en     km
en     km

​អ្នកវិភាគ​៖​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ និង​នាយក​រដ្ឋមន្ត្រី​ដា​វិ​ដ​លាលែង​គឺ​ចំនុច​ថ្មី​មួយ​នៃ​ប្រវត្តិសាស្ត្រ​អឺរ៉ុប​

Share

UK-thum-012

ភ្នំពេញ៖ ​ទីបំផុត​ប្រទេស​អង់គ្លេស​បាន​បោះ​ឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​បាន​សម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ចក្រភព​មួយ​នេះ​បាន​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​ជិត​ 43​ ឆ្នាំ​កន្លង​មក​ហើយ​នោះ​។ ​​បើ​តាម​លទ្ធផល​គឺ​អ្នក​នាំ​គាំទ្រ​ឱ្យ​អង់គ្លេស​ចាកចេញ​ពី​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​មាន​សំឡេង​ឆ្នោត​ ៥២​ភាគរយ​ ទល់​ ៤៨​ភាគរយ​ ប៉ុន្តែ​តំបន់​ធំៗ​ចំនួន​ ៣​ របស់​ប្រទេស​នេះ​ គឺ​ក្រុង​ឡុ​ង​ដ៍​ ស្គុ​ត​ឡេ​ន​ និង​ អៀ​ឡង់​ខាងជើង​ បាន​បោះ​ឆ្នោត​គាំទ្រ​ឱ្យ​នៅ​បន្ត​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។​

​ចំណែក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ David​ Cameron​ ក៏​សម្រេច​ចុះ​ចេញពី​តំណែង​នៅ​ខែតុលា​ខាង​មុខ​ ដែល​ បន្ទាប់​ពី​ប្រទេស​របស់​លោក​ បាន​បោះ​ឆ្នោត​សម្រេច​ឱ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​តើ​អ្នកវិភាគ​នៅ​កម្ពុជា​យល់​យ៉ាងណា​ ចំពោះ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប​ ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ David​ Cameron​ ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង​ផង​ដែរ​នៅ​រយៈពេល​៣​ខែ​ខាង​មុខ​។​

​តើ​អ្វី​ជា​ហានិភ័យ​ចំពោះ​សហភាព​អឺរ៉ុប​ក្រោយ​ពី​ប្រទេស​ធំៗ​ក្នុង​ចក្រភព​អង់គ្លេស​ចាកចេញ​ទៅ​ហើយ​ អង់គ្លេស​ អាច​ជួប​បញ្ហា​អ្វី​ដែរ​?

UK-thum-012hh

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​  លោក​ សូ​ច​ន្ថា​ សាស្ត្រា​ចារ​វិទ្យាសាស្ត្រ​ នយោបាយ​ យល់​ឃើញ​ថា​សហភាព​អាច​ជួប​ផល​លំបាក​ជា​ច្រើន​ទៅ​ថ្ងៃ​ខាង​មុខ​ ដែល​លោក​ថា​ គឺ​បញ្ហា​សេដ្ឋកិច្ច​ និង​សន្តិសុខ​។​

​ចំណែក​លោក​បណ្ឌិត​ ចាន់​ វិបុល​ មាន​ទស្សនៈ​ប្រហាក់ប្រហែល​ នឹង​ លោក​សូ​ច​ន្ថា​ផង​ដែរ​។​ លោក​គិត​ថា​ សហភាព​នឹង​ចុះ​ទន់​ខាង​ខ្សោយ​វិស័យសេដ្ឋកិច្ច​ ។​

​នៅ​ពេល​សួរ​ថា​តើ​លោក​វិភាគ​ឃើញ​ដូច​ម្ដេច​ចំពោះ​ លោក​ ដា​វិ​ដ​ខម​ម្រូ​ន​ លាលែង​ពី​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី​ ។​ អ្នកវិភាគ​ទាំង​រូប​នេះ​ បានការ​សរសើរ​ ភាព​ក្លាហាន​របស់​មេដឹកនាំ​អង់គ្លេស​រូប​នេះ​។​តែ​បែប​នេះ​ក្ដី​ ពួក​គាត់​ គិត​ថា​ អង់គ្លេស​នឹង​មាន​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អឺរ៉ុប​។​

​លោក​ សូ​ច​ន្ថា​ ពន្យល់​ថា​ អង់គ្លេស​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​ដែរ​ជាមួយ​សហភាព​អឺរ៉ុប​ ហើយ​ជាមួយ​នេះ​អង់គ្លេស​ លំបាក​ផ្នែក​នយោបាយ​ការ​បរទេស​ផង​ដែរ​ ។​

​ចំណែក​បណ្ឌិត​ ចាន់​ វិបុល​ ហាក់​មិន​យល់​ដូច​ការ​ពន្យល់​របស់​លោក​សូ​ច​ន្ថា​នេះ​ទេ​។​

​សូម​ជម្រាប់​ថា​ ការ​ចេញ​របស់​អងគ្លេស​ពី​សមាជិកភាព​អឺរ៉ុប​ គឺ​បន្ទាប់​ពី​ប្រទេស​អឺរ៉ុប​មួយ​នេះ​ មាន​ភាព​ចម្រូងចម្រាស់​ផ្ទៃក្នុង​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ គណបក្ស​មួយ​ចំនួន​ជំរុញ​ឱ្យ​អង់គ្លេស​ចាកចេញ​ និង​ ខ្លះ​គាំទ្រ​ឱ្យ​នៅ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​បន្ត​ទៀត​ ។​ ​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មីៗ​នេះ​ បាន​ទទូច​ឱ្យ​ប្រជាជន​អង់គ្លេស​ កុំ​ចាក​ចេញពី​សមាជិក​សហភាព​អឺរ៉ុប​ ។​ លោក​ព្រមាន​ការ​ធ្លាក់​ចុះ​ នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​និង​អង់គលេស​ ខ្លួន​គេ​ផ្ទាល់​ ៕

Share

Image
Image
Image