en     km
en     km

​អ្នកនាំពាក្យ​ CNRP៖​ សហគមន៍​អន្តរជាតិ​ នឹង​វាយតម្លៃ​អំពី​ស្ថានការណ៍​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ តំណាង​សហគមន៍​អន្តរជាតិ​ជា​ច្រើន​ បាន​មក​ជួប​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹ​ម​ សុខា​ ដែល​សម្ងំ​លាក់ខ្លួន​នៅ​ស្នាក់​ការ​គណបក្ស​ដោយសារ​តែ​មិន​ទៅ​បំភ្លឺ​នៅ​តុលាការ​។​ តំណាង​សហគមន៍​អន្តរ ជាតិ​ទាំងនោះ​រួម​មាន​ រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​អា​ល្លឺ​ម៉​ង់​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​  បារាំង​ និង​ កា​ណា​ដា​។​ អ្នក នាំពាក្យ​គណបក្សប្រឆាំង​នេះ​គឺ​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ មាន​ប្រសាសន៍​ថា​ តំណាង​អន្តរជាតិ​ទាំងនេះ​នឹង​ស្វែងរក​ការ​សម្រួល​មួយ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ ដើម្បី​វាយតម្លៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ហើយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ ។​ តែ​បែប​នេះ​ក្ដី​អ្នក​នាំ​បក្ស​កាន់​អំណាច​មិន​ចាត់ទុកជា​រឿង​សំខាន់​អ្វី​ទេ​ ។​

 

kem-sokha-21-06-thum
​លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា។រូបពីFacebook លោក កឹម សុខា
លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​  បាន​ថ្លែង​អះអាង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​អង្គារ​ទី​ ២១​ មិថុនា​ នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា​ តំណាង​សហគមន៍​អន្តរជាតិ​ដែល​បាន​មក​ ជួប​មេដឹកនាំ​ គណបក្ស​ប៉ុន្មាន​ថ្ងៃ​មកនេះ​ គឺ​ពួក​គេ​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ដំណើរ​ថយក្រោយ​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​ក្នុង​ន័យ​នេះ​លោក​ពន្យល់​ថា​ សហគមន៍​អន្ដរជាតិ​និង​ធ្វើ​ឲ្យ​មាន​សន្និសីទ​អន្ដរជាតិ​មួយ​ ហើយ​និង​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ប្រក្រតី​វិញ​ ដែល​លោក​ថា​សំដៅ​ទៅ​រក​ការ​បោះ​ឆ្នោត​ខាង​មុខ​ ។​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​៖​ «​ចំពោះ​កិច្ចកា​រដែ​សហគមន៍​អន្ដរជាតិ​ ដែល​គេ​ធ្វើ​នេះ​ គឺ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ បរទេស​តែងតែ​ចង់​ជួយ​រៀបចំ​ឲ្យ​មាន​ស​ន្និ​សិទ្ធ​ ជួយ​រៀង​ចំ​ឲ្យ​មាន​សន្ដិភាព​ រវាង​ខ្មែរ​និង​ខ្មែរ​ ដើម្បី​ជម្រុញ​ឲ្យ​មានការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ និង​ ត្រឹម​យុ​ត្ដិ​ធ​ម៍​ នៅ​ប្រទេស​កម្ពុជា​ ដូច្នេះ​ពេល​ច​ប្ចុប្បន្ន​នេះ​ សហគមន៍​អន្ដរជាតិ​ នៅ​តែ​បន្ដ​តាមដាន​ឃ្លាំមើល​ ស្ថានការណ៍​នយោបាយ​ ការ​រំលោភ​សិ​ទ្ធី​មនុស្ស​ សិទ្ធិ​សេរីភាព​ របស់​ប្រជាពលរដ្ឋ​យើង​បន្ដ​ទៀត​»​។​

​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដែល​ គេ​មើលឃើញ​ថា​ គឺជា​អំពើរ​គ្រោះថ្នាក់​មួយ​ចំពោះ​គណបក្សប្រឆាំង​ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ រួម​មាន​ លោក​ បាន​ គី​មួន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ សភា​សភាព​អ៊ឺ​រ៉ុ​ប​ អង្គការសិទ្ធិមនុស្ស​ជប៉ុន​ Human​ right​ now​ គណបក្ស​ពលក​នៃ​ប្រទេស​អូស្ដ្រាលី​ បាន​ទ​ទួ​ច​ឲ្យ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​ សិទ្ធ​មនុស្ស​ឡើង​វិញ​ ។​

kem-sokha-21-06-thum01
លោក កឹម សុខា ជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។រូបពីFacebookលោក កឹម សុខា

​តាម​រយៈ​នេះ​ តំណាង​សហគមន៍​អន្ដរជាតិ​ ជា​បន្ដបន្ទាប់​បាន​ចូល​ជួប​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ ហើយ​អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូប​នេះ​សង្ឃឹមថា​ អន្ដរជាតិ​ទាំងនេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​ដើរ​លើ​គោលនយោបាយ​ប្រជាធិបតេយ្យ​ឡើង​វិញ​។​

​តែ​បែប​នេះ​ក្ដី​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្ដែង​ការ​សង្ស័យ​អំពី​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សប្រឆាំង​ ។​ លោក​បាន​ពន្យល់​ថា​ តាម​ស្ថានការណ៍​ជាក់ស្ដែង​គឺ​កម្ពុជា​បច្ចុប្បន្ន​ មិន​មាន​ភាពអាក្រក់​ ឬ​គ្រោះថ្នាក់​អ្វី​ទេ​ ។​ លោក​មិន​ជឿ​ថា​ សហគមន៍​អន្តរជាតិ​ខ្វល់ខ្វាយ​ពី​កម្ពុជា​ច្រើន​ឡើយ​។​លោក​ សុខ​ ឥ​សាន្ដ​៖«​យក​បរទេស​មក​អួត​ហ្នឹង​គេ​ជួយ​អី​បាន​ ប្រទេស​យើង​ជា​ប្រទេស​ឯករាជ្យ​ មាន​អធិបតេយ្យភាព​ ច្បាប់​ជា​ច្បាប់​កម្ពុជា​ មិន​អាច​បរទេស​ណា​មក​ចង្អុលបង្ហាញ​ដឹក​ដៃ​ប​ង្ខិ​បង្ខំ​យើង​ អី​បាន​ទេ​ ហើយ​នេះ​ជា​ការទូត​ធម្មតា​ទេ​ ខ្ញុំ​គ្មាន​ការ​ភ្ងា​ក់​ផ្អើ​អី​ទេ​»​។​

sok-eysan-WMC1
លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​ទទួលស្គាល់​ពី​ការ​ចាប់អារម្មណ៍​របស់​អន្តរជាតិ​ ចំពោះ​ស្ថាន ការណ៍​សព្វ​ថ្ងៃនេះ​។​ លោក​ពន្យល់​ថា​ ជា​ការ​ពិត​ភាព​ចម្រូងចម្រាស់​ទាំង​ផ្លូវច្បាប់​ និង​ហិង្សា​នយោបាយ​អាច​នាំ​ឱ្យ​អន្តរជាតិ​ចូលលុក​ដៃ​ម្ដងទៀត​ ដោយ​ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​ក្រុងប៉ារីស​ ១៩៩១​ ស្ដី​ពី​សន្តិភាព​ប្រទេស​កម្ពុជា​។​លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​ មិន​ខ្វល់​ ឬ​ក៏​មិន​ចាប់​អំពី​អ្វី​ដែល​ ជា​ការ​ជ្រោមជ្រែង​ នៃ​ការ​ដាក់​សម្ពាធ​មួយ​ចំនួន​របស់​បរទេស​នោះ​ទេ​ ហើយ​ទាំង​អស់នោះ​គឺ​វា​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ ហើយ​ប្រ​សិន​បក្ស​កាន់​អំណាច​មិន​ខ្វល់​ពី​បញ្ហា​នេះ​ ខ្ញុំ​គិត​ថា​ ត្រង់​ចំណុច​នេះ​ វា​នឹង​បង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ​កាន់តែ​ច្បាប់​ ថា​បក្ស​កាន់​អំណាច​ ព្យាយាម​រុញ​ស្ថានការណ៍​ឲ្យ​ក្ដី​ជាង​មុន​ ហើយ​ហាក់ដូចជា​មិន​ព្យាយាម​ការពារ​សន្ដិភាព​ពិតប្រាកដ​នោះ​ទេ​បាទ​»​។​

​យ៉ាងណា​ក៏​ដោយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ បញ្ហា​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ គឺ​ដើមចម​ចេញពី​បុគ្គល​មួយ​ចំនួន​នៃ​បក្ស​ប្រឆាំង​ដែល​មិន​គោរព​អំណាច​របស់​តុលាការ​ ហើយ​នាំ​ឱ្យ​មានការ​ចោទប្រកាន់​បែប​នេះ​។​ សម្ដេច​ក៏​បាន​វាយប្រហារ​លើ​សហគមន៍​អន្តរជាតិ​ផង​ដែរ​ ដែល​ចង់​ចូល​លូកដៃ​ជួយ​បក្ស​ប្រឆាំង​៕​

Share

Image
Image
Image