន​មួយ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចូល​ពាក់ព័ន្ធ​ រឿង​ន​យោ​ បាយ​ជាមួយ​ប្រទេស​កម្ពុជា​។​

អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ឃាំ​មើល​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យល់​ឃើញ​ថា​ សារ​ព្រមាន​របស់​សម្តេច​ទៅ​លើ​ម្ចាស់​ជំនួយ​ ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុផល​ ប៉ុន្តែ​ទំនង​មិន​ប៉ះពាល់​ដល់​ឆ​ន្ទះ​ម្ចាស់​ជំនួយ​ឡើយ​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​ ខម​ហ្វ្រេ​ល​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​គួរតែ​បង្ហាញ​ឆ​ន្ទះ​ចង់​សហការ​ជាមួយ​ម្ចាស់​ជំនួយ​ទាំងនោះ​ គឺ​មិន​គួរ​ថ្លែង​សារ​ព្រមាន​ធ្ងន់ៗ​ដោយ​មិន​សម​ហេតុផល​នោះ​ទេ​។​ លោក​ថា​ រាជរដ្ឋាភិបាល​គួរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍​ឲ្យ​បាន​ល្អជា​ មួយ​ម្ចាស់​ជំនួយ​អឺរ៉ុប​ និង​ជប៉ុន​ ព្រោះ​ដើម្បី​ធានា​នូវ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ សេរី​ យុត្តិធម៌​ នៅ​ពេល​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧​ និង​ ២០១៨​។​ លោក​ គល់​ បញ្ញា​៖«​លើកទឹកចិត្ត​ឲ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ណ៍​និង​ទៅ​ កុំ​ឲ្យ​ប្រតិកម្ម​ដោយ​ខ្វះ​ហេតុ​ យើង​យក​ហេតុផល​ ហៅ​ថា​ អារម្មណ៍​យើង​ខឹងសម្បា​ វា​អត់​ត្រឹមត្រូវ​ទេ​។​ យើង​ត្រូវ​យក​គោលការណ៍​ យក​គោលនយោបាយ​ ការ​សហ​ការណ៍​ជា​ធំ​ ជជែក​ជាមួយ​រក​ការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ស្តង់ដា​ការ​បោះ​ឆ្នោត​អន្តរជាតិ​ដូច​និយាយ​អ​ញ្ចឹ​ង​ មិន​រឿង​ជួយ​បច្ចេក​ទៅ​ ឲ្យ​គេ​បិទ​មាត់​ គឺ​គេ​ឲ្យ​យោបល់​ ឲ្យ​មតិ​ ហើយ​សំខាន់​គេ​បរិយាកាស​បោះ​ឆ្នោត​វា​បាន​ត្រឹមត្រូវ​»​។​

nec-met3
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​ ខម​ហ្វ្រេ​ល។

នាយក​ប្រតិបត្តិ​អង្គការ​ខម​ហ្វ្រេ​ល​រូប​នេះ​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ ករណី​លោក​ នី​ ចរិយា​ និង​លោក​ រ៉ុ​ង​ ឈុ​ន​ គឺ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​អំពី​សុ​វត្តិភាព​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​ស្ថាប័ន​ គ​.​ជ​.​ប​។​ លោក​ថា​ ករណី​នេះ​ ហើយ​ដែល​សង្គម​ស៊ី​វិល​បារម្ភ​អំពី​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​រីឯ​លោក​ សម​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច​ យល់​ថា​ សារ​ព្រមាន​របស់​សម្តេច​ទំនងជា​មិន​ប៉ះពាល់​ដល់​ម្ចាស់​ជំនួយ​នោះ​ទេ​។​ លោក​ សម​ គ​ន្ធា​មី​ បន្ថែម​ថា​ តាម​ការ​អង្កេត​របស់​ម្ចាស់​ជំនួយ​ធំៗ​គឺ​ អឺរ៉ុប​ និង​ជប៉ុន​ មិន​បាន​លូកដៃ​ចូល​កិច្ច​ផ្ទៃក្នុង​របស់​ស្ថាប័ន​ គ​.​ជ​.​ប​ តែ​ពួក​គេ​សម្តែង​ក្តី​បារម្ភ​អំពី​ស្ថានភាព​នយោបាយ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​។​ លោក​ សម​ គ​ន្ធា​មី​ យល់​ថា​៖«​តាម​ពិត​ម្ចាស់​ជំនួយ​គេ​គ្រាន់តែ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​ ទិដ្ឋភាព​នយោបាយ​ទេ​។​ គេ​បារម្ភ​ថា​ បើសិន​ទិដ្ឋភាព​នយោបាយ​ វា​អាច​មានការ​រំលោភច្បាប់​ រំលោភសិទ្ធិ​មនុស្ស​ រំលោភ​ខាង​នយោបាយ​ បាន​គេ​គ្រាន់តែ​ឲ្យ​ជា​អនុសាសន៍​ គេ​អត់​បាន​ជ្រៀតជ្រែក​អ្វី​ចូល​ផ្ទៃក្នុង​ការងារ​ គ​.​ជ​.​ប​ កន្លង​មក​ខ្ញុំ​ពិនិត្យ​ឃើញ​អ​ញ្ចឹ​ង​»​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​អង្គទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ កុំ​បារម្ភ​អំពី​ដំណើរ​ចុះ​ឈ្មោះ​ឆ្នោត​ ។​ សម្ដេច​ថា​ កម្ពុជា​មានការ​ទទួលខុសត្រូវ​ដែរ​។​ សម្ដេច​ប្រើ​ពាក្យ​ថា​ ហ៊ានស៊ី​ ហ៊ាន​សង​។​

​ប្រទេស​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​កុំព្យូទ័រ​ជាង​ ៣០០០​គ្រឿង​ ហើយ​សហភាព​អឺរ៉ុប​ជួយ​ ១៥០០​គឿ​ង​ និង​ជំនួយ​ជា​ថវិកា​ជាង​ ១០​លាន​ដុ​លា្ល​រ​។​ ការ​ចុះ​បោះ​ឆ្នោត​លើក​នេះ​ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១​ កញ្ញា​ខាង​មុខ​នេះ​ គឺ​ធ្វើ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ការ​ផ្ដិត​ស្នាម​មេដៃ​ទៀត​ផង​៕​  

Share

Image
Image
Image