en     km
en     km

Q​ and​ A៖​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​បន្ត​ឡើង​មក​ទីស្នាក់ការ​បក្ស​ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​ ១៤​ មិថុនា​នេះ​ គឺជា​ថ្ងៃ​កំណត់​ដែល​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចូលខ្លួន​ទៅ​កាន់​តុលាការ​ តប​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​ពី​បទ​ចោទ​ ការ​បដិសេធ​មិន​ចូលខ្លួន​ ។​

CNRP_thum-14-06-16
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់កំពុងធ្វើដំណើរមកកាន់ទីស្នាក់ការបក្សសង្រ្គោះជាតិដើម្បីឃ្លាំមើល និងការពារលោក កឹម​ សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

​តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាស​ជំហរ​ ថា​ នឹង​មិន​ឱ្យ​លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​នោះ​ទេ​ ព្រមទាំង​តុលាការ​ផង​។​ ជាង​នេះ​ទៅ​ទៀត​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ បាន​អំពាវនាវ​ជា​រឿយៗ​ដល់​សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​គាំទ្រ​ និង​ធ្វើការ​ការពារ​ប្រធាន​ស្តីទី​បក្ស​របស់​ខ្លួន​ពី​ការ​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​។​

​នៅ​ថ្ងៃ​ទី​១៤​មិថុនា​នេះ​ ប្រជាពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​បាន​ធ្វើ​ដំណើរ​ពី​តាម​បណ្តា​ខេត្ត​ទាំង​ ២៥​ រាជធានី​ មក​កាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ​ ដើម្បី​មក​ឃ្លាំមើល​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​។​

​ចង់​ដឹង​ទិដ្ឋភាព​ទូទៅ​នា​ពេល​ព្រឹក​នេះ​មាន​សភាព​យ៉ាងណា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​?​ តទៅ​នេះ​សូម​ស្តាប់​ សេចក្តីរាយការណ៍​របស់​លោក​ ធូ​ វី​រៈ​ តាម​រយៈ​ការ​សាកសួរ​របស់​លោក​ កែវ​ សុខា​ ដូច​តទៅ​នេះ​៖

ស្តាប់សំឡេង៖

Share

Image
Image
Image