en     km
en     km

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី​

Share

កូ​ឡា​ឡាំ​ពួរ​:​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់​ នៅ​ថ្ងៃ​ចន្ទ​ទី​២៧​នេះ​ បាន​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ ដែល​ជា​ការ​រុះរើ​មួយ​បន្ទាប់​ពី​លោក​ទទួល​ភាព​អាម៉ាស​ ដោយសារ​តែ​ការ​សង្ស័យ​រឿង​ពុក​រលួយ​ ករណី​លួច​ផ្ទេរ​លុយ​ជាតិ​ចូល​គណនី​របស់​លោក​។​

najab-rasak-thum
នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ ណា​ជីប​ រ៉ា​ហ្សា​ក់។​

​តាម​បញ្ជី​នៃ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ គឺ​ក្នុង​នោះ​មាន​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​ និង​ឧស្សាហកម្ម​លោក​ Lee​ Chee​ Leong​ ត្រូវ​មក​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ រួម​ជាមួយ​លោក​ Jerlun​  Othman​  Aziz​ ។​ ចំណែក​អតីត​អនុរដ្ឋមន្ត្រី​ហិរ ញ្ញវត្ថុ​លោក​ Chua​ Tee​ Yong​  ត្រូវ​មក​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​ និង​ឧស្សាហកម្ម​វិញ​។

​រីឯ​លោក​ Johari​ Abdul​ Ghani​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ ជំនួស​លោក​ Ahmad​ Husni​ Hanadzlah​ ដែល​បាន​ចូល​និវត្តន៍​ដោយ​មូលហេតុ​ផ្ទាល់ខ្លួន​មួយ​ចំនួន​។​

ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មានការ​តែងតាំង​ប្រធាន​គណបក្ស​ Parti​ Gerakan​ Rakyat​និង​ លោក​ Mah​  Siew​ Keong​ ជា​រដ្ឋមន្ត្រី​ ក​សិ​-​ឧស្សាហកម្ម​ ហើយ​លោក​ Noh​ Omar​ ជា​រដ្ឋមន្ត្រី​អភិវឌ្ឍ​សុខុមាលភាព​ អភិវឌ្ឍ​លំនៅ​ឋាន​ និង​អភិវឌ្ឍ​រដ្ឋាភិបាល​មូលដ្ឋាន​។​
​នៅ​ឥស្សរជន​ជា​ច្រើន​រូប​ទៀត​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តំណែង​ និង​តួនាទី​ក្នុង​នោះ​លោក​ SK​ Devamany​ នៅ​បន្ត​តំណែង​ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​របស់​លោក​ ណា​ជិ​ព​ រ៉ា​ហ្សា​ក់​ ដដែល​៕

ប្រភព​:CNA

Share

Image
Image
Image